ថ្ងៃច័ន្ទ ទី១៩ ខែសីហា ឆ្នាំ២០៥០
ទំនាក់ទំនងចាង ហ្វាងការផ្សាយ៖ 017621982/0977007424
 លោកអ៊ុំរាត្រីចូលយុទ្ធនាការ​ឲ្យប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យបរិភោគសាច់ជ្រូកឡើងវិញព្រោះជម្ងឺប៉េស្តជ្រូកអាហ្វ្រិចមិនឆ្លងដល់មុស្សទេ
Tue,13 August 2019 (Time 04:11 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 18នាក់)

(ខេត្តបន្ទាយមានជ័យ):នៅព្រឹកក​ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះនៅផ្សារថ្មី ស្ថិតនៅភូមិផ្សារថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រុមហ៊ុនសុីភីសាខាខេត្តបន្ទាយមានជ័យបានធ្វើពិធីយុទ្ធនាការ​ឲ្យប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យចូលរួមបរិភោគសាច់ជ្រូកឡើងវិញព្រោះជម្ងឺប៉េស្តជ្រូកអាហ្វ្រិចមិនអាចឆ្លងដល់មុស្សទេ។ពិធីនេះមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ថ្នាក់ខេត្តលោក អ៊ុំរាត្រីអភិបាលខេត្តបន្ទាហមានជ័យ លោកហុឹលរ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ លោកប៉ាងសុវណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្មខេត្ត សមត្ថកិច្ច៣អង្គភាព ប្រធានមន្ទីរ ជុំវិញខេត្តមន្ត្រីពាក់ព័ន្ធនិងប្រជាពលរដ្ឋជាច្រើននាក់។ក្នងពិធីនោះលោក ឈួនម៉ាណា តំណាងក្រុមហ៊ុនសុីភីសាខាខេត្តបន្ទាយមានជ័យបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថាក្រុមហ៊ុនរបស់លោកជាក្រុមហ៊ុនចិញ្ចឹមជ្រូកធំជាងគេនៅក្នុងស្រុកខែ្មរហើយអ្នកទទួលទិញបន្តពីក្រុមហ៊ុនរបស់លោកយកមកលក់ចែចាយតាមស្តង់កាប់ជ្រូកមានខេត្តបន្ទាយមានជ័យ និងក្រុងប៉ោយប៉ែតបន្ត។លោកបញ្ជាក់ឲ្យដឹងទៀតថាក្រុមហ៊ុនរបស់លោកចេញពីប្រភពច្បាស់លាស់ និងមានសុវត្តិភាព មន្ត្រីបសុពេទ្យចុះត្រួតពិនិត្យជាប្រចាំ ធានាគុណភាពសាច់ជ្រូកដល់ប្រជាពលរដ្ឋយកទៅបរិភោគ។តែប៉ុន្មានខែចុងក្រោយនេះស្រាប់តែលេចឮព៍ត័មានថាជ្រូកមានជម្ងឺរោគប៉េស្តពីអាហ្វ្រិចឆ្លងដល់មនុស្សបណ្តាលឲ្យស្លាប់ទើបប្រជាពលរដ្ឋមានការភ័យខ្លាចយ៉ាងខ្លាំងហើយនាំគ្នាឈប់បរិភោសាច់ជ្រូកបន្តទៀតធ្វើឲ្យអ្នកលក់សាច់ជ្រូចធ្លាក់ចុះយ៉ាងខ្លាំង។ទើបថ្ងៃទី១៣នេះលោកអ៊ុំរាត្រីបានបើកយុទ្ធនាការឲ្យប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យទាំងអស់បរិភោគសាច់ជ្រូកឡើងវិញព្រោះជម្ងឺប៉េស្តជ្រូកអាហ្វ្រិចមិនឆ្លងដល់មនុស្សនិងបង្កគ្រោះថ្នាក់នោះទេ គឺ​វា​កើត​តែ​លើ​សត្វ​ជ្រូក​ដូចគ្នាតែប៉ុណ្ណោះ​។​លោក​បាន​បន្តថា ក្រោយពេល​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ បន្ត​បរិភោគ​សាច់​ជ្រូក អាជ្ញាធរ​គ្រប់​ខេត្ត និង​មន្ទីរ​កសិកម្ម​ខេត្ត មន្ត្រី​ពេទ្យសត្វ រួម​នឹង​មន្ត្រី​មួយចំនួនទៀត បាននាំគ្នា​ហូប​សាច់ជ្រូក​ខ្វៃ ក្នុង​កម្មវិធី​ពិសាសាច់ជ្រូកសុវត្ថិភាពនាពេលនេះ ក្នុង​គោលបំណង​ចង់​បំផុស​ស្មារតី និង​បង្ហាញ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ កុំ​មានការ​ព្រួយបារម្ភ​អំពី​បញ្ហា​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក ព្រោះ​តាម​ការពិនិត្យ​តាមដាន​ជាប្រចាំ​របស់​ក្រសួង​ជំនាញ​កម្ពុជា មកទល់ពេលនេះ ​គឺ មិនមាន​ឆ្លង​មក​មនុស្ស​ទេ វា​ឆ្លង​តែ​ជ្រូក​ដូចគ្នា​តែប៉ុណ្ណោះ។​បើតាម​ការបញ្ជាក់​ពី​មន្ត្រី​ជំនាញ​នៃ​ការិយាល័យ​បសុពេទ្យ បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ អាជីវករ​ដែលជា​អ្នក​ចិញ្ចឹម​ជ្រូក និង​លក់​សាច់ជ្រូក​បាន​ត្អូញត្អែរ ខណៈដែល​ការលក់​សាច់ជ្រូក​មានកា​រ​ធ្លាក់ចុះ​ជា​បន្តបន្ទាប់ ក្រោយពី​មានការ​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក ដែល​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ផ្អាក ឬ​កាត់បន្ថយ​ការ​ទទួលទាន​សាច់ជ្រូក​នេះ។​ដូច្នេះ​តាមរយៈ​ពិធី​ធ្វើឡើង​ពេលនេះ គឺ​ ចង់​បំផុសស្មារតី និង​បង្ហាញ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ កុំ​មាន​ការ​ព្រួយបារម្ភ​អំពី​បញ្ហា​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក ព្រោះ​តាម​ការពិនិត្យ​តាមដាន​ជាប្រចាំ​របស់​ក្រសួង​ជំនាញ​ពាក់ព័ន្ធ​មកទល់ពេលនេះ ​គឺ មិនមាន​ឆ្លង​មក​មនុស្ស​ទេ ហើយ​សត្វ​ជ្រូក​ដែល​យកទៅ​កាប់​លក់​លើ​ទីផ្សារ សុទ្ធតែ​បាន​ឆ្លងកាត់​ការពិនិត្យ​យ៉ាង​ត្រឹមត្រូវ​ពី​មន្ត្រី​ជំនាញ​ពេទ្យសត្វ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នាំគ្នា​ហូប​សាច់ជ្រូក​ឡើងវិញ​កុំ​មានការ​ព្រួយបារម្ភ​ធ្វើអ្វីបន្តទៀត៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
373 នាក់
ម្សិលមិញ :
352 នាក់
សប្តាហ៍នេះ :
2844 នាក់
ខែនេះ :
16335 នាក់
3 ខែនេះ :
59924 នាក់
សរុប :
302894 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

វិញ្ញាសារប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៨ -២០១៩ ត្រូវបាន ឯកឧត្តម អភិបាលខេត្តបើកជាផ្លូវការនាព្រឹកថ្ងៃទី១៩ខែសីហានេះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កំលាំងអាវុធហត្ថចុះល្បាតនៅក្រុងប៉ោយប៉ែតប្រទះឃើញក្មេង១ក្រុមមាន៩នាក់ចេញធ្វើសកម្មភាពឃាត់ខ្លួនឆែករកឃើញថ្នាំញៀន និងសម្ភារៈសំរាប់សម្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 លោកអ៊ុំរាត្រីចូលយុទ្ធនាការ​ឲ្យប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យបរិភោគសាច់ជ្រូកឡើងវិញព្រោះជម្ងឺប៉េស្តជ្រូកអាហ្វ្រិចមិនឆ្លងដល់មុស្សទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ប្រាក់​ ប៉ូលី​ ប្រធាន​មន្ទីរ​សុរិយោដី​ខេត្តបន្ទាយមានជ័យ កំពុងរត់ការ និងចាយលុយទាំងដុំៗ ដើម្បីបិទបាំងរឿងអំពើពុករលួយ ចំណែកប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ក៏ល្បីខាងពុករលួយខ្លាំងដែរ (រឿងពន្ធដារនេះនិងផ្សាយលំអិតនៅថ្ងៃស្អែក) (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី ១ទទួលបន្ទុកជាតិគ្រោះមហត្តរាយ (សហការី)

វីដែអូ