ថ្ងៃច័ន្ទ ទី១៩ ខែសីហា ឆ្នាំ២០៥០
ទំនាក់ទំនងចាង ហ្វាងការផ្សាយ៖ 017621982/0977007424
បុរសម្នាក់ដែលគាបជាប់ក្នុងរូងភ្នំអស់រយៈពេល ៤ ថ្ងៃ ត្រូវបានកម្លាំងចំរុះជួយសង្គ្រោះចេញពីរូងភ្នំបានហើយ
Thu,08 August 2019 (Time 12:21 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 20នាក់)

(ខេត្តបាត់ដំបង):ល្ងាចថ្ងៃពុធ ៧កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ និងឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំកងកម្លាំងចំរុះជួយសង្គ្រោះបុរសម្នាក់ដែលដើរកើបអាចម៌ប្រចៀវ ហើយធ្លាក់គាបជាប់ក្នុងរូងថ្មភ្នំចក្រី ស្ថិតក្នុងភូមិក្បាលហុងទឹក ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ត្រូវកម្លាំងសមត្ថកិច្ច និងអាជ្ញាធរបានជួយសង្គ្រោះ និងយកចេញមកក្រៅបានហើយ នៅវេលាម៉ោងប្រមាណ៦ នឹង ៥៥ នាទីល្ងាចនេះ។

ប្រតិបត្តិការជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់នេះ ដែលដឹកនាំផ្ទាល់ដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ។ អង្គភាពដែលចូលរួមជួយសង្គ្រោះនោះរួមមាន៖ អង្គភាព៧១១, កម្លាំងយោធភូមិភាគទី៥, កម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថ។

ក្នុងប្រតិប្តិការនេះផងដែរ បន្ទាប់ពីពិនិត្យសុខភាពរួចរាល់ ក្រុមអ្នកជួយសង្គ្រោះនឹងសម្រូលជនរងគ្រោះពីលើភ្នំចុះមកក្រោម ។ បេសកកម្មជួយសង្គ្រោះនេះបានបញ្ចប់ដោយជោគជ័យ។
ជាមួយគ្នានេះ ឯកឧ្តម ទេសរដ្ឋមន្ដ្រី គន់ គីម ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់កម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានរួមដៃគ្នាយ៉ាងយកចិត្ដទុកដាក់ លើការងារជួយសង្គ្រោះនេះ។

គួរជម្រាបថា បុរសម្នាក់បានបាត់ខ្លួន៣យប់ ៤ថ្ងៃ ដោយគាបជើងជាប់ថ្មក្នុងរូងភ្នំ ក្រោយឡើងកើបអាចម៌ប្រចៀវ ហើយរអិលជើងធ្លាក់ តាំងពីថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០១៩នេះ ហើយក្រុមគ្រួសារប្រទះឃើញ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ នេះ បន្ទាប់មកបានទៅរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានដើម្បីសុំការអន្តរាគមន៍ជួយសង្គ្រោះ ។
យោងតាមបណ្តឹងរបស់ម្ដាយជនរងគ្រោះ បានមកប្ដឹងសមត្ថកិច្ចថា គាត់បានបាត់កូនឈ្មោះ បូរ៉ា អាយុ២៧ឆ្នាំ រស់នៅភូមិទឹកថ្លា ឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង រយៈពេល៤ថ្ងៃមកហើយ ។

សូមបញ្ជាក់ផងដែរថា មកដល់ពេលនេះជនរងគ្រោះត្រូវបានបញ្ជូនតាមរថយន្តសង្រ្គោះបន្ទាន់មកដល់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងហើយ ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
382 នាក់
ម្សិលមិញ :
352 នាក់
សប្តាហ៍នេះ :
2853 នាក់
ខែនេះ :
16344 នាក់
3 ខែនេះ :
59933 នាក់
សរុប :
302903 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

វិញ្ញាសារប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៨ -២០១៩ ត្រូវបាន ឯកឧត្តម អភិបាលខេត្តបើកជាផ្លូវការនាព្រឹកថ្ងៃទី១៩ខែសីហានេះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កំលាំងអាវុធហត្ថចុះល្បាតនៅក្រុងប៉ោយប៉ែតប្រទះឃើញក្មេង១ក្រុមមាន៩នាក់ចេញធ្វើសកម្មភាពឃាត់ខ្លួនឆែករកឃើញថ្នាំញៀន និងសម្ភារៈសំរាប់សម្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 លោកអ៊ុំរាត្រីចូលយុទ្ធនាការ​ឲ្យប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យបរិភោគសាច់ជ្រូកឡើងវិញព្រោះជម្ងឺប៉េស្តជ្រូកអាហ្វ្រិចមិនឆ្លងដល់មុស្សទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ប្រាក់​ ប៉ូលី​ ប្រធាន​មន្ទីរ​សុរិយោដី​ខេត្តបន្ទាយមានជ័យ កំពុងរត់ការ និងចាយលុយទាំងដុំៗ ដើម្បីបិទបាំងរឿងអំពើពុករលួយ ចំណែកប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ក៏ល្បីខាងពុករលួយខ្លាំងដែរ (រឿងពន្ធដារនេះនិងផ្សាយលំអិតនៅថ្ងៃស្អែក) (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី ១ទទួលបន្ទុកជាតិគ្រោះមហត្តរាយ (សហការី)

វីដែអូ