ថ្ងៃពុធ ទី២០ ខែវិច្ឆិការ ឆ្នាំ២០៥០
ទំនាក់ទំនងចាង ហ្វាងការផ្សាយ៖ 017621982/0977007424
ផ្សារសិរីសោភ័ណត្រូវបានដោះស្រាយបញ្ចប់ដោយអាជីវករស្ម័គ្រចិត្តកែលំអរតូបនិងជួសជុលដំបូលផ្សារកន្លែងណាលិចដោយខ្លួនឯង
Sat,24 August 2019 (Time 11:28 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 99នាក់)

(ខេត្តបន្ទាយមានជ័យ):នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩កន្លងមកនេះ លោកអ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យបានដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យក្នុងផ្សារសិរីសោភ័ណ ដើម្បីធ្វើការជួសជុល ព្រោះផ្សារសិរីសោភ័ណមានលក្ខណៈ ខ្វះផាសុខភាព ដំបូលផ្សារមានការទ្រុឌទ្រមខ្លាំង ពិសេសអត់មានប្រព័ន្ធលូជាដើម។ក្រោយពីធ្វើការពិនិត្យហើយអាជីវករមានការជ្រួលច្របល់យ៉ាងខ្លាំងដោយម្នាក់ៗមិនចង់រុះរើឡើង ដោយបញ្ចប់ការសង្ស័យនៅព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០១៩នេះលោកអ៊ុំរាត្រីបានអញ្ជើញអាជីវការផ្សារសិរីសោភ័ណទាំងអស់ឲ្យចូលរួមប្រជុំដោះស្រាយនៅសាលប្រជុំសាលាខេត្ត។ក្នុងនោះលោកអ៊ុំរាត្រីបានលើកយកចំណុចជាច្រើនយកមកដោះស្រាយដូចជា ផ្សារសិរីសោភ័ណដាច់អណត្តិហើយនៅក្រោមការក្តោបកាប់របស់រដ្ឋវិញ លោកចង់ធ្វើការជួសជុលផ្សារនេះនិងដាក់ប្រព័ន្ធលូឡើងវិញដើម្បីឲ្យត្រូវនិងស្តង់ដារបស់ផ្សាររដ្ឋក្តោបក្តាប់។ក្រោយពីលោកអ៊ុំរាត្រីមានប្រសាសន៍ចប់អាជីវករទាំងអស់មិនសុខចិត្តគាត់បានលើកឡើងថា អាជីវករទាំងអស់សុខចិត្តជួសជុលតូបដោយខ្លួនឯងឲ្យមានផាសុខភាពឡើវិញ ដំបូលកន្លែងណាមានទ្រុឌទ្រមខ្លាំងគាត់ជួសជុល សុខចិត្តជួសជុលដាក់ប្រព័ន្ធលូដោយខ្លួនឯង ។ហើយអាវករបានលើកយកបញ្ហា២ទៀតគឺ បញ្ហាអ្នកយកផាសុី ក្នុងផ្សារដាក់ភ្លើងតាមតូបថ្លៃជាងដាក់តាមផ្ទះជាដើម។ក្រោយពីធ្វើការពិភាគ្សារគ្នាជាច្រើនម៉ោង លោកអ៊ុំរាត្រីបានសម្រេចចិត្តឯកភាពគ្នាយកតាមសំណើររបស់អាជីវករតែក្នុងនោះលោកពុំទទួលខុសត្រូវរបស់អាជីករដែលជួបហានិភ័យផ្សេងៗដូចជា ក្បឿងធ្លាក់ពីលើចំបណ្តាលឲ្យមានការគ្រោះថ្នាក់ លិចទឹកស្អុយក្នុងផ្សារដោយសារស្ទះលូ ក្នុងផ្សារគ្មានផាសុខភាពជាដើម។ក្នុងនោះលោកបានលើកយកផ្សារសព្វថ្ងៃនេះគ្រប់គ្រងដោយរដ្ឋគាត់ថាអាជីវករទាំងអស់មិនអាចដាក់ឲ្យលក់ព្រីៗបានតទៅទៀតឡើយត្រូវបង់ថ្លៃតូបដែលដាក់លក់ក្នុងដីរដ្ឋទោះបីអាណត្តិប៉ុន្មានឆ្នាំម្តងក៏ដោយដែលក្រសួងហិរញ្ញវត្ថុបានកំណត់តំលៃ។ក្នុងនោះលោកអ៊ុំរាត្រីបានធ្វើការព្រមានដល់អ្នកម៉ៅភាសុីផ្សារគឺលោកពេជ្រ ញាណ ធ្វើការឲ្យក្រុមហ៊ុនលោកថូ ម៉ាក់នោះ ឈប់យកលុយអ្នកលក់កញ្ច្រែង កញ្ជើល្អីអ្នកមកពីជន់បទដែលជាទង្វើផ្គើននឹងអនុសាសន៍សម្តេចតេជោហ៊ុន សែនដោយសម្តេចមិនឲ្យយកភាស៊ីុ ពីបងប្អូនពលរដ្ឋនិងអាជីវករដែលលក់ដូរតាម កញ្ច្រែង កញ្ជើរ ល្អីឡើយអ្នកម៉ៅការភាស៊ីផ្សារខាងលើ ត្រូវបញ្ឈប់ការយកភាស៊ីុពីបងប្អូន លក់ដូរតាមកញ្ច្រែង កញ្ជើរ ល្អី តទៅទៀតបើនៅតែមិនស្តាប់លោកនឹងធ្វើសំណើទៅថ្នាក់លើ ដើម្បីសុំគោលការណ៍ដកចេញឬបញ្ឈប់ដំណើរការភាសុីនិងអាជីវកម្មផ្សារតែម្តង ។ក្នុងនោះលោកអ៊ុំរាត្រីបានលើកបញ្ហាតចរន្ធអគ្គីសនីដាក់តាមតូបផ្សារអាជីវករផ្សារថានៅមានតំលៃថ្លៃខុសពីដាក់តាមផ្ទះលោកនិងយកទៅពិភាគ្សាជាមួយក្រុមហ៊ុនអគ្គីសនីបន្តទៀត៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
165 នាក់
ម្សិលមិញ :
688 នាក់
សប្តាហ៍នេះ :
3961 នាក់
ខែនេះ :
19297 នាក់
3 ខែនេះ :
55081 នាក់
សរុប :
359244 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

មន្ទីរពេទ្យបង្អែកខេត្តកោះកុងសហការជាមួយក្រុមគ្រូពេទ្យបារាំងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ថៃបង្ក្រាបល្បែងអនឡញនៅស្រុកអារញ្ញប្រាថេត ក្រោយពីប្តូរទីតាំងចេញពីតំបន់ប៉ោយប៉ែត (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចំណាកស្រុកមកធ្វើសំណង់ ប្រ ពន្ធស្លាប់ អត់លុយធ្វើបុណ្យ ក៏មានសប្បុរសជនជាច្រើននាក់បានជួយឧបត្ថម្ភ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋរស់ជើង ភ្នំភូមិពិការមានការភ័យ តក់ស្លុតយ៉ាងខ្លាំង ដោយសារតែជើងភ្នំមាន ដីបាក់លាន់ដូចរន្ទះ សំដៅមកផ្ទះពួកគាត់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប៉ូលិសថៃបង្ហាញថ្នាំញៀនរាប់តោន ដែលសមត្ថកិច្ចបង្ក្រាបបានលើ៤ ករណី ធំៗ (សហការី)

វីដែអូ