ថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០20
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
លោកម៉ុម សារឿន អភិបាលនៃគណ:អភិបាលខេត្ត ដឹកនាំមន្ត្រីរាជការក្នុងខេត្តពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងរងផលប៉ះពាល់ចំនួន ៦ឃុំ ក្នុងស្រុកថាឡាបរិវ៉ាត់
Mon,12 October 2020 (Time 06:10 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 17នាក់)

ខេត្តស្ទឹងត្រែង: នៅព្រឹកថ្ងៃអាទិត្យ ៩រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ លោកម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរខេត្ត បានដឹកនាំកងកម្លាំងចម្រុះ មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងអន្តរាគមន៍ជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលរងផល់ប៉ះពាល់ (គិតពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០) មានភូមិចំនួន១៤ ក្នុងឃុំចំនួន ៦ គឺឃុំអន្លង់ភេ, អន្លង់ជ្រៃ, ចំការលើ, ស្រែឬស្សី, កាំងចាម និងឃុំអូររៃ ក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

មានប្រសាសន៍ក្នុងឱកាសនោះ លោកម៉ុម សារឿន អភិបាលខេត្ត បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ផ្លូវទឹក ឬតំបន់ទំនាបធ្លាប់ទទួលរងការជន់លិច ដោយសារទឹកភ្លៀង ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះកូនចៅតូចៗ មិនត្រូវបណ្តែតបណ្តោយឡើយ ក្រែងកើតមានករណីលង់ទឹកជាយថាហេតុ ណាមួយកើតឡើង ពិសេសត្រូវប្រុងប្រយ័ត្ន សត្វអសិរពិសជាដើម បើមានករណីសត្វទិច ឬខាំ ត្រូវប្រញ៉ាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាល ឲ្យបានទាន់ពេលវេលា និង ត្រូវប្រកាន់ភ្ជាប់ នូវការហូបស្អាត ផឹកស្អាត រស់នៅស្អាត ប្រកបដោយអនាម័យ ខ្ពស់ផងដែរ។

បន្ថែមពីនោះដែរ លោកអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរតាមមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ចំពោះ ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនេះ និងត្រៀមរួចជាស្រេចនូវឧបករណ៍ ឬសម្ភារសម្រាប់សង្គ្រោះបន្ទាន់ ក្នុងករណីជំនន់ទឹកភ្លៀងកើនឡើង ដើម្បីជួយសង្គ្រាះបងប្អូនពលរដ្ឋ នៅក្នុងមូលដ្ឋានឲ្យបានទាន់ពេលវេលាទៅរកទីទួលសុវត្ថិភាព។

គួរបញ្ជាក់ថា: ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង មាន ចំនួន ៧១៥គ្រួសារ ស្មើនឹង ២.៧៦៦នាក់ និងបានធ្វើការជម្លៀស ប្រជាពលរដ្ឋ បាន៥៥គ្រួសារ ស្មើនឹង ១៦៨នាក់ ទៅទីទួលសុវត្ថិភាព ក្នុងនោះផ្ទះដែលបានលិចទឹក មានចំនួន ៦៩៣ខ្នង ។ ក្នុងនោះដែរ គិតនៅរសៀលថ្ងៃដដែល ស្ថានភាពជំនន់ទឹកភ្លៀង នៅឃុំ ចំនួន ០៦ និង ភូមិ ចំនួន ១៤ ដែលទទួលរងគ្រោះ ទឹកបានស្រកចុះជាបណ្តើរៗ វិញហើយ។

ដោយ!ជួន សារ៉ាន

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយកម្លាំងល្បាតយោធាម្នាក់ ក្នុងចំណោម៤នាក់ រើសបានថ្នាំញៀន២ការ៉ុង ស្មើ៤២កញ្ចប់កន្លងមក ត្រូវសមត្ថកិច្ចស្រាវជ្រាវរកឃើញ២កញ្ចប់បន្ថែម និងឃាត់ខ្លួនបានជនសង្ស័យម្នាក់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សត្វស្វាស្រូវ១ក្បាល និងពស់ថ្លាន់១ ត្រូវបានមន្រ្តីអភិរក្សសត្វព្រៃ យកទៅលែងក្នុងព្រៃបែបធម្មជាតិវិញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចចម្រុះស្រុកកែវសីមា ឆ្មក់បង្រ្កាបរថយន្តដឹកឈើខុសច្បាប់បាន១គ្រឿង ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្នុងការកាត់ប្លង់ដីផ្ទេរកម្មសិទ្ធិពីឳពុកម្តាយមកកូន ឬផ្ទេរកម្មសិទ្ធិដីធ្លីតាមរយ: ការទិញលក់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្នុងការកាត់ប្លង់ដីផ្ទេរកម្មសិទ្ធិពីឳពុកម្តាយមកកូន ឬផ្ទេរកម្មសិទ្ធិដីធ្លីតាមរយ: ការទិញលក់ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
240 នាក់
ម្សិលមិញ :
135 នាក់
សប្តាហ៍នេះ :
1129 នាក់
ខែនេះ :
6936 នាក់
3 ខែនេះ :
23662 នាក់
សរុប :
47253 នាក់