ថ្ងៃពុធ ទី២០ ខែវិច្ឆិការ ឆ្នាំ២០៥០
ទំនាក់ទំនងចាង ហ្វាងការផ្សាយ៖ 017621982/0977007424
កំលាំងអាវុធហត្ថចុះល្បាតនៅក្រុងប៉ោយប៉ែតប្រទះឃើញក្មេង១ក្រុមមាន៩នាក់ចេញធ្វើសកម្មភាពឃាត់ខ្លួនឆែករកឃើញថ្នាំញៀន និងសម្ភារៈសំរាប់សម្លាប់
Thu,15 August 2019 (Time 06:10 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 111នាក់)

(ខេត្តបន្ទាយមានជ័យ):យប់ ថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០១៩នេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដឹកនាំដោយលោកវរសេវីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានចុះល្បាតការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែតស្រាប់បានប្រទះឃើញយុវជនជនសង្ស័យ១ក្រុម មានគ្នា៩នាក់ជិះម៉ូតូ ២គ្រឿង កំពុងប្រមូលផ្តុំគ្នាចេញធ្វើសកម្មភាពកំលាំងអាវុធហត្ថឃាត់ខ្លួនបាន៩នាក់១ឈ្មោះ ហាក់ ផាន់ណា ភេទ ប្រុស អាយុ ៣២ឆ្នាំ ២ឈ្មោះ វ៉ាន់ វី ភេទ ប្រុស អាយុ ៣៦ឆ្នាំមុខរបរ កម្មករផ្សារថៃ ៣ឈ្មោះ ហេង សុភក្តី ភេទ ប្រុស អាយុ ៣៦ឆ្នាំ មុខរបរ កម្មករ ៤ឈ្មោះ គង់ សុជាតិ ភេទ ប្រុស អាយុ ៣៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ៥ឈ្មោះ ថៃ រ៉ាឌី ភេទ ប្រុស អាយុ ២៤ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ ៦ឈ្មោះ លាង លី ភេទ ប្រុស អាយុ ២១ឆ្នាំ មុខរបរ កម្មករ ៧ឈ្មោះ តឿម តាន ភេទ ប្រុស អាយុ ១៧ឆ្នាំ មុខរបរ កម្មករ ៨ឈ្មោះ ផន សុជា ហៅ អាចរ្យ ភេទ ប្រុស អាយុ ២២ឆ្នាំមុខរបរ កម្មករ ៩ឈ្មោះ ហាន ឆ្នើម ហៅ ចៅ ភេទ ប្រុស អាយុ ២៥ឆ្នាំ មុខរបរ កម្មករទាំង៩នាក់រស់នៅ ក្នុងក្រុងប៉ោយប៉ែត និងដកហូតវត្ថុតាងរួមមានគ្រឿងញៀនមេតំហ្វេតាមីនទឹកកក ចំនួន ៣កូនថង់ ស្មើ ០.៦០ក្រាម គ្រឿងញៀនមេតំហ្វេតាមីនគ្រាប់ ចំនួន ២គ្រាប់ ស្មើ ០.១៩ក្រាមម៉ូតូ ចំនួន២គ្រឿងនាឡិកាដៃ ចំនួន៣គ្រឿងកាំបិតស៉ាំម៉ូរ៉ៃ ប្រវែង ៧០ស.ម ចំនួន ០១ដើមកាំបិតប៉ាំងតោ ចំនួន ១ដើមខ្សែក្រវ៉ាត់ក្បាលមុតស្រួច១ខ្សែទូរស័ព្ទ ចំនួន៣គ្រឿងកាបូបលុយ ចំនួន ៣ និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន ហើយបានបញ្ជូនមកបញ្ជាការកងរាជអាវុធហត្ថខេត្តដើម្បីចាត់ការបន្ត ។លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារបទល្មើសគ្រឿងញៀន បានបញ្ជាក់ថាក្រោយធ្វើការសាកសួរ ជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាបានទិញគ្រឿងញៀនសម្រាប់យកមកមកចែកគ្នាជក់យ៉ាងសប្បាយ
ពិតប្រាកដមែន ចំណែកកាំបិតគឺពួកខ្លួនដាក់ជាប់ខ្លួន ដើម្បីទុកកាប់ពួកក្រុមផ្សេងទៀត ដែលធ្លាប់កាប់ក្រុមរបស់ខ្លួន។យោងតាមចម្លើយសារភាព និង ការធ្វើតេស្តរកសារធាតុញៀន ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធសម្រាប់ប្រហារផ្សេងៗដោយខុសច្បាប់កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមច្បាប់៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
166 នាក់
ម្សិលមិញ :
688 នាក់
សប្តាហ៍នេះ :
3962 នាក់
ខែនេះ :
19298 នាក់
3 ខែនេះ :
55082 នាក់
សរុប :
359245 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

មន្ទីរពេទ្យបង្អែកខេត្តកោះកុងសហការជាមួយក្រុមគ្រូពេទ្យបារាំងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ថៃបង្ក្រាបល្បែងអនឡញនៅស្រុកអារញ្ញប្រាថេត ក្រោយពីប្តូរទីតាំងចេញពីតំបន់ប៉ោយប៉ែត (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចំណាកស្រុកមកធ្វើសំណង់ ប្រ ពន្ធស្លាប់ អត់លុយធ្វើបុណ្យ ក៏មានសប្បុរសជនជាច្រើននាក់បានជួយឧបត្ថម្ភ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋរស់ជើង ភ្នំភូមិពិការមានការភ័យ តក់ស្លុតយ៉ាងខ្លាំង ដោយសារតែជើងភ្នំមាន ដីបាក់លាន់ដូចរន្ទះ សំដៅមកផ្ទះពួកគាត់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប៉ូលិសថៃបង្ហាញថ្នាំញៀនរាប់តោន ដែលសមត្ថកិច្ចបង្ក្រាបបានលើ៤ ករណី ធំៗ (សហការី)

វីដែអូ