ថ្ងៃពុធ ទី២០ ខែវិច្ឆិការ ឆ្នាំ២០៥០
ទំនាក់ទំនងចាង ហ្វាងការផ្សាយ៖ 017621982/0977007424
ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងលោកជំទាវ បានអនុញ្ញាតអោយ លោក ហុង ភារិន និស្សិតអាហារូបករណ៍កម្ពុជា
Fri,30 August 2019 (Time 06:50 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 71នាក់)

នៅរសៀលថ្ងៃទី ៣០ សីហា ២០១៩ ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងលោកជំទាវ បានអនុញ្ញាតអោយ លោក ហុង ភារិន និស្សិតអាហារូបករណ៍កម្ពុជាឆ្នាំទី ៤ ផ្នែកអភិវឌ្ឍន៍ជនបទ នៅសាកលវិទ្យាល័យរាជផាត់ជ័យភូមិ ខេត្តជ័យភូមិរបស់ថៃ ចូលជួបសម្តែងការគួរសម នៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ។

ក្នុងឱកាសជួបសំណេះសំណាលនេះ ឯកឧត្តមឯកអគ្គរាជទូតបានកោតសរសើរ និងអបអរសាទរប្អូនប្រុស ចំពោះការបង្ហាញសមត្ថភាពនៃការចងចាំរបស់ប្អូនក្នុងកម្មវិធីដ៏ល្បីមួយរបស់ថៃ ដែលធ្វើអោយទទួលបានការស្ញប់ស្ញែងយ៉ាងខ្លាំងពីសាធារណជនទាំងក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស។ ទន្ទឹមនេះ ឯកឧត្តម ក៏បានថ្លែងអំណរគុណដែលប្អូនប្រុសធ្វើអោយប្រទេសផ្សេងស្គាល់ពីកម្ពុជាកាន់តែខ្លាំង ដែលទាំងនេះជាលទ្ធផលចេញពីការខិតខំប្រឹងប្រែងព្យាយាមហ្វឹកហាត់កន្លងមក។ ជាងនេះទៅទៀត ឯកឧត្តម បានផ្តាំផ្ញើអោយបន្តខិតខំរៀនសូត្រ ដើម្បីវិលត្រឡប់ទៅប្រទេសកម្ពុជាវិញពេលបញ្ចប់ការសិក្សា ពីព្រោះជាធនធានកម្រមួយ និងជាទំពាំងដ៏ល្អ ដើក្នុងការរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជាអោយមានការទទួលស្គាល់លើឆាកអន្តរជាតិបន្ថែមទៀត។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
169 នាក់
ម្សិលមិញ :
688 នាក់
សប្តាហ៍នេះ :
3965 នាក់
ខែនេះ :
19301 នាក់
3 ខែនេះ :
55085 នាក់
សរុប :
359248 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

មន្ទីរពេទ្យបង្អែកខេត្តកោះកុងសហការជាមួយក្រុមគ្រូពេទ្យបារាំងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ថៃបង្ក្រាបល្បែងអនឡញនៅស្រុកអារញ្ញប្រាថេត ក្រោយពីប្តូរទីតាំងចេញពីតំបន់ប៉ោយប៉ែត (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចំណាកស្រុកមកធ្វើសំណង់ ប្រ ពន្ធស្លាប់ អត់លុយធ្វើបុណ្យ ក៏មានសប្បុរសជនជាច្រើននាក់បានជួយឧបត្ថម្ភ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋរស់ជើង ភ្នំភូមិពិការមានការភ័យ តក់ស្លុតយ៉ាងខ្លាំង ដោយសារតែជើងភ្នំមាន ដីបាក់លាន់ដូចរន្ទះ សំដៅមកផ្ទះពួកគាត់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប៉ូលិសថៃបង្ហាញថ្នាំញៀនរាប់តោន ដែលសមត្ថកិច្ចបង្ក្រាបបានលើ៤ ករណី ធំៗ (សហការី)

វីដែអូ