ថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០20
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
រដ្ឋបាលខេត្តកោះកុងរៀបចំទិវាពិភពលោកស្អាត លើកទី៣ និងទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២០ ក្រោមប្រធាន បទ÷ទេសចរណ៍ និងការអភិវឌ្ឍជនបទ!
Wed,14 October 2020 (Time 03:23 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 126នាក់)

កោះកុង÷ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាល ខេត្តកោះកុង បានអញ្ជើញចូល រួមទិវាពិភពលោកស្អាត (World Cleanup Day) លើកទី៣ និងទិវាទេសចរណ៍ពិភពលោក ឆ្នាំ ២០២០ (World Tourism Day 2020) ក្រោមប្រធានបទ÷
ទេសចរណ៍ និងការអភិវឌ្ឍជន បទ" ដោយមានចូលរួមគ្រប់ ស្ថាប័នអង្គភាពនានាក្នុងខេត្ត អាជ្ញាធរឃុំ សង្កាត់ ក្រុម ស ស យ ក ក្រុងសាខាកាកបាទក្រ ហមខេត្ត ក្រុមកាយារិទ្ធ សិក្សានុសិស្ស ប្រជាពលរដ្ឋ ជាច្រើនកុះករ ។

លោកជំទាវ មិថុនា ភូថង អភិ បាលខេត្តកោះកុង បានធ្វើការអានសារលិខិត របស់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែន ប្រមុខដឹកនាំនៃប្រទេសកម្ពុជា ក្នុងឱ កាសអបអរសាទរទិវា ទេស ចរណ៍ពិភពលោកនាពេលកន្លងទៅ លោកជំទាវមិថុនា ភូថង បានសំដែងនូវការកោតសរ សើរ សាទរនៅខ្លឹមសារ ដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅ ក្នុង ស្មារតី របស់រដ្ឋាភិបាល កម្ពុជា បន្តការងារថែរក្សាអនាម័យ តាំងពីទីក្រុង រហូតដល់ជនបទ គោលដៅដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងភ្ញៀវទេសចរអន្តរជាតិ ឱ្យបានច្រើនចូលមកកាន់កម្ពុជា បើទោះបីក្នុងកាលៈទេសៈ ដល់លំបាកក្នុងគ្រា នៃកាផ្ទុះរីករាលដាល នៃជំងឺកូវីដ-19 នេះក៏ដោយ ។

លោកជំទាវអភិបាលខេត្តកោះកុង បានមានប្រសាសន៍បញ្ជាក់ទៅកាន់កងកម្លាំងមន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សា នុសិស្ស ដោយមាន ខ្លឹមសារ ថា អនាម័យល្អ បរិស្ថានស្អាត ខ្យល់អាកាសបរិសុទ្ធ គឺសម្រាប់យើងទាំងអស់គ្នា និងភ្ញៀវទេស ចរអន្តរជាតិ ដែលបានធ្វើដំណើរកម្សាន្តមកក្នុងខេត្តរបស់យើង ហើយម្យ៉ាងវិញទៀត នៅក្នុងខេត្តយើងទាំងមូល បើអនាម័យស្អាត បរិស្ថានល្អ ខ្យល់អាកាសបរិសុទ្ធ មានរបៀបរៀបរយនៅ ក្នុងការចោលកាកសំណល់ផ្សេងៗ យើងនឹងអាចទទួលបាននូវសុខមាលភាព ដ៏ល្អប្រសើរ ទាំងភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិ ។

លោកជំទាវមិថុនាភូថង ក៏បានផ្ដាំផ្ញើជាចុងក្រោយថា យើងធ្វើត្រូវធ្វើជាគំរូដ៏ល្អសម្រាប់ក្រុមគ្រួសារ និងប្រជាពលរដ្ឋទូទៅក្នុងមូលដ្ឋានរបស់យើងឲ្យបានប្រសើរដើម្បីសោភ័ណភាព និងសុខមាលភាពរបស់យើង ជាពិសេស ត្រូវរួមគ្នាបន្តថែរក្សាការពារ អនាម័យ បរិស្ថានស្អាត ឲ្យបានល្អប្រសើរ ៕ ដោយ សុគន្ធី

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយកម្លាំងល្បាតយោធាម្នាក់ ក្នុងចំណោម៤នាក់ រើសបានថ្នាំញៀន២ការ៉ុង ស្មើ៤២កញ្ចប់កន្លងមក ត្រូវសមត្ថកិច្ចស្រាវជ្រាវរកឃើញ២កញ្ចប់បន្ថែម និងឃាត់ខ្លួនបានជនសង្ស័យម្នាក់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សត្វស្វាស្រូវ១ក្បាល និងពស់ថ្លាន់១ ត្រូវបានមន្រ្តីអភិរក្សសត្វព្រៃ យកទៅលែងក្នុងព្រៃបែបធម្មជាតិវិញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចចម្រុះស្រុកកែវសីមា ឆ្មក់បង្រ្កាបរថយន្តដឹកឈើខុសច្បាប់បាន១គ្រឿង ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្នុងការកាត់ប្លង់ដីផ្ទេរកម្មសិទ្ធិពីឳពុកម្តាយមកកូន ឬផ្ទេរកម្មសិទ្ធិដីធ្លីតាមរយ: ការទិញលក់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្នុងការកាត់ប្លង់ដីផ្ទេរកម្មសិទ្ធិពីឳពុកម្តាយមកកូន ឬផ្ទេរកម្មសិទ្ធិដីធ្លីតាមរយ: ការទិញលក់ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
231 នាក់
ម្សិលមិញ :
135 នាក់
សប្តាហ៍នេះ :
1120 នាក់
ខែនេះ :
6927 នាក់
3 ខែនេះ :
23653 នាក់
សរុប :
47244 នាក់