ថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០20
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
ឈ្មោះដុះស្លែស្ងាត់ៗលួចដឹកឈើប្រណិត តាមរថយន្តស៊េរីទំនើប ខណ:សមត្ថកិច្ចនិងអាជ្ញាធរ ជាប់រវល់ទឹកជំនន់
Thu,15 October 2020 (Time 05:40 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 24នាក់)

ខេត្តស្ទឹងត្រែង: គេប្រទះឃើញរថយន្តសេរីទំនើបម៉ាកហ្វូត ដឹកភ្ញៀវបង្កប់ឈើប្រណីតយ៉ាងគឃ្លើន បន្លំភ្នែកសមត្ថកិច្ច អាជ្ញាធរនិងមន្ត្រីជំនាញ ខណៈកំពុងជាប់រវល់សង្គ្រោះប្រជាពលរដ្ឋ ប្រឈមនឹងបញ្ហាទឹកជំនន់ដែលកំពុងតែ គំរាមកំហែងមកលើប្រជាពលរដ្ឋដែលរស់នៅ តាមបងទន្លេនិងវាលទំនាប ដោយសារជំនន់ទឹកភ្លៀង ធ្វើឲ្យឈ្មួញដុះស្លែឈ្មោះណាក់ ដែលរស់នៅភូមិកញ្ចាញ់គោក ឃុំសំបូរ ស្រុកសៀងប៉ាង ជាក់ស្ដែងនៅថ្ងៃទី 14 ខែតុលា ឆ្នាំ 2020 គេឃើញរថយន្តម៉ាកហ្វូត ពណ៌សរពាក់ស្លាកលេខ2AU.6791 ដឹកឈើមកឈប់នៅចំណុចផ្លូវបំបែកដុំក្រឡ ស្ថិតក្នុងភូមិរិទ្ធីសែនជ័យ១ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

បើតាមប្រភពបានលួចបង្ហើបថា: គេតែងតែសង្គេតឃើញរថយន្តទំនើប ដឹកភ្ញៀវបង្កប់ឈើប្រណិតមកទីរួមខេត្តស្ទឹងត្រែង ជារឿងៗយកមកដាក់តាមរោងធំៗក្នុងខេត្ត ហើយខណៈពេលនេះសមត្ថកិច្ច អាជ្ញាធរនិងមន្ត្រីជំនាញ កំពុងតែជាប់រវល់មមាញឹកជួយសង្គ្រោះ ប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះទឹកជំនន់ ជួយជម្លៀសទៅរកទីទួលសុវត្ថិភាព ជន់លិចផលដំណាំ និងសត្វពាហនៈជាច្រើន ធ្វើឲ្យឈ្មួញរូបនេះឆ្លៀតឱកាសដឹកជញ្ជូនឈើយ៉ាងរលូន មិនខ្លាចអាជ្ញាធរ សមត្ថកិច្ចនិងមន្ត្រីជំនាញឡើយ។

សូមបញ្ជាក់ថា: មេឈ្មោះណាក់ ខាងលើបើគេដឹងថាឈ្មោះម្នាក់ល្បីឈ្មោះបោះសំឡេង ខាងលួចដឹកឈើល្មើសច្បាប់ ជ្រើសរើសដោយគ្មានសមត្ថកិច្ចនឹងមន្ត្រីជំនាញហ៊ានបង្រ្កាបឡើយ ដោយមានមន្ត្រីជំនាញខិលខូចមួយចំនួន ជាអ្នកមើលផ្លូវព្រោះតែបានផលប្រយោជន៍ ទើបធ្វើឲ្យមេឈ្មួញខាងលើ ធ្វើសកម្មភាពលួចដឹកជញ្ជូនឈើប្រណិតបានយ៉ាងរលូន ទើបពីដែលមានសមត្ថកិច្ច ឬមន្ត្រីជំនាញធ្វើការចាប់បង្ក្រាប ចាត់ការតាមនិតិវិធីច្បាប់រដ្ឋបាលព្រៃឈើ ក៍ដូចចាត់ការតាមច្បាប់ឧក្រិដ្ឋកម្ម ជនដែលបំផ្លិចបំផ្លាញព្រៃឈើ ដែលច្បាប់រដ្ឋធម្មនុញ្ញបានចែង។

ដោយ:ជួន សារ៉ាន

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយកម្លាំងល្បាតយោធាម្នាក់ ក្នុងចំណោម៤នាក់ រើសបានថ្នាំញៀន២ការ៉ុង ស្មើ៤២កញ្ចប់កន្លងមក ត្រូវសមត្ថកិច្ចស្រាវជ្រាវរកឃើញ២កញ្ចប់បន្ថែម និងឃាត់ខ្លួនបានជនសង្ស័យម្នាក់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សត្វស្វាស្រូវ១ក្បាល និងពស់ថ្លាន់១ ត្រូវបានមន្រ្តីអភិរក្សសត្វព្រៃ យកទៅលែងក្នុងព្រៃបែបធម្មជាតិវិញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចចម្រុះស្រុកកែវសីមា ឆ្មក់បង្រ្កាបរថយន្តដឹកឈើខុសច្បាប់បាន១គ្រឿង ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្នុងការកាត់ប្លង់ដីផ្ទេរកម្មសិទ្ធិពីឳពុកម្តាយមកកូន ឬផ្ទេរកម្មសិទ្ធិដីធ្លីតាមរយ: ការទិញលក់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្នុងការកាត់ប្លង់ដីផ្ទេរកម្មសិទ្ធិពីឳពុកម្តាយមកកូន ឬផ្ទេរកម្មសិទ្ធិដីធ្លីតាមរយ: ការទិញលក់ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
221 នាក់
ម្សិលមិញ :
135 នាក់
សប្តាហ៍នេះ :
1110 នាក់
ខែនេះ :
6917 នាក់
3 ខែនេះ :
23643 នាក់
សរុប :
47234 នាក់