ថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០20
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
លោក វ៉ី សំណាងអភិបាលខេត្តកំពង់ស្ពឺបាននាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅស្រុកថ្ពង
Tue,13 October 2020 (Time 03:25 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 32នាក់)

កំពង់ស្ពឺ ៖ កាលពីរសៀលថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២០លោក វ៉ី សំណាង​ អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំក្រុមការងារចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនក្រុមគ្រួសារដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន ៧៤ គ្រួសារ ស្ថិតនៅក្នុងភូមិថ្នល់ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានមានប្រសាសន៍ថា បន្ទាប់ពីលោកទទួលបានព័ត៌មានពីអាជ្ញាធរដែនដីភូមិឃុំស្រុកអំពីការរងគ្រោះដោយជំនន់ទឹកភ្លៀង(ដោយសារការបាក់ទំនប់ភ្នំលេខ) ដែលបណ្តាលឲ្យលិចលង់ផ្ទះសម្បែង និងផលដំណាំរបស់បងប្អូនប្រជាពលរដ្ឋ។ភ្លាមនោះ លោកក៌បានចុះមកដោយផ្ទាល់ ដើម្បីជួយដោះស្រាយសម្រួលការខ្វះខាតនូវចំពោះមុខព្រមទាំងបញ្ជូនពួកគាត់ទៅកាន់កន្លែងទីទួលមានសុវត្ថិភាព និងបានប្រាប់ដល់ពួកអោយថែទាំសុខភាពឲ្យបានល្អ។

លោកបានបន្តថាចំពោះអំណោយដែលសាខាកាកបាទក្រហមខេត្តចែកជូនគ្រួសារដែលរលំផ្ទះទាំងស្រុងដោយសារទឹកហូរកាត់ខ្លាំងមួយគ្រួសារៗទទួលបាន÷ អង្ករ ២៥ គីឡូក្រាម. មី១កេស .ទឹកស៊ីអ៉ីវ១យួរ .ត្រីខ១០កំប៉ុង. ឃីត១កញ្ចប់. នំធុង១ធុង. ប្រេងឆា ១ដប និងថវិកា១០,០០០០រៀល។ចំណែកអំណោយដែលបានផ្ដល់ជូនគ្រួសាររងផលប៉ះពាល់ដោយទឹកជំនន់ក្នុងមួយគ្រួសារៗរួមមាន៖អង្ករ២៥គីឡូក្រាម .មី១កេស. ទឹកស៊ីអ៉ីវ១យួរ .ត្រីខ១០កំប៉ុង. នំធុង ១ធុង .ប្រេងឆា១ ដប និងថវិកា ៤០០០០រៀល។

ក្នុងឱកាសនោះដែរលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ​ក៌បានពាំនាំនូវប្រសាសន៌ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដល់បងប្អូនប្រជាពលរដ្ឋដែលជួបប្រទះនូវគ្រោះធម្មជាតិហើយលោកក៏បានបន្តដំណើរចុះទៅពិនិត្យមើលប្រជាពលរដ្ឋ ច្រកដីដាក់ការុងដើម្បីធ្វើការទប់ទំនប់ចំការដូងនៅឃុំវាលពង់ ស្រុកឧដុង្គ ដែលរងការបាក់ខូចខាតដោយសារជំនន់ទឹកភ្លៀងផងដែរ៕ ដោយ សុគន្ធី

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយកម្លាំងល្បាតយោធាម្នាក់ ក្នុងចំណោម៤នាក់ រើសបានថ្នាំញៀន២ការ៉ុង ស្មើ៤២កញ្ចប់កន្លងមក ត្រូវសមត្ថកិច្ចស្រាវជ្រាវរកឃើញ២កញ្ចប់បន្ថែម និងឃាត់ខ្លួនបានជនសង្ស័យម្នាក់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សត្វស្វាស្រូវ១ក្បាល និងពស់ថ្លាន់១ ត្រូវបានមន្រ្តីអភិរក្សសត្វព្រៃ យកទៅលែងក្នុងព្រៃបែបធម្មជាតិវិញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចចម្រុះស្រុកកែវសីមា ឆ្មក់បង្រ្កាបរថយន្តដឹកឈើខុសច្បាប់បាន១គ្រឿង ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្នុងការកាត់ប្លង់ដីផ្ទេរកម្មសិទ្ធិពីឳពុកម្តាយមកកូន ឬផ្ទេរកម្មសិទ្ធិដីធ្លីតាមរយ: ការទិញលក់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្នុងការកាត់ប្លង់ដីផ្ទេរកម្មសិទ្ធិពីឳពុកម្តាយមកកូន ឬផ្ទេរកម្មសិទ្ធិដីធ្លីតាមរយ: ការទិញលក់ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
243 នាក់
ម្សិលមិញ :
135 នាក់
សប្តាហ៍នេះ :
1132 នាក់
ខែនេះ :
6939 នាក់
3 ខែនេះ :
23665 នាក់
សរុប :
47256 នាក់