ថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០20
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
ពលរដ្ឋមួយគ្រួសារស្នើរសុំលោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរជួយរកយុត្តិធម៌ជូនគាត់ជាអ្នករងគ្រោះ ដោយលោកមាស សេម ហៅតាខៀវខ្ចី ក្លែងបន្លំឯកសារលើការលក់.ទិញដីធ្លីនៅក្នុងមូលដ្ឋាន
Mon,12 October 2020 (Time 01:46 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 294នាក់)

ខេត្តកោះកុង÷នៅពេលថ្មីៗកន្លងទៅនេះ នៅក្នុងទឹកដីភូមិជីត្រេះ ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ នៃខេត្តកោះកុង មាន ការលក់.ទិញដីជាន់លើគ្នារាប់មិនអស់ ព្រោះតែមានមេភូមិល្ងិតល្ងង់ដូចលោកមឿង ឃុន មេភូមិជីត្រេះនេះជាដើម អោយតែអ្នកលក់ដីអោយលុយត្រូវលោកមឿង ឃុន សញ្ញេលើឯកសារមិនចាំបាច់ចុះទៅពិនិត្យកន្លែងទីតាំងដីឡើយ ពិសេសលោកមាស សេម ហៅតាខៀវខ្ចីនេះតែម្តង ចាប់ដីរដ្ឋលក់ឱ្យប្រជាពលរដ្ឋលក់ជាន់លើគ្នាមិនចេះចប់មិនចេះហើយ
និងតាំងខ្លួនជាមេភូមិថ្លែងបន្លំសញ្ញេនៅលើឯកសារលក់.ទិញ ដោយអ្នកទាំងពីរឃុបឃិតគ្នាជាប្រព័ន្ធ ។ ជាក់ស្ដែងដូចដីអ្នកស្រី អេង វណ្ណា បានទិញពីលោកមាស សេម ហើយត្រូវលោកមាស សេម ហៅតាខៀវខ្ចីយកទៅលក់បន្តទៀត ។

បើតាមសម្តីអ្នកស្រីម្ចាស់ដីរងគ្រោះឈ្មោះអេង វណ្ណា បានរៀបរាប់ប្រាប់អ្នកយក ព័ត៌មានឱ្យដឹងថា អ្នកស្រី បានទិញដីមួយកន្លែង ពីលោកមាស សេម ហៅតាខៀវខ្ចី កាលពីថ្ងៃទី០៧ ខែ០៦ ឆ្នាំ២០០៧ មាន ផ្ទៃដីទំហ៊ំ ១០០.ម×២០០.ម ស្មើ២ហិចតា
ក្នុង១ហិចតាតម្លៃ ៨០០ដុល្លា និងបានប្រគល់លុយ ១៦០០ ដុល្លា គ្រប់ចំនួនក្នុង២ហិតា ទៅឱ្យលោកមាស សេម ហៅតាខៀវខ្ចីនេះជាអ្នកលក់ ។ ក្នុងនោះមាន លោកចាន់ សំណាង ហៅគ្រួបុង ជាអ្នកសរសេរឯកសារ និងជាសាក្សីទី១ ។ ហើយ ឈ្មោះមាស សេម ហៅតាខៀវខ្ចី ជាអ្នកលក់ដីនោះ និងតាំងខ្លួនជាមេភូមិសញ្ញេនៅលើឯកសារលក់.ទិញនេះផងដែរ ចំណែកសាក្សីទី២លោកមាស សាវ៉ាន់ មូលហេតុដែលយកមាសសាវ៉ាន់ធ្វើសាក្សីខាងលើព្រោះអ្នកស្រីអេង វណ្ណាបានទិញដីពីមាស សាវ៉ាន់មួយប្លង់ដែនៅថ្ងៃតែមួយដោយលោកចាន់ សណាងជាអ្នកសរសេរឯកសារទាំងដីមាស សេមផង ដែលមានទីតាំងស្ថិតក្នុងភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះ កុង ។

អ្នកស្រី អេង វណ្ណា បានអោយដឹងទៀតថា ចាប់តាំងពីថ្ងៃនោះមក អ្នកស្រីបានកាន់កាប់ប្រើ ប្រាស់នៅលើដីនោះរហូត មក លុះដល់ថ្ងៃទី១១ ខែ០៨ ឆ្នាំ២០២០ ស្រាប់តែលិចមុខលោកមឿង ឃុន មេភូមិជីត្រេះ ប្រើក្មេងៗ ៤ទៅ៥នាក់យកគោយន្ដកន្រ្តៃដឹកបង្គោលរបងទៅបោះនៅលើដីរបស់គាត់ចំនួន២៥ម៉ែត្រ ដោយលោកមឿង ឃុននឹងលោកចាន់ សំណាង ដោយអះអាងថាជាដីជំទាវម៉ាងម៉ាយួដាទៅវិញ ។
ឃើញហេតុការណ៍ដូច្នេះ អ្នកស្រី នឹងអ្នកជិតខាងបានទៅសួរនាំ លោកមាស សេម ថាហេតុអីបានអ៊ុំយកដីរបស់ខ្ញុំលក់អោយទៅជំទាវម៉ាងម៉ាយួដាទៅវិញ? លោមមាស សេម ហៅតាខៀវខ្ចី បានឆ្លើយថាគាត់មិនបានយកដីអេង វណ្ណាឯង លក់អោយទៅជំទាវម៉ាងម៉ា យួដា ដូចការចោទ ប្រកាន់របស់លោកមឿង ឃុន នឹងលោកចាន់ សំណាងថានោះទេ? មាស សេមហៅតាខៀវខ្ចីថា ខ្ញុំហ៊ានស្បត់ងាប់ចោលកូន លោកមាស សេម ថាបើចង់ដឹងច្បាស់ ថាអ្នកណាជាអ្នកលក់ដីអេង វណ្ណាឯងនោះ ជីកសួរលោកមឿង ឃុននឹងចាន់សំណាង ពីរនាក់ហ្នឹងអោយខ្លាំងទៅចេញហើយ ! ហើយគាត់ក៍មិនដែលស្គាល់ម៉ាងម៉ាយួដា ណាដែរ ។ នេះបើយោងតាមការបំភ្លឺពីលោកមាស សេម ប្រាប់អ្នកស្រី អេង វណ្ណាថាដូច្នះ ។
អ្នកស្រី អេង វណ្ណា បានឱ្យដឹងទៀតថា ក្រោយមកជំទាវម៉ាងម៉ាយួដាបានដាក់ពាក្យបណ្ដឹងប្ដឹងលោក ស្រី នៅសាលាឃុំអណ្ដូងទឹក បន្ទាប់មក លោកឈេង ហៃ ក្រុមព្រឹក្សាឃុំ ជាអ្នកសម្របសម្រួល ក៏បានកោះ ហៅភាគីទាំងសងខាង យកឯក សារមករៀងៗខ្លួនដើម្បីធ្វើការដំ ណោះស្រាយគ្នានៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ថាតើអ្នក ណាខុសអ្នកត្រូវ ។ ពេលមកដល់សាលាឃុំ លោកឈេង ហៃ ក្រុម ប្រឹក្សាឃុំ បានពិនិត្យនៅលើឯក សាររបស់អ្នកស្រីអេង វណ្ណាបានទិញពីឈ្មោះមាស សេមហៅតាខៀវខ្ចីនៅថ្ងៃទី០៧ ខែ០៦ ឆ្នាំ ២០០៧ ដោយមានមាស សេមជានាក់លក់ផងជាមេភូមិផង ។ចំណែកឯកសារម៉ាងម៉ាយួដា ឃើញថា ឈ្មោះមាស សេម ជាអ្នកលក់អោយ នៅថ្ងៃទី២២.០៣ ២០០៨ ដោយលោកមឿង ឃុន ជាអ្នកសញេនៅលើឯកសារនោះ ។

ទាក់ទិន្ទទៅនឹងការលក់ដីបន្លំឯកសារសញ្ញេជាន់លើគ្នាខាងលើនេះ លោកមឿង ឃុន មេភូមិជីត្រេះ បានបញ្ជាក់ប្រាប់ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានថា លោកទទួលស្គាល់ថាគាត់បានសញ្ញេនៅលើកឯកសារលក់. ទិញរបស់មាស សេមនឹងអ្នកស្រី ម៉ាងម៉ាយូដាពិតមែន តែលោកមិនបានចុះទៅពិនិត្យដល់កន្លែងទីតាំងដីនោះទេ ដោយលោកទុកចិត្តលោកមាស សេម ជាចាស់ទុំមួយនាក់ដែរ ។
លោកមឿង ឃុន បន្តថា រឿងលោកមាស សេម សញ្ញេលើឯកសារលក់.ទិញរបស់អ្នកស្រី អេង វណ្ណា អាចប្រឈមនឹងផ្លូវច្បាប់ព្រោះថា កាលនោះលោកមាស សេម ជាមេក្រុម លក់ដីសញ្ញេដោយខ្លួនឯង ។

យោងតាមលោកឈេង ហៃ ក្រុម ប្រឹក្សាឃុំអណ្តូងទឹក បានឱ្យដឹងនៅក្នុងសាលាឃុំថា កាលពីសម័យនោះលក់.ទិញដីច្រើនតែលក់ទិញតែគ្នាឯងទេ ប៉ុន្តែករណីលោកមាស សេម ថ្លែងបន្លំសញ្ញេនៅលើឯកសារថាខ្លួនជាមេភូមិពិតជាខុសនឹងផ្លូវច្បាប់ ។
ហើយចំពោះលោកមឿង ឃុនសញ្ញេលើឯកសារមិនចុះទៅពិនិត្យមើល ធ្វើអោយមានការស្មុគស្មាញបែបនេះ ។
លោកនឹងបញ្ជូនសំណុំរឿងនេះ ទៅសាលាស្រុក ដើម្បីឱ្យលោកអភិបាលស្រុកដោះស្រាយ ។

ពាក់ព័ន្ទជាមួយលោក មាស សេម ហៅតាខៅវខ្ចី លោកមឿង ឃុនមេភូមិជីត្រេះនឹងលោកចាន់ សំណាងហៅគ្រួបុងបន្លំឯក សារខាងលើ អ្នកស្រីអេង វណ្ណាស្នើសុំអោយលោកហាក់ ឡេង អភិបាលស្រុកបូទុមសាគរជួយរកយុទ្តិធម៌ជូនក្រុមគ្រួសារគាត់ផង ៕ ដោយ សុគន្ធី

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយកម្លាំងល្បាតយោធាម្នាក់ ក្នុងចំណោម៤នាក់ រើសបានថ្នាំញៀន២ការ៉ុង ស្មើ៤២កញ្ចប់កន្លងមក ត្រូវសមត្ថកិច្ចស្រាវជ្រាវរកឃើញ២កញ្ចប់បន្ថែម និងឃាត់ខ្លួនបានជនសង្ស័យម្នាក់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សត្វស្វាស្រូវ១ក្បាល និងពស់ថ្លាន់១ ត្រូវបានមន្រ្តីអភិរក្សសត្វព្រៃ យកទៅលែងក្នុងព្រៃបែបធម្មជាតិវិញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចចម្រុះស្រុកកែវសីមា ឆ្មក់បង្រ្កាបរថយន្តដឹកឈើខុសច្បាប់បាន១គ្រឿង ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្នុងការកាត់ប្លង់ដីផ្ទេរកម្មសិទ្ធិពីឳពុកម្តាយមកកូន ឬផ្ទេរកម្មសិទ្ធិដីធ្លីតាមរយ: ការទិញលក់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្នុងការកាត់ប្លង់ដីផ្ទេរកម្មសិទ្ធិពីឳពុកម្តាយមកកូន ឬផ្ទេរកម្មសិទ្ធិដីធ្លីតាមរយ: ការទិញលក់ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
214 នាក់
ម្សិលមិញ :
135 នាក់
សប្តាហ៍នេះ :
1103 នាក់
ខែនេះ :
6910 នាក់
3 ខែនេះ :
23636 នាក់
សរុប :
47227 នាក់