ថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០20
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
រថយន្តដឹកគោលើសច្បាប់ពាក់កណ្តាលត្រូវបាន ប៉ូលិសេដ្ឋកិច្ចខេត្តកំពង់ធំឃាត់មួយដង្ហើមចង្រិតក៏ចេញដំណើបន្តទសង្ស័យសើមមាត់
Wed,14 October 2020 (Time 10:26 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 21នាក់)

ខេត្តកំពង់ធំ៖ លោកប៊ុន លី នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តកំពង់ធំ បានធ្វើការឃាត់រថយន្ដរថយន្តវេអង់ធុនយក្យមួយគ្រឿង ដែលបានអនុញ្ញាតិឲ្យឈ្មោះហ៊ឹម ចាន់សេរីសម្បត្តិ ជាប្រធានក្រុមហ៊ុនយុវពាណិជ្ជដឹកគោ ចេញពីប្រទេសថៃឆ្ពោះទៅប្រទេសវៀតណាម នៅថ្ងៃទី១៤ ខែតុលាឆ្នាំ ២០២០ តែបែរជាក្រុមហ៊ុនមកលួចដឹកថ្ងៃទី ១៣ ខែតុលាឆ្នាំ ២០២០ ដើម្បីប្រើល្បិចឆ្ពិនភ្នែកថ្ងៃទី១៤ និងត្រូវបានលោក ប៊ុនលី នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ធំចាប់ហើយព្រលែង ដោយមិនខ្ចីសហការជាមួយជំនាញឬស្ថាប័នណសឡើយ ជាហេតុធ្វើឲ្យមានការសង្ស័យថា ប្រហែលជាបានទទួលលាភសក្ការៈ ធ្ងន់គួរសមដឹង?បានហ៊ានអនុម័តដោយមិនឃើញស្ថាបន័ជំនាញនៅក្នុងក្រសែភ្នែកបែបនេះ ។
រថយន្តធុនយក្សរបស់ក្រុមហ៊ុន អង្ករសុខសែនជ័យ ក្បាលពាក់ស្លាកកំពង់ចាម3A-7522 ពណ៌ស បានដឹកគោរចេញពីពីប្រទេសថៃ តាមលិខិតអនុញ្ញាតិគោ៣០ក្បាលចេញពីប្រទេសថៃ តាមច្រកអូរបីជាន់ក្នុងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ តែមកដឹកថ្ងៃទី១៣ ខែតុលាឆ្នាំ២០២០ ឆ្ពោះទៅប្រទេសវៀតណាម លុះមកដល់ខេត្តកំពង់ធំ ត្រូវបាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តកំពង់ធំ ដឹកនាំដោយលោកប៊ុន លី ធ្វើការឃាត់នៅចំនុចផ្លូវវៀងក្រុងជិតរវង់មូលលោកតាក្រហម ក ស្ថិតក្នុងភូមិបាល័ង្គ សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។នៅពេលចាប់រាយការណ៍ជូន ជំនាញពេទ្យសត្វខេត្តកំពង់ធំផងដែរ តែនៅពេលឲ្យរថយន្តខាងលើបន្តដំណើរមិនបានប្រាប់ជំនាញនោះឡើយ។សេចក្តីរាយការណ៍បានបញ្ជាក់ថា ក្រោយពីសមត្ថកិច្ចបានពិនិត្យនិងរាប់ចំនួនគោ ពិតប្រាកដគោក្នុងឡានមានចំនួន៦០ក្បាល ដែលនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានបញ្ជាក់ចំពោះមុខតៃកុងឡានថា គោទាំងនេះតម្រូវឲ្យដឹងចំនួន២ឡាន តែក្រុមហ៊ុនយុវពាណិជ្ជ បានដឹកសរុបតែមួយជើងគឺលើស៣០ក្បាល ក្រោយពីមកមិនបានមួយចំអិនកំពិសផង ស្រាប់តែលោកនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចព្រលែងទៅស្ងាត់ៗ ដោយមិនខ្ចីឲ្យជំនាញ ឬអង្គភាពពាក់ព័ន្ឋដឹងនោះឡើយ ដោយយកលេសថាមានការ អន្តរាគមន៍ពីក្រសួងមហាផ្ទៃ។
លោកឧត្តមសេនីយ៍ទោម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំបានឲ្យដឹងថា លោកពុំបានដឹងថា ការចាប់រថយន្តដឹកគោលើសចំនួននេះមានការអន្តរាគមន៍ពីក្រសួងមហាផ្ទៃ ដូចលោក ប៊ុន លី អះអាងនោះឡើយ ចំណែកលោក វ៉ា ចាន់់ កុសល់ ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តកំពង់ធំ បានបញ្ជាក់ថាលោកមិនដឹងទាល់តែសោះ ពីការចាប់ឡានរីឯលោក តាន់ ម៉េងឆាង ប្រធានការិយាល័យផលិតកម្ម និងបស្សុព្យាបាលសត្វខេត្តកំពង់ធំ បានឲ្យឹដឹងថា ពេលចាប់លោកប៉ូលិសខលប្រាប់ តែពេលព្រលែង គាត់មិនបានប្រាប់នោះទេ សូម្បីតែកំណត់ហេតុអ្វីក៏គ្មានដែរ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងកេសាទ ខេត្តកំពង់ធំ លោកក៏បានបដិសេធថា មិនបានដឹងរឿងចាប់ឡានគោនេះដែរ។ពាក់ព័ន្ឋនិងករណីចាប់រថយន្តដឹកគោ លើសច្បាប់អនុញ្ញាតិពាក់កណ្តាលនេះ អ្នកសារព័ត៌មានពុំអាចធ្វើការទំនាក់ ទំនងទៅលោក យិន សុភាន់នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដែលជាអ្នកសកម្មក្នុងការបង្រ្កាបបទល្មើសសេដ្ឋកិច្ចក្នុងខេត្តកំពង់ធំ តាមទូរស័ព្ទបានទេព្រោះចូលហើយ តែមិនព្រមលើកទូរស័ព្ទ តាមប្រព័ន្ឋលេខ ០៩៧៦៣៣៣៩៧៦ ។

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយកម្លាំងល្បាតយោធាម្នាក់ ក្នុងចំណោម៤នាក់ រើសបានថ្នាំញៀន២ការ៉ុង ស្មើ៤២កញ្ចប់កន្លងមក ត្រូវសមត្ថកិច្ចស្រាវជ្រាវរកឃើញ២កញ្ចប់បន្ថែម និងឃាត់ខ្លួនបានជនសង្ស័យម្នាក់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សត្វស្វាស្រូវ១ក្បាល និងពស់ថ្លាន់១ ត្រូវបានមន្រ្តីអភិរក្សសត្វព្រៃ យកទៅលែងក្នុងព្រៃបែបធម្មជាតិវិញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចចម្រុះស្រុកកែវសីមា ឆ្មក់បង្រ្កាបរថយន្តដឹកឈើខុសច្បាប់បាន១គ្រឿង ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្នុងការកាត់ប្លង់ដីផ្ទេរកម្មសិទ្ធិពីឳពុកម្តាយមកកូន ឬផ្ទេរកម្មសិទ្ធិដីធ្លីតាមរយ: ការទិញលក់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្នុងការកាត់ប្លង់ដីផ្ទេរកម្មសិទ្ធិពីឳពុកម្តាយមកកូន ឬផ្ទេរកម្មសិទ្ធិដីធ្លីតាមរយ: ការទិញលក់ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
216 នាក់
ម្សិលមិញ :
135 នាក់
សប្តាហ៍នេះ :
1105 នាក់
ខែនេះ :
6912 នាក់
3 ខែនេះ :
23638 នាក់
សរុប :
47229 នាក់