ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០៥០
ទំនាក់ទំនងចាង ហ្វាងការផ្សាយ៖ 017621982/0977007424
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធ ពលខេមរភូមិន្ទ មេបញ្ជាការកងរាអាវុធ ហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈ កម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ
Thu,08 August 2019 (Time 10:17 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 105នាក់)

នាព្រឹកថ្ងៃទី៨ខែសីហាឆ្នាំ២០១៩នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យទប់ស្កាត់ និងបង្ក្រាបបទល្មើព្រៃឈើក្នុងខេត្តរតនគិរី។​ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ ក្នុងខេត្តរតនគិរី។ កិច្ចប្រជុំមានការចូលរួមពីសំណាក់ឯកឧត្តម ថង សាវុន អភិបាលខេត្ត និងចូលរួមពីអន្តរក្រសួង ព្រមទាំងអង្គភាពពាក់ព័ន្ធក្នុងខេត្ត ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មានប្រសាសន៍ថា ការប្រជុំលើកនេះសំខាន់ គឺស្តាប់របាយការណ៍ របស់ក្រុមការងាររបស់គណៈកម្មាជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលបានធ្វើប្រតិបត្តិការ ជា
មួយនឹងគណៈកម្មការក៏ដូចជាស្ថានប័ន អាជ្ញាធរ និងសមត្ថកិច្ចនានា នៅខេត្ត
រតនគិរីដែលបានលេចចេញជាលទ្ធផល ទាំងផ្នែកវិជ្ជមាន និងអវិជ្ជមាន។
ឯកឧត្តមមានប្រសាសន៍ទៀតថាក្រុម
ហ៊ុនដែលបានទទួលសិទិ្ធដីសម្បទានពីរាជរដ្ឋាភិបាល ក្នុងការវិនិយោគស្រប
ច្បាប់ ប៉ុន្តែធ្វើសកម្មភាពមិនស្របច្បាប់ ដែលនាំឲ្យមានបទល្មើសព្រៃឈើហើយបើតាមរបាយការណ៍របស់ក្រុមការងាររបស់គណៈកម្មាជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិមានបីចំនុចសំខាន់ ទី១ ទីតាំង ភូមិសាស្រ្ត កន្លែងដែលក្រុមហ៊ុនវិនិយោគ កន្លែងអភិរក្ស និងអភិវឌ្ឍន៍ រវាងកសិកម្ម និងបរិស្ថានមានចំនុចខ្លះមិនទាន់ឯកភាពគ្នា ទី២ ពាក់ព័ន្ធនឹងការជ្រកក្រោមលេស ឬស្លាកសញ្ញា ក្នុងនោះមានភាពស្របច្បាប់របស់ក្រុមហ៊ុន កាប់ឈើកន្លែងផ្សេងអូសចូលក្រុមហ៊ុន ដើម្បីផលិតចេញជាឈើស្របច្បាប់ ការបង្កើតរោងសន្និធិឈើជាច្រើន ដែលធ្វើឲ្យឈើនេះ ទៅមិនដល់គោលដៅដែលត្រូវទៅ នយកឈ្មោះដី
សម្បទានសង្គមកិច្ច ដើម្បីទៅកាប់ឈើខុសច្បាប់ ការយកស្លាកសញ្ញាក្រសួងស្ថាប័នរបស់រដ្ឋ ដើម្បីជ្រកពួនគេចវេស ទី៣ ការបង្កើតឲ្យមានភាពស្របច្បាប់ ការចេញឯកសារបំពានជាដើម។

ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានគោរពរាយការណ៍ជូនថាក្នុង
រយៈពេល ៦ខែ ឆ្នាំ ២០១៩ នេះ និងក្នុង
អំឡុងពេលយុទ្ធនាការណ៍អនុវត្តតាមបទ
បញ្ជារបស់ប្រធាន គណៈកម្មាធិការជាតិ ក្រុមការងារអនុគណៈកម្មការបង្រ្កាបបទ
ល្មើសព្រៃឈើ និងបទល្មើសធនធានធម្ម
ជាតិខេត្តរតនគិរីបានធ្វើការចុះល្បាតចំនួន៦១៩លើកនៅតាមឧទ្យានជាតិតាម
ដែនជំរកសត្វព្រៃ និងតាមបណ្តោយខ្សែ
បន្ទាត់ព្រំដែន ក្នុងនោះបានជួប ប្រទះបទ
ល្មើសព្រៃឈើ ៥២ ករណី ការដាក់អន្ទាក់ចាប់សត្វព្រៃ ៤០ករណី និងការកាប់ រានដីព្រៃហ៊ុមព័ទ្ធយកធ្វើជាកម្មសិទ្ធិ១៣
ករណីការដឹកជញ្ជូនផលអនុផលព្រៃឈើ
៤៧ ករណី ។
ឯកឧត្តមអភិបាលខេត្តបានបន្តថា ក្នុងរយៈពេលនេះអនុគណៈកម្មការខេត្តបាន ចុះទប់ស្កាត់ និងបង្រ្កាបបានឈើអាជម្រុះគ្រប់ប្រភេទចំនួន ១.៨៧២ កំណាត់ ស្មើនិង ២៧០,៨៤៦ ម៉ែតគូប ក្នុងនោះមានឈើប្រណិតចំនួន ២០៥ កំណាត់ ស្មើនិង ៦,០៤២ ម៉ែតគូប ឈើលេខ១ ចំនួន ១,៦៦៧ កំណាត់ ស្មើនិង ២៦៤,៨០៤ ម៉ែតគូប និងបានរឺប អូសមធ្យោបាយរួមមាន ៖ រថយន្ត និងរថយន្តកែច្នៃ ២៧ គ្រឿង គោយន្ត ៤ គ្រឿង ម៉ូតូ ១៥ គ្រឿង រណាយន្ត ៣២ គ្រឿង ម៉ាស៊ីនកាត់ស្មៅ ១ គ្រឿង ក្នុងនោះក្រុមការងារអនុគណៈ កម្មការខេត្ត បានកសាងបញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ច្បាប់ចំនួន ២២ ករណី បានធ្វើការពិន័យអន្តកាលទៅលើការដឹកជញ្ជូនផលអនុផលព្រៃ ឈើដោយគ្មានការអនុញ្ញាត និងការប្រព្រឹត្តបទល្មើសធនធានធម្មជាតិលើមធ្យោបាយដឹក ជញ្ជូន និងការស្តារការខូចខាតធនធានធម្មជាតិសរុបចំនួន ១៤ ករណី ។ ដោយឡែកបទ ល្មើសសត្វព្រៃក្រុមការងារបានធ្វើការដកហូតអន្ទាក់សត្វចំនួន២២៣ ខ្សែ អាវុធកែច្នៃចំនួន ១៥ ដើម កាំភ្លើងស្នប់ចំនួន ៨ ដើម ស្នែងសត្វខ្ទីងចំនួន ១ ក្បាលនិងឧបករណ៍ទាក់សត្វ ផ្សេងៗទៀតចំនួន ៤៨ ករណី ពស់ថ្លាន់ ២ ក្បាល ស្វា ៣ ក្បាល ត្រូវបានលែងចូល ព្រៃវិញ។ ឯកឧត្តមអភិបាលខេត្តបានបន្តថា ដោយអនុវត្តតាមបទបញ្ជាលេខ០១ នឹង លេខ ០២ បប ក្រុមការងារបានរឺបអូសវត្ថុតាងរួមមាន៖ ដឹងចំនួន ១២ ពូថោចំនួន ១ រណាចំនួន ៣៥ គ្រឿង ត្រាក់ទ័រចំនួន ៣ គ្រឿង ។ ការកាប់រានដីព្រៃ និងការហ៊ុមព័ទ្ធដីព្រៃ យកធ្វើជាកម្មសិទ្ធសរុបមាន ២៩ កន្លែង មានទំហំ ១.៤៩៨,៤៤ ហិកតា ចុះរុករើខ្ទម ៤ ខ្នង ស្មើ ៤ គ្រួសារ ក្នុងនោះដែលក្នុងការងារអនុគណៈកម្មការខេត្តបានកសាងបញ្ជូន សំណុំរឿងទៅសាលាដំបូងចំនួន ៤ ករណី មានទំហំផ្ទៃដី ៣៦១,១ ហិកតា និងបន្ត ស្រាវជ្រាវដើម្បីបញ្ជូនសំណុំរឿងចំនួន ១២ ករណីបន្ថែមទៀត ៕ដោយនាគមាស(រតនគិរី)

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
446 នាក់
ម្សិលមិញ :
322 នាក់
សប្តាហ៍នេះ :
3280 នាក់
ខែនេះ :
19260 នាក់
3 ខែនេះ :
51361 នាក់
សរុប :
337288 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

កាំបិតខ្វែវកាប់មន្ត្រីយោធាម្នាក់ចំនួន៣កាំបិតបណ្តាលស្លាប់ ព្រោះរឿងគំនុំ នៅស្រុកអូរជ្រៅ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កំលាំងអាវុធហត្ថ១ក្រុមចេញប្រតិបត្តិការចុះល្បាតការពារសណ្តាប់ធ្នាប់និងសន្តិសុខនៅតាមទីវត្តអារាមនិងទីសាធារ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជំុកិច្ចរឹតចំណងមេត្រីភាព និងកិច្ចសហប្រតិបត្តិការ រវាងខេត្តទាំងពីរកម្ពុជា-ថៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក អាង ណារិទ្ធ .!!ប្រកាសចូល កាន់មុខ តំណែង ជាប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម ជំនួស លោក ប្រាក់ ប៉ូលី ទៅបំពេញភារកិច្ច នៅក្រសួង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តដឹកទំនិញចេញពីទឹកដីថៃចូលមកស្រុកខ្មែរបានបងប្រាក់អោយមន្ត្រីគយដោយមិនមានចេញវិក័យប័ត្រ (សហការី)

វីដែអូ