ថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០20
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
ឯកឧត្តម ហ៊ុន​ ម៉ានី​ អ្នកតំណាងរាស្រ្ដ​មណ្ឌ​ល​កំពង់ស្ពឺ​ អញ្ជើញ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹក​ភ្លៀង​ដែលជន់លិចភូមិឋានផ្ទះសម្បែងប្រជាពលរដ្ឋមួយចំនួននៅតាមបណ្ដា​ក្រុង​ ស្រុក ក្នុងខេត្ដកំពង់ ស្ពឺ
Wed,14 October 2020 (Time 10:27 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 38នាក់)

កំពង់ស្ពឺ​ ÷​ នាព្រឹកថៃ្ងពុធ​ ទី១៤​ ខែតុលា​ ឆ្នាំ​២​០២០​លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺអញ្ជើញពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងខណះដែរបានជន់លិចភូមិឋានផ្ទះសម្បែងប្រជាពលរដ្ឋនៅតាមបណ្តាក្រុងស្រុកក្នុងខេត្តកំពង់ស្ពឺ។
លោក ហ៊ុន​ ម៉ានី​ អ្នកតំណាងរាស្រ្ដ​ មណ្ឌលកំពង់​ស្ពឺ​ ក្នុងនោះមានវត្ដមាន​លោក វុី​ សំណាង​ អភិបាលខេត្ដកំពង់ស្ពឺ រួមជាមួយថ្នាក់ដឹក​នាំ​មន្ទីរ​ជុំវិញ​ខេត្ដ​ ។
កងកម្លាំងប្រដាប់អាវុធ ប្រជាការពាររ​ យុវជន​សហ​ភា​ព​សហព័ន្ធ​យុវជន​កម្ពុ​ជា​ (សសយក​)​ ។

នាឱកាសនោះលោក ហ៊ុន​ ម៉ានី​ និង​លោក វុី​ សំណាង​ បានអញ្ជេីញពិនិត្យផ្ទាល់នៅ​ទំ​នប់បង្ហៀរ​ទឹក​ចាន់ថ្នាល​ ស្ថិតក្នុងឃុំក្រាំង​ចេ​ក​ ស្រុក​ឧដុង្គ​ ដែលជាទំនប់ទឹកបង្ហៀរមា​នតួ​នាទីនិងគុណសម្បត្ដិស្ដុកទឹករដូវប្រាំង​វស្សា​ សម្រាប់ស្រោចស្រពផលដំណាំ​ ប្រជាកសិ​ករ​នៅផ្នែកខាងលេី​ និងផ្នែកខាងក្រោមនៃ​ស្រុកសំរោងទង​ បច្ចុប្បន្ន​ទឹក​បានហូរច្រោះមកផ្នែកខាងក្រោម​តាមប្រឡាយមេ ។
ដែលបានជន់លិចផលដំណាំប្រជាកសិករជន់លិចផ្ទះពលរដ្ឋខ្លះ ប៉ុន្តែ​មានលក្ខណៈ​មិនធ្ង​ន់ធ្ងរ​នោះ​ទេ​ ។

បន្ទាប់​ពីពិនិត្យនៅទំនប់ទឹកចាន់ថ្នាលរួច លោក ហ៊ុន ម៉ានីអ្នកតំណាងរាស្រ្ដ​ បា​នបន្ដ​ដំ​ណេីរ​អញ្ជេីញពិនិត្យស្ថានភាពទឹក​ក្នុ​ងភូមិសាស្រ្ដ​ខេត្ដ​ និងបានចូលជួបពិភាក្សាការងារ​នៅរដ្ឋបាលសាលាខេត្ដកំពង់ស្ពឺ​ ឆ្លៀតឱកាសនោះផងដែរលោក បាននាំ​មកជាមួយនូ​វអំណោ​យជាគ្រឿ​ងឧប​ភោគ​បរិភោគ​ ទឹកប​រិសុទ្ធ​ ភេសជ្ជៈ​កំប៉ុង​ ទឹកក្រូច​ទឹកផ្លែឈើ​ មួ​យចំ​នួ​ន​ជូនដល់រដ្ឋបាលសា​លាខេត្ដកំពង់ស្ពឺ​ ដេីម្បីមានល​ទ្ធភា​ព​ក្នុងការជួយសង្រ្គោះចែកជូនដល់ប្រ​ជា​​ព​ល​​រដ្ឋ​ ដែ​លជួបគ្រោះ​ធម្មជាតិ​លិចទឹក នៃ​ជំ​ន​ន់​ទឹក​ភ្លៀងរយៈពេលប៉ុន្មានថៃ្ងនេះ ៕ ដោយ សុគន្ធី

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយកម្លាំងល្បាតយោធាម្នាក់ ក្នុងចំណោម៤នាក់ រើសបានថ្នាំញៀន២ការ៉ុង ស្មើ៤២កញ្ចប់កន្លងមក ត្រូវសមត្ថកិច្ចស្រាវជ្រាវរកឃើញ២កញ្ចប់បន្ថែម និងឃាត់ខ្លួនបានជនសង្ស័យម្នាក់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សត្វស្វាស្រូវ១ក្បាល និងពស់ថ្លាន់១ ត្រូវបានមន្រ្តីអភិរក្សសត្វព្រៃ យកទៅលែងក្នុងព្រៃបែបធម្មជាតិវិញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចចម្រុះស្រុកកែវសីមា ឆ្មក់បង្រ្កាបរថយន្តដឹកឈើខុសច្បាប់បាន១គ្រឿង ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្នុងការកាត់ប្លង់ដីផ្ទេរកម្មសិទ្ធិពីឳពុកម្តាយមកកូន ឬផ្ទេរកម្មសិទ្ធិដីធ្លីតាមរយ: ការទិញលក់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្នុងការកាត់ប្លង់ដីផ្ទេរកម្មសិទ្ធិពីឳពុកម្តាយមកកូន ឬផ្ទេរកម្មសិទ្ធិដីធ្លីតាមរយ: ការទិញលក់ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
211 នាក់
ម្សិលមិញ :
135 នាក់
សប្តាហ៍នេះ :
1100 នាក់
ខែនេះ :
6907 នាក់
3 ខែនេះ :
23633 នាក់
សរុប :
47224 នាក់