ថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០20
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
ឯកឧត្ដម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ (គណៈកម្មការទី៦) នៃព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាគណៈអធិបតី ក្នុងកិច្ចប្រជុំពិភាក្សារវាងគណៈកម្មការនីតិកម្ម
Sun,11 October 2020 (Time 07:37 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 74នាក់)

ឯកឧត្ដម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ (គណៈកម្មការទី៦) នៃព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាគណៈអធិបតី ក្នុងកិច្ចប្រជុំពិភាក្សារវាងគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា ជាមួយរដ្ឋបាលខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធ នៅខេត្តកោះកុង!

កោះកុង÷នៅរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ លោកទូ សាវុធ អភិបាលខេត្តស្តីទី តំណាងលោកជំទាវ អភិបាលខេត្តកោះកុង ទទួលស្វាគមន៍ ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណ:កម្មការនីតិកម្ម និងយុត្តិធម៌ (គណ:កម្មការទី៦ ) នៃព្រឹទ្ធ សភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ច ប្រជុំពិភាក្សារវាងគណ:កម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា ជាមួយរដ្ឋបាលខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តកោះកុង

លោកអភិបាលខេត្តស្តីទី សូមគោរពរាយការណ៍ជូន អំពីលទ្ធផល នៃការដោះស្រាយវិវាទ សម្រាប់ខេត្តកោះកុង ក៏ដូចជាខេត្តក្នុងចំណោមរាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ដទៃទៀតដែរ ដែលជាទូទៅ វិវាទត្រូវបានសម្របសម្រួ លដោះស្រាយតាមយន្តការចំនួន ០២ គឺ តាម ឬក្នុងប្រព័ន្ធតុលាការ របស់ស្ថាប័នយុត្តាធិការ និងក្រៅប្រព័ន្ធតុលាការ របស់ស្ថាប័ននីតិប្រតិបត្តិ ។ ដោយឡែក ក្នុងកម្មវិធីនាថ្ងៃនេះ ខ្ញុំសូមលើកយកតែការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដែលជារបស់ស្ថាប័ន នីតិប្រតិបត្តិនៅរដ្ឋបាលថ្នាក់ក្រោមជាតិ មកបរិយាយប៉ុណ្ណោះ ។

ក្នុងមូលដ្ឋានខេត្ត កម្រិតនៃការសម្របសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានបែងចែកជា ០៣កម្រិត រួមមាន៖ ១).កម្រិតថ្នាក់ខេត្ត ២).កម្រិតថ្នាក់ក្រុង ស្រុក ៣).កម្រិតថ្នាក់ឃុំ សង្កាត់។ ការសម្របសម្រួលដោះស្រាយនៅកម្រិតថ្នាក់នីមួយៗ ត្រូវបានប្រព្រឹត្តតាមវិស័យ ដែលកំណត់ដោយច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំនានា របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ ។ ដូចនេះខ្ញុំសូមលើកឡើងនូវបញ្ហាចម្បងចំនួន ២ករណី នៃការដោះស្រាយវិវាទ ដូចខាងក្រោម៖
១.វិស័យសាធារណការ ៖ តាមគម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ ក្រោមហិរញ្ញប្បទានកម្ចីឥណទានពីសាធារណរដ្ឋកូរ៉េ ស្ថិតក្នុងភូមិសាស្ត្រ ខេត្តកោះកុងកន្លងមក ការដោះស្រាយបណ្តឹងតវ៉ា គោរពតាមនីតិវិធី រួមមាន៖ ដំណាក់កាលបឋមនៅថ្នាក់ឃុំ សង្កាត់ គឺប្រជាពលរដ្ឋរងផលប៉ះពាល់អាចស្វែងរកជំនួយពីមេឃុំ/ចៅសង្កាត់ ឬចាស់ព្រឹទ្ធចារ្យក្នុងសហគមន៍ ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយសមស្របជាមួយក្រុមការងារ អនុគណៈកម្មការខេត្ត។ ករណីបណ្តឹង អាចត្រូវបានធ្វើឡើងដោយផ្ទាល់មាត់ ឬលាយលក្ខណ៍អក្សរ ហើយប្រសិនបើ បណ្តឹងមិនត្រូវបានដោះស្រាយដោយពេញចិត្ត គឺគាត់(អ្នករងផលប៉ះពាល់) អាចដាក់ពាក្យ បណ្តឹងជាផ្លូវការទៅ គណៈកម្មការដោះស្រាយពាក្យបណ្តឹងតវ៉ា តាមដំណាក់កាលដូចខាងក្រោម៖
-ដំណាក់កាលទី១ បណ្តឹងនៅថ្នាក់ក្រុង ស្រុក មានរយៈពេល១៥ថ្ងៃសម្រាប់ដោះ ស្រាយ ។ ប្រសិនបើមិនមានដំណោះ ស្រាយជាវិជ្ជមានទេ គាត់អាចដាក់ពាក្យបណ្តឹងបន្ត
-ដំណាក់កាលទី២ អាចប្តឹងទៅ អគ្គនា យកដ្ឋានដោះស្រាយផលប៉ះពាល់ ដោយ សារគម្រោងអភិវឌ្ឍន៍នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានរយៈពេល ៤០ថ្ងៃ សម្រា ប់ដោះស្រាយ ។ ប្រសិនបើមិនមានដំ ណោះស្រាយ ជាវិជ្ជមាន អាចដាក់ពាក្យបណ្តឹងបន្តទៀត
-ដំណាក់កាលទី៣ នៅថ្នាក់ខេត្តមានរយៈពេល ៣០ថ្ងៃ ហើយប្រសិនបើការដោះស្រាយ នៅតែអវិជ្ជមានប្រជាពលរដ្ឋអាចដាក់បណ្តឹងបន្តសាលាដំបូងខេត្ត ។ ចំពោះករណីនេះ ដំណើរការដោះស្រាយ ត្រូវបានប្រព្រឹត្តដោយរលូន តាមនីតិវិធី និងគោលការណ៍ណែនាំ ដែលមានកំណ ត់ដោយច្បាប់ ។

២. វិស័យដីធ្លី ៖ គម្រោងអភិវឌ្ឍន៍កសិកម្មរបស់ក្រុមហ៊ុន ហេង ហ៊ុយ ក្រុមហ៊ុនស្ករ អំពៅរបស់ក្រុមហ៊ុន អិល.វ៉ាយ.ភី គ្រុប, ក្រុមហ៊ុន ហ្គីនរិច គ្រុប ខូអិលធីឌី, ក្រុម ហ៊ុនអភិវឌ្ឍន៍កសិ-ឧស្សាហកម្ម និងទេសចរណ៍ យ៉ូញៀនឌីវេលឡុបម៉ែន គ្រុប...ខូអិលធីឌី ។ល។ ក្រុមហ៊ុនទាំង នោះ ត្រូវបានទទួលសិទ្ធិសម្បទានដីពីរាជរដ្ឋាភិបាល ដើម្បីវិនិយោគ ហើយក៏មានទំនាស់ដីធ្លីជាមួយប្រជាពលរដ្ឋមានលក្ខណៈរ៉ាំរ៉ៃ ដែលបណ្តាលឲ្យដំណើរការដោះស្រាយវិវាទតាមវិស័យមួយចំនួនក្នុងខេត្ត ត្រូវបានអូសបន្លាយ ខ្ជះខ្ជាយទាំងធនធាន ពេលវេលា និង ថវិកា ។ ខ្ញុំសូម ជម្រាបជូនគណៈប្រតិភូមេត្តាជ្រាបថា ក្នុងយន្តការដោះស្រាយវិវាទគម្រោងអភិវឌ្ឍន៍ទាំងប៉ុន្មានខាងលើនេះ អាជ្ញាធរមូលដ្ឋាន បានខិតខំប្រឹងប្រែងសម្របសម្រួលតាមសមត្ថកិច្ច ប៉ុន្តែករណីខ្លះ ក៏បានចូលទៅ តាមប្រព័ន្ធតុលាការ ហើយករណីខ្លះជាសមត្ថកិច្ចដោះស្រាយរបស់គណៈកម្មការអន្តរក្រសួង ។
រីឯការដោះស្រាយក្នុងដែនសមត្ថកិច្ចវិស័យផ្សេងៗ នៅទូទាំងខេត្តកោះកុង ដូច ជា៖ ការទប់ស្កាត់ ការបង្ក្រាបបទល្មើស ការកសាងឯកសារសំណុំរឿង និងការ អនុវត្តនូវវិធានការបំផ្លាញចោលវត្ថុតាងល្មើសផ្សេងៗ ត្រូវបានអនុវត្តតាមគោល ការណ៍ និងក្នុងក្របខណ្ឌច្បាប់របស់សា្ថប័នមានសមត្ថកិច្ចនីមួយៗដែលបានកំ ណត់ជាធរមាន ។ ក៏ប៉ុន្តែករណីខ្លះ ការ អនុវត្តវិធានការច្បាប់ ក៏មិនទទួលបានជោគជ័យឡើយ៕ ដោយ សុគន្ធី

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយកម្លាំងល្បាតយោធាម្នាក់ ក្នុងចំណោម៤នាក់ រើសបានថ្នាំញៀន២ការ៉ុង ស្មើ៤២កញ្ចប់កន្លងមក ត្រូវសមត្ថកិច្ចស្រាវជ្រាវរកឃើញ២កញ្ចប់បន្ថែម និងឃាត់ខ្លួនបានជនសង្ស័យម្នាក់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សត្វស្វាស្រូវ១ក្បាល និងពស់ថ្លាន់១ ត្រូវបានមន្រ្តីអភិរក្សសត្វព្រៃ យកទៅលែងក្នុងព្រៃបែបធម្មជាតិវិញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចចម្រុះស្រុកកែវសីមា ឆ្មក់បង្រ្កាបរថយន្តដឹកឈើខុសច្បាប់បាន១គ្រឿង ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្នុងការកាត់ប្លង់ដីផ្ទេរកម្មសិទ្ធិពីឳពុកម្តាយមកកូន ឬផ្ទេរកម្មសិទ្ធិដីធ្លីតាមរយ: ការទិញលក់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្នុងការកាត់ប្លង់ដីផ្ទេរកម្មសិទ្ធិពីឳពុកម្តាយមកកូន ឬផ្ទេរកម្មសិទ្ធិដីធ្លីតាមរយ: ការទិញលក់ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
227 នាក់
ម្សិលមិញ :
135 នាក់
សប្តាហ៍នេះ :
1116 នាក់
ខែនេះ :
6923 នាក់
3 ខែនេះ :
23649 នាក់
សរុប :
47240 នាក់