ថ្ងៃច័ន្ទ ទី១៩ ខែសីហា ឆ្នាំ២០៥០
ទំនាក់ទំនងចាង ហ្វាងការផ្សាយ៖ 017621982/0977007424
ល្បីសុរិយោដី ខេត្តឧត្ដរមានជ័យ លោកគឹម គាវិន មហាសែន ពុករលួយ និយមបក្សពួក និងអនុវត្ដន៍ការងារស្ដង់ដាពី ខ្លាំងជាងខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ
Thu,08 August 2019 (Time 08:37 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 22នាក់)

(ខេត្តឧត្ដរមានជ័យ​)÷នៅថ្ងៃទី៧ខែសីហា ឆ្នាំ២០១៩នេះ មានសេចក្ដីរាយការណ៍មកថា លោកគឹម គាវិន ប្រធានមន្ទីរៀបចំដែនដី ខេត្តឧត្ដរមានជ័យ ល្បីល្បាញថា មហាសែនពុករលួយ បក្សពួកនិយម និងអនុវត្ដការងារស្ដង់ដាពី ពុករលួយ មិនអន់ជាងប្រធានសុរិយោដីនៅខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យប៉ុន្មាននោះទេ។

លោក គឹម គារវិន បានផ្លោះតំណែង ពីប្រធានការិយាល័យភូមិបាលស្រុកអន្លង់វែង មកជាប្រធានមន្ទីរៀបចំដែនដីខេត្តឧត្ដរមានជ័យបាន ដោយសារយកប្រាក់ទិញយកតំណែង និង អែអបលោកធំម្នាក់ប្រចាំខេត្តខេត្តឧត្ដរមានជ័យ។
ទើបលោកគឹមគាវិន មិនខ្វល់អំពីអនុវត្ដន៍ការងារស្ដង់ដាពី និយមបក្សពួកនិងប្រព្រឹត្តអំពើពុករលួយតាមតែអំពើរចិត្ដ។

សេចក្ដីរាយការណ៍បន្ថែមថា ដោយសារតែបែបនេះហើយ បានធ្វើអោយប្រជាពលរដ្ឋ ជាច្រើននាក់អស់ដីស្រែចំការដែលធ្លាប់បង្ករបង្កើនផលជាង១០ឆ្នាំ ត្រូវគេយកអស់ដោយមិនដឹងខ្លួន។
ព្រោះលោកគឹម គាវិន បានចេញបណ្ណ័កម្មសិទ្ធ អោយទៅអ្នមានអំណាចជាច្រើននាក់ ដែលជាបក្សពួករបស់ខ្លួនជាន់ត្រួតគ្នាស៊ីគ្នាមកលើកម្មសិទ្ធរបស់ពលរដ្ឋបង្កើនផលជាច្រើនឆ្នាំ។

ជាក់ស្ដែងប្រជាពលរដ្ឋនៅភូមិស្រឡៅស្រោង ឃុំលំទងនិងភូមិរំចេក ឃុំអន្លង់វែង ជាច្រើនគ្រួរសាត្រូ បានបាត់បង់ដីស្រែចំការអស់ ដោយសាតែលោកគឹមគាវិន
ព្រោះលោកគឹមគាវិនបានចេញបណ្ណ័កម្មសិទ្ធអោយទៅលោកតាញ់បុត្ដា មេពេទ្យសត្វខេត្តឧត្ដរមានជ័យ និងឈ្មោះស៊យ ឡោះ និងឈ្មោះលោកធំជាច្រើននាក់ទៀត។ និងនៅមានឯកសារជាច្រើនរាប់មិនអស់រឿងបំពេញការងារមិនប្រក្រតី។

លោកគឹមគារវិនបានឆ្លើយតបតាមប្រពន្ធTelakram ថាលោកពុំមានសាច់ញាតធ្វើការជាមួយទេ មន្រ្ដីលោកបំពេញភារកិច្ចការងាររៀងៗខ្លួន ។ ចំពោះឈ្មោះតាញ់បុត្តា គឺលោកមិនដែលស្គាល់ហើយក៍មិនដែលឃើញមុខដែ។ ហើយលោកក៍មិនដែលជំរិតទាលុយពីអ្នកណាម្នាក់នោះដែ ព្រះជំនាញការិយាល័យស្រុកជាអ្នកអនុវត្តផ្ទាល់។ លោកថាព័ត៍មានចុះផ្សាយជាព័ត៍មានមិិនពិតជាព័ត៍មានតុការហ្វេ។
ក្រុមការងារយើងនិងបន្តរលម្អិតព័ត៍មាននេះនៅពេលក្រោយបន្ដរទៀត៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
372 នាក់
ម្សិលមិញ :
352 នាក់
សប្តាហ៍នេះ :
2843 នាក់
ខែនេះ :
16334 នាក់
3 ខែនេះ :
59923 នាក់
សរុប :
302893 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

វិញ្ញាសារប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៨ -២០១៩ ត្រូវបាន ឯកឧត្តម អភិបាលខេត្តបើកជាផ្លូវការនាព្រឹកថ្ងៃទី១៩ខែសីហានេះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កំលាំងអាវុធហត្ថចុះល្បាតនៅក្រុងប៉ោយប៉ែតប្រទះឃើញក្មេង១ក្រុមមាន៩នាក់ចេញធ្វើសកម្មភាពឃាត់ខ្លួនឆែករកឃើញថ្នាំញៀន និងសម្ភារៈសំរាប់សម្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 លោកអ៊ុំរាត្រីចូលយុទ្ធនាការ​ឲ្យប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យបរិភោគសាច់ជ្រូកឡើងវិញព្រោះជម្ងឺប៉េស្តជ្រូកអាហ្វ្រិចមិនឆ្លងដល់មុស្សទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ប្រាក់​ ប៉ូលី​ ប្រធាន​មន្ទីរ​សុរិយោដី​ខេត្តបន្ទាយមានជ័យ កំពុងរត់ការ និងចាយលុយទាំងដុំៗ ដើម្បីបិទបាំងរឿងអំពើពុករលួយ ចំណែកប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ក៏ល្បីខាងពុករលួយខ្លាំងដែរ (រឿងពន្ធដារនេះនិងផ្សាយលំអិតនៅថ្ងៃស្អែក) (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី ១ទទួលបន្ទុកជាតិគ្រោះមហត្តរាយ (សហការី)

វីដែអូ