ថ្ងៃពុធ ទី២០ ខែវិច្ឆិការ ឆ្នាំ២០៥០
ទំនាក់ទំនងចាង ហ្វាងការផ្សាយ៖ 017621982/0977007424
វិញ្ញាសារប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៨ -២០១៩ ត្រូវបាន ឯកឧត្តម អភិបាលខេត្តបើកជាផ្លូវការនាព្រឹកថ្ងៃទី១៩ខែសីហានេះ
Mon,19 August 2019 (Time 09:30 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 125នាក់)

( ខេត្តរតនគិរី):នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ឯកឧត្តមថងសាវុន អភិបាល​នៃគណៈអភិបាលខេត្តរតនគិរីនិងលោក ខាត់ សាម៉ាល់ ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបាន​អញ្ជើញ​​បើក វិញ្ញាសារ​​ប្រ​ឡងសញ្ញាបត្រ​មធ្យម​សិក្សា​ទុតិ​យ​ភូមិឆ្នាំ២០១៨.២០១៩ នៅវិទ្យាល័យសម្តេចឪសម្តេចម៉ែស្ថិតនៅ
ភូមិអភិវឌ្ឍន៍ សង្កាត់​បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
ឯកឧត្តម ថង សាវុន អភិបាលខេត្តមានប្រសាសន៍ថា រាជរដ្ឋា​ភិ​បាលកម្ពុជាមានការ​យកចិត្តទុកដាក់​ខ្ពស់ ក្នុងការអនុវត្តនូវ​គោល​នយោបាយកំណែ​ទម្រង់លើ​វិស័យ​អប់ំប្រកបដោយគុណភាព ប្រសិទ្ធភាព ដើម្បីយុវជនខ្មែរមានធនធានចំណេះដឹងបច្ចេកទេសច្បាស់លាស់សំរាប់ការកសាងប្រទេសជាតិ អោយមានការរីកចំរើនថ្មីៗបន្ថែមទៀត។ ឯកឧត្តមបានបន្តថាថ្ងៃនេះ ជាថ្ងៃដ៏មានសារៈសំខាន់ និងមានខ្លឹមសារណាស់ សំរាប់ក្មួយៗ សិស្សានុសិស្សដែលបានចូលរួមប្រឡងសញ្ញាបត្រនាពេលនេះព្រោះជាពេលដែលក្មួយៗត្រូវបង្ហាញពីសមត្ថភាពរបស់ខ្លួនពីព្រោះថា មានចំណេះដឹងគ្រប់
គ្រាន់ផ្នែកចំណេះដឹងទូទៅក្មួយៗ នឹងឈានមួយដំណាក់ទៀតគឺបន្តទៅសិក្សាជំនាញនៅថ្នាក់មហាវិទ្យាល័យ សំរាប់អនាគតដ៏ភ្លឺស្វាងរបស់ក្មួយៗ ឯកឧត្តមក៏បានណែ​នាំ​ដល់ក្មួយៗ​សិស្សា​នុសិស្ស​​ទាំង​អស់ ត្រូវខិតខំធ្វើកិ​ច្ច​ការ​​របស់​ខ្លួន​ដោយ​សមត្ថ​ភាព កុំចំលងគ្នា កុំមើលប្រយ៉ុង និងត្រូវធ្វើកិច្ចការ​ដោយ​​​ផ្ចិតផ្ចង់ប្រុង
ប្រយ័ត្នខ្ពស់ ជៀស​វាងការសរសេខុសដោយការធ្វេសប្រហែស នាំអោយលទ្ធផលប្រឡងមិនបានល្អ​។​  ​​ឯកឧត្តមក៏បាន​ផ្តាំផ្ញើរដល់អនុរក្សប្រចាំការ​តាមបន្ទប់​នីមួយៗត្រូវមើលសិស្សានុ
សិស្សជាបេក្ខជនប្រឡង អោយល្អ ហ្មត់ចត់ ហាម​ស៊ីសំណូកសូកប៉ាន់ ហើយបើ​មានហេតុការអ្វីមិនស្រួល​ត្រូវមាន​ចំណាត់​ការ​ជាបន្ទាន់។
បើតាមការបញ្ជាក់ពីលោក ខាត់ សាម៉ាល់ប្រធានមន្ទីរអប់រំ​យុវ​ជននិង​កីឡា​ខេត្ត​បានអោយដឹងថា៖​ ខេត្តរតនគិរីមានមណ្ឌលប្រឡង​សញ្ញាបត្រ​មធ្យម​​​សិក្សាទុតិយភូមិសរុប ២មណ្ឌល គឺមណ្ឌលវិទ្យាល័សម្តេច
ឪសម្តេចម៉ែខាងកើតគឺជាថ្នាក់វិទ្យាសាស្រ្តសង្គមមាន​បេក្ខ​ជនសរុបចំនួន៨៣៣នាក់ស្រី៣៩០នាក់ មាន​បន្ទប់សរុប​ចំនួន៣៤បន្ទប់។

មណ្ឌលវិទ្យាល័យសម្តេចឪ សម្តេចម៉ែខាងលិច គឺជាថ្នាក់​វិទ្យាសាស្រ្ត មានបេក្ខជនសរុបចំនួន១៥៦នាក់ ស្រី៨២នាក់ មាន៧បន្ទប់។លោកប្រធានមន្ទីរបន្ត ថា ក្នុងការប្រឡងនេះ ក៏មាន​បេក្ខជនស្វ័យរិនចំណេះទូទៅចំនួន២៨នាក់ស្រី១១នាក់
ស្វ័យរិនបំពេញវិជ្ជា៥៣នាក់ និងបេក្ខជនបំពេញវិជ្ជ១៥១នាក់ផងដែរ។ សរុបេក្ខជនដែលមានឈ្មោះ ចូលប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា
២០១៨.២០១៩ នេះមានចំនួន ៩៨៩នាក់ ស្រី៤៧២។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ក្នុងខេត្តរតនគិរីនាពេលនេះអាជ្ញាធរខេត្តបានដាក់ចេញ នូវវិធានការ យ៉ាងតឹងរឹុងបំផុតចំពោះបេក្ខជន ហាមយកសំណៅឯកសារផ្សេងៗ,ទូរស័ព្ទដៃ ហាមលួចមើលគ្នាក្នុងពេលប្រឡង ជាដើម។ បើបេក្ខជនល្មើសដូចបានហាមឃាត់ និងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ។ ជាពិសេសការប្រឡងនេះ
មានការចូលរួម សង្កេតការណ៍ពីអង្គភាព
ប្រឆាំងអំពើពុករលួយ និងសង្កមសុីវិលនានាព្រមទាំងការយាមកាមយ៉ាងតឹងរឹុង
ពីសមត្ថកិច្ច នគរបាល និងអាវុធហត្ថខេត្តនៅក្រៅមណ្ឌលប្រឡងទាំងពីរផងដែរ៕។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
189 នាក់
ម្សិលមិញ :
688 នាក់
សប្តាហ៍នេះ :
3985 នាក់
ខែនេះ :
19321 នាក់
3 ខែនេះ :
55105 នាក់
សរុប :
359268 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

មន្ទីរពេទ្យបង្អែកខេត្តកោះកុងសហការជាមួយក្រុមគ្រូពេទ្យបារាំងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ថៃបង្ក្រាបល្បែងអនឡញនៅស្រុកអារញ្ញប្រាថេត ក្រោយពីប្តូរទីតាំងចេញពីតំបន់ប៉ោយប៉ែត (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចំណាកស្រុកមកធ្វើសំណង់ ប្រ ពន្ធស្លាប់ អត់លុយធ្វើបុណ្យ ក៏មានសប្បុរសជនជាច្រើននាក់បានជួយឧបត្ថម្ភ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋរស់ជើង ភ្នំភូមិពិការមានការភ័យ តក់ស្លុតយ៉ាងខ្លាំង ដោយសារតែជើងភ្នំមាន ដីបាក់លាន់ដូចរន្ទះ សំដៅមកផ្ទះពួកគាត់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប៉ូលិសថៃបង្ហាញថ្នាំញៀនរាប់តោន ដែលសមត្ថកិច្ចបង្ក្រាបបានលើ៤ ករណី ធំៗ (សហការី)

វីដែអូ