ថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០20
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
ក្រុមឈ្មួញចាក់ដីលប់ចូលអូរបំរុងយកធ្វើជាកម្មសិទ្ធិឯកជន ត្រូវបានអាជ្ញាធរនិងមន្ត្រីជំនាញចុះធ្វើការហាមឃាត់
Tue,13 October 2020 (Time 10:45 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 72នាក់)

កោះកុង ÷ នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ម្សិលម៉ិញ មន្ត្រីជំនាញ និង អាជ្ញាធរក្រុងខេមរភូមិន្ទ បានចុះទៅធ្វើការហាមឃាត់ក្រុមឈ្មួញដែលកំពុងចាក់ដីចូលទៅក្នុងចំណីអូរមួយកន្លែងដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ បំណងយកធ្វើជាកម្មសិទ្ធិឯកជន ត្រង់ចំណុចស្ពានអូរព្រែកជ័រ ស្ថិតក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។

បើតាមការបញ្ជាក់ពីលោក ញ៉ែម យី ចៅសង្កាត់រងស្មាច់មានជ័យ បានអោយដឹងថា បន្ទាប់ពីទទួលបានបទបញ្ជាពីលោកអភិបាល ក្រុង អាជ្ញាធរ រួមទាំងមន្ត្រីជំនាញ បានចុះមកធ្វើការពិនិត្យជាក់ ស្តែង និងសម្រេចអោយឈ្មួញដែលកំពុងចាក់ដីចូលក្នុងចំណីអូរខាងលើ បញ្ឍប់សកម្មភាពចាក់ដីជាបណ្តោះអាសន្ន ដោយតម្រូវអោយភាគីម្ចាស់ដីយកឯកសារពាក់ព័ន្ធទៅកាន់សាលា ក្រុង ដើម្បីធ្វើការត្រួតពិនិត្យ និងដោះស្រាយ បើសិនជាភាគីម្ចាស់ ដីនៅតែបន្តចាក់ដី នៃអាជ្ញាធរនិងចាត់វិធានការទៅតាមផ្លូវ ច្បាប់ជាធរមាន ។

ដោយឡែកបើយោងទៅតាមរបាយការណ៍ជាក់ស្តែងដែលក្រុមមន្ត្រីជំនាញបានចុះពិនិត្យដោយផ្ទាល់នោះបានអោយដឹងថា ការចាក់ដីខាងលើ គឺពិតជាបានចាក់បំពានចូលទៅក្នុងអូរជាមធ្យមប្រមាណជា៦ ទៅ ៧ម៉ែត្រ ។

បើយោងតាមការបញ្ជាក់ពីពលរដ្ឋដែលរស់នៅជិតតំបន់ខាងលើ បានអោយដឹងដែរថា ដីដែលក្រុមឈ្មួញកំពុងចាក់នេះ ពីដើមឡើយគឺពុំមានបុគ្គលណាម្នាក់ជាម្ចាស់នោះឡើយ (ដីសាធារណៈរបស់រដ្ឋ) ព្រោះអូរខាងលើនេះមានសារៈសំខាន់សំរាប់បងប្អូនប្រជាពលរដ្ឋនៅតំបន់នេះខ្លាំងណាស់ ដោយរដូវប្រាំងពួកគាត់អាចយកទឹកអូរនេះទៅប្រើប្រាស់ជាប្រយោជន៍ផ្សេងៗបានជាច្រើន ដោយឡែកសំរាប់រដូវវស្សាវិញ អូរមានតួរនាទីរំដោះនូវជំនន់ទឹកភ្លៀង និងជាកន្លែងរមណីដ្ឋានដ៏ស្រស់ស្អាតសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ថែមទៀតផង ។

ប្រភពដដែលបន្តថា អូរនេះពី ដើមឡើយមាន តូបលក់ដូររបស់ពលរដ្ឋមួយគ្រួសាររស់នៅ តែក្រោយមកនារដូវវស្សាត្រូវបានទឹកកួចយកតូបនោះទៅបាត់ ហើយក៏លែងមានអ្នកណាមកសាងសង់តូបនៅក្បែរមាត់អូរនេះទៀតដែរ តែស្រាប់តែពេលថ្មីៗនេះក៏មានក្រុមឈ្មួញមកចាក់ដីបំរុងលុបយកធ្វើជាកម្មសិទ្ធិទៅ វិញ រឿងរ៉ាវនេះបានធ្វើអោយពួក គាត់ដាក់ការសង្ស័យថាអាចបណ្តាលមកពីមានការឃុបឃិតបើកភ្លើងខៀវ ពីស្ថាប័នពាក់ព័ន្ធ ។ រឿងនេះចាំមើលថា តើអាជ្ញាធរនិងមន្រ្តីជំនាញមានចំណាត់ការបែបណាបន្តទៀត ទៅការចាក់ដីរំលោភចូលអូរខាងលើនេះ ។


ជុំវិញរឿងរ៉ាវចាក់ដីនេះ លោក សន សុភ័ស្ត បានខលមកអ្នក សារព័ត៌មាន ដោយអះអាងថាខ្លួនជាម្ចាស់ដី ហើយថាគ្រាន់តែចាក់ដីលប់លើដីខ្លួនឯងប៉ុណ្ណឹង អ្នកសារព័ត៌មានតេសួរនាំបីទៅបួននាក់ហើយ តើវាខុសអ្វីខ្លះទៅ ហើយអោយធ្វើអ្វីទៅបានវាត្រឹម ត្រូវ ខ្ញុំសូមប្រាប់ថា បើអ្នកណាហ៊ានចុះផ្សាយ ខ្ញុំនឹងប្តឹងទៅតុលាការហើយ ព្រោះដីខ្ញុំមានប្លង់ ៕ ដោយ សុគន្ធី

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយកម្លាំងល្បាតយោធាម្នាក់ ក្នុងចំណោម៤នាក់ រើសបានថ្នាំញៀន២ការ៉ុង ស្មើ៤២កញ្ចប់កន្លងមក ត្រូវសមត្ថកិច្ចស្រាវជ្រាវរកឃើញ២កញ្ចប់បន្ថែម និងឃាត់ខ្លួនបានជនសង្ស័យម្នាក់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សត្វស្វាស្រូវ១ក្បាល និងពស់ថ្លាន់១ ត្រូវបានមន្រ្តីអភិរក្សសត្វព្រៃ យកទៅលែងក្នុងព្រៃបែបធម្មជាតិវិញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចចម្រុះស្រុកកែវសីមា ឆ្មក់បង្រ្កាបរថយន្តដឹកឈើខុសច្បាប់បាន១គ្រឿង ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្នុងការកាត់ប្លង់ដីផ្ទេរកម្មសិទ្ធិពីឳពុកម្តាយមកកូន ឬផ្ទេរកម្មសិទ្ធិដីធ្លីតាមរយ: ការទិញលក់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្នុងការកាត់ប្លង់ដីផ្ទេរកម្មសិទ្ធិពីឳពុកម្តាយមកកូន ឬផ្ទេរកម្មសិទ្ធិដីធ្លីតាមរយ: ការទិញលក់ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
225 នាក់
ម្សិលមិញ :
135 នាក់
សប្តាហ៍នេះ :
1114 នាក់
ខែនេះ :
6921 នាក់
3 ខែនេះ :
23647 នាក់
សរុប :
47238 នាក់