ថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០20
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
ជំនន់ទឹកភ្លៀងកើនឡើងបាក់ទំនប់ស្ទាក់ទឹកភ្នំលេខបណ្តាលឱ្យផ្ទះប្រជាពលរដ្ឋចំនួន១៧ខ្នងរងផលប៉ះពាល់
Mon,12 October 2020 (Time 06:13 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 22នាក់)

កំពង់ស្ពឺ៖ ជំនន់ទឹកភ្លៀង បង្អោធ្លាក់រយ:ពេលប៉ុន្មានថ្ងៃជាប់ៗគ្នា បានធ្វើឱ្យកម្ពស់ទឹកកើនឡើងរហូតបាក់ទំនប់ស្ទាក់ទឹកភ្នំលេខបណ្តាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន១៧ខ្នងរងផលប៉ះពាល់ កាលពីវេលាម៉ោង១០និង១០នា ទីព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០ ២០ ស្ថិតក្នុងភូមិថ្នល់ ឃុំអម លាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

តាមសម្តីលោក ហ៊ុន សុខហុន អធិការនគរបាលស្រុកថ្ពង បានឲ្យដឹងថា ហេតុដែលមានជំនន់ បណ្តាលភ្លៀងបង្អោធ្លាក់ជាប់ៗគ្នាកាន់តែខ្លាំង ខ្លាំងឡើងបង្កជាជំនន់ទឹកភ្លៀងរហូតដល់បាក់ទំនប់ស្ទាក់ទឹកភ្នំលេខ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន១៧ គ្រួ សាររងការប៉ះពាល់ ក្នុងនោះផ្ទះប្រជាពលរដ្ឋចំនួន៧គ្រួសារបានរងការប៉ះពាល់យ៉ាងខ្លាំង ។ហើយលោកបានដឹកនាំកម្លាំងចុះអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋ ដែលទទួលរងនូវផលប៉ះពាល់ជំនន់ទឹកភ្លៀងអំពីការបាក់ទំនប់ស្ទាក់ទឹកភ្នំលេខនិងបានជម្លៀសពួកគាត់មកកាន់ទីទួលសុវត្តិ ភាពផងដែរ ។

លោកបន្តថា ការបាក់ទំនប់ទឹកបណ្តាលឲ្យរលំផ្ទះទៀមចំនួនពីរខ្នង បាត់ម៉ូតូចំនួន២គ្រឿងនិងគោយន្តចំនួន៣គ្រឿង រកឃើញគោយន្ត១គ្រឿង ចំណែកសត្វគោមិនទាន់រកឃើញទេ ។
បច្ចុប្បន្នទឹកបានស្រកទៅវិញជាបណ្តើរៗហើយតែមិនទាន់អាចឲ្យប្រជា ពលរដ្ឋចូលទៅរស់នៅបានទេរង់ ចាំរហូតដល់ទឹកស្រកអស់បានឲ្យពួកគាត់ចូលទៅនៅវិញ ៕ ដោយ សុ គន្ធី

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយកម្លាំងល្បាតយោធាម្នាក់ ក្នុងចំណោម៤នាក់ រើសបានថ្នាំញៀន២ការ៉ុង ស្មើ៤២កញ្ចប់កន្លងមក ត្រូវសមត្ថកិច្ចស្រាវជ្រាវរកឃើញ២កញ្ចប់បន្ថែម និងឃាត់ខ្លួនបានជនសង្ស័យម្នាក់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សត្វស្វាស្រូវ១ក្បាល និងពស់ថ្លាន់១ ត្រូវបានមន្រ្តីអភិរក្សសត្វព្រៃ យកទៅលែងក្នុងព្រៃបែបធម្មជាតិវិញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចចម្រុះស្រុកកែវសីមា ឆ្មក់បង្រ្កាបរថយន្តដឹកឈើខុសច្បាប់បាន១គ្រឿង ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្នុងការកាត់ប្លង់ដីផ្ទេរកម្មសិទ្ធិពីឳពុកម្តាយមកកូន ឬផ្ទេរកម្មសិទ្ធិដីធ្លីតាមរយ: ការទិញលក់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្នុងការកាត់ប្លង់ដីផ្ទេរកម្មសិទ្ធិពីឳពុកម្តាយមកកូន ឬផ្ទេរកម្មសិទ្ធិដីធ្លីតាមរយ: ការទិញលក់ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
207 នាក់
ម្សិលមិញ :
135 នាក់
សប្តាហ៍នេះ :
1096 នាក់
ខែនេះ :
6903 នាក់
3 ខែនេះ :
23629 នាក់
សរុប :
47220 នាក់