ថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០20
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
ជនជាប់ឃុំក្នុងពន្ធគារខេត្តបន្ទាយមានជ័យមានចំនួន១.៦០០នាក់ ត្រូវជញ្លៀសចេញពីពន្ធនាគារខេត្តបន្ទាយមានជ័យយកទៅដាក់ពន្ធនាគារក្នុងផ្សេងៗព្រោះទឹកលិច
Tue,13 October 2020 (Time 10:36 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 26នាក់)

(ខេត្តបន្ទាយមានជ័យ):ជនជាប់ឃុំក្នុងពន្ធគារខេត្តបន្ទាយមានជ័យមានចំនួន១.៦០០នាក់ ត្រូវជញ្លៀសចេញពីពន្ធនាគារខេត្តបន្ទាយមានជ័យយកទៅដាក់ពន្ធនាគារក្នុងផ្សេងៗព្រោះទឹកលិចពន្ធនាគារជិតកន្លះម៉ែត្រហើយ នៅព្រឹក ថ្ងៃទី ១៣ ខែ តុលា ឆ្នាំ២០២០ ក្នុងនោះមានអ្នកចូលរួមការពារអ្នកជាប់ឃុំ សមាជិកសភាមណ្ឌលខេត្តបន្ទាយមានជ័យ លោកប្រធានតុលាការខេត្ត និងព្រះរាជអាជ្ញាខេត្ត កំលាំងទាំង៣អង្គភាពមានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងយោធា ជាច្រើនរយនាក់។លោកអ៊ុងសុីផានឧត្តមអត្ថានុរក្សថ្នាក់លេខ២និងជាប្រធានពន្ធនាគារខេត្តបន្ទយមានជ័យបានប្រាប់អ្នកយកព័ត៏មានឲ្យដឹងថាអ្នកទោសដែលជាប់ឃុំឃាំងមានចំនួន១.៦០០នាក់ត្រូវជញ្លៀសចេញពីពន្ធនាគារខេត្តបន្ទាយមានជ័យយកទៅដាក់ពន្ធនាគារខេត្តផ្សេងៗក្នុងនោះមានខេត្តសៀមរាប ប៉ៃលិន និងឧត្តរមានជ័យ បណ្ដោះអាសន្នសិន
ព្រោះទឹកលិចក្នុងពន្ធនាគារជិតកន្លះម៉ែត្រហើយរហូតមកដល់ម៉ោងនេះដោយសារស្ថានភាពទឹកជំនន់ជន់ធ្លាក់មកពីប្រទេសថៃនិងជំនន់ទឹកភ្លៀងលិចដល់អគារឃុំឃាំងអ្នកទោសទាំងអស់ផងដែ។ពន្ធនាគារខេត្តបន្ទាយមានជ័យនៅទីរួមខេត្តបន្ទាយមានជ័យ ក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណជាប់នឹងមាត់ស្ទឹងសិរីសោភ័ណ រហូតដល់សព្វថ្ងៃពន្ធនាគារនេះលិចទឹកជំនន់ចំនួន ៣ដងមកហើយទាំងលើកនេះផងដែរលិច២ដងកន្លងមកក៏ជម្លៀសអ្នកទោសយកដាក់ពន្ធនាគារក្នុងខេត្តផ្សេងៗដូចលើកនេះដែរ។លោកអ៊ុងសុីផានបញ្ជាក់ឲ្យដឹងទៀតថាអ្នកទោសទាំង១.៦០០នាក់ដឹក២លើកក្នុង១លើកមានរថយន្ត២០គ្រឿងក្រោយពីទឹកជំនន់ស្រកអស់អ្នកទោសទាំងអស់ត្រូវបញ្ជូនត្រឡប់មកដាក់ពន្ធនាគារខេត្តបន្ទាយមានជ័យវិញ។លោកអ៊ុងសុីផានបានបញ្ជាក់ឲ្យដឹងទៀតថាអ្នកទោសទាំងអស់ត្រូវបានយកចិត្តទុកដាក់បណ្តុះបណ្តាលវិជ្ជាជីវះជូនដល់គាត់មានដូចជា រៀនកាត់ដេ៛ រៀនជួសជុលគ្រឿងអេឡិតត្រួនិច រៀនជួសជុលម៉ួតូ រៀនភ្លេងសម័យ រៀនកាត់សក់ រៀនអក្សរខ្មែរថ្នាក់ទី១រហូតដល់ថ្នាក់ទី៨ ។ក្នុងនោះជនជាប់ឃុំត្រូវបានបន្ធូបន្ធយទោសលើកលែងទោសក្នុង១ឆ្នាំមានចំនួន៣លើក ។ក្នុងនោះលោកបានធ្វើការផ្តាំផ្ញើរដល់អ្នកជាប់ឃុំទាំងអស់ក្រោយពីស្គាល់រសជាតិជាប់គុកហើយចេញពីពន្ធនាគារវិញត្រូវចេះកែខ្លួនឲ្យក្លាយជាមនុស្សល្អ ពលរដ្ឋល្អទើបអាចរស់នៅក្នុងសង្គមបានស្រួល៕

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយកម្លាំងល្បាតយោធាម្នាក់ ក្នុងចំណោម៤នាក់ រើសបានថ្នាំញៀន២ការ៉ុង ស្មើ៤២កញ្ចប់កន្លងមក ត្រូវសមត្ថកិច្ចស្រាវជ្រាវរកឃើញ២កញ្ចប់បន្ថែម និងឃាត់ខ្លួនបានជនសង្ស័យម្នាក់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សត្វស្វាស្រូវ១ក្បាល និងពស់ថ្លាន់១ ត្រូវបានមន្រ្តីអភិរក្សសត្វព្រៃ យកទៅលែងក្នុងព្រៃបែបធម្មជាតិវិញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចចម្រុះស្រុកកែវសីមា ឆ្មក់បង្រ្កាបរថយន្តដឹកឈើខុសច្បាប់បាន១គ្រឿង ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្នុងការកាត់ប្លង់ដីផ្ទេរកម្មសិទ្ធិពីឳពុកម្តាយមកកូន ឬផ្ទេរកម្មសិទ្ធិដីធ្លីតាមរយ: ការទិញលក់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្នុងការកាត់ប្លង់ដីផ្ទេរកម្មសិទ្ធិពីឳពុកម្តាយមកកូន ឬផ្ទេរកម្មសិទ្ធិដីធ្លីតាមរយ: ការទិញលក់ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
212 នាក់
ម្សិលមិញ :
135 នាក់
សប្តាហ៍នេះ :
1101 នាក់
ខែនេះ :
6908 នាក់
3 ខែនេះ :
23634 នាក់
សរុប :
47225 នាក់