ថ្ងៃច័ន្ទ ទី១៩ ខែសីហា ឆ្នាំ២០៥០
ទំនាក់ទំនងចាង ហ្វាងការផ្សាយ៖ 017621982/0977007424
លោក ប្រាក់​ ប៉ូលី​ ប្រធាន​មន្ទីរ​សុរិយោដី​ខេត្តបន្ទាយមានជ័យ កំពុងរត់ការ និងចាយលុយទាំងដុំៗ ដើម្បីបិទបាំងរឿងអំពើពុករលួយ ចំណែកប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ក៏ល្បីខាងពុករលួយខ្លាំងដែរ (រឿងពន្ធដារនេះនិងផ្សាយលំអិតនៅថ្ងៃស្អែក)
Sat,10 August 2019 (Time 07:15 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 80នាក់)

(ខេត្តបន្ទាយមានជ័យ):ប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ ស្នើរសុំអោយអង្គភាពប្រឆាំងអំពើពុករលួយ ACU ចាត់ការ លោក ប្រាក់​ ប៉ូលី និងលោកប្រាក់ ប៉ូលីន ប្រធានភូមិបាលក្រុងប៉ោយប៉ែត

សូមក្រសួង​រៀបចំ​ដែនដី​ និងអង្គភាពប្រឆាំងអំពើពុករលួយ មើលតម្លៃស៊ីញ៉េផ្ទេរកម្មសិទ្ធិដីធ្លី ដែលឆ្លងកាត់ការិយាល័យភូមិបាលក្រុងប៉ោយប៉ែត និងការិយាល័យភូមិបាលក្រុងសិរីសោភ័ណ្ឌ ជាពិសេសនៅមន្ទីរ​​សុរិយោដី​ខេត្តបន្ទាយមានជ័យ​ មន្ត្រីទាំងនេះ បានធ្វើអោយពលរដ្ឋក្ដៅក្រហាយ ព្រោះតែទាលុយច្រើន

បន្ទាយមានជ័យ​៖តាមប្រភពបានរាយការណ៏ថា នៅក្នុងរយះពេលប៉ុន្មានថ្ងៃនេះ លោក​ ប្រាក់​ ប៉ូលី​ ប្រធានមន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ខេត្តបន្ទាយមានជ័យ​ ដែលល្បីខាងពុករលួយ និងអាងអំណាចឪពុកធម៏
ពេលនេះកំពុងប្រឹងប្រែងទប់តំណែងរបស់ខ្លួន ដោយបានរត់ទៅកាន់ផ្ទះមន្ត្រីមានអំណាចជាច្រើនរូបនៅក្រសួងរៀចចំដែនដី ដើម្បីសុំអន្តរាគមន៏ ទប់ទល់និងរឿងអាស្រូវពុករលួយដែលប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ កំពុងស្អប់ខ្ពើមយ៉ាងខ្លាំង។ក្រោយពីលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគររូបនីយកម្ម​ និង​សំណង់ បាន​បង្កើត​គណកម្មកា​រ​អធិការកិច្ច​លើខ្លួន លោក​ ប្រាក់​ ប៉ូលី​ បាននិងកំពុងតែ​ត្រៀមរៀបចំរបាយការណ៍ភូតកុហក​ក្រុម​អធិការ​កិច្ច​របស់​ក្រសួងដែលទេីបតែបង្កេីត ដេីម្បីបានបន្តដំណែងជាប្រធាន​មន្ទីរ​បន្ត​ទៀត​។

រឿងអាស្រូវ​ពុករលួយ​របស់លោក ប្រាក់ ប៉ូ​លី គឺជា​រឿង​ដែល​មិនអាច​បិទបាំង​បានឡើយ ជាពិសេស​ពាក់ព័ន្ធ​ទៅនឹង​ការបង្ខំអោយប្រជាពលរដ្ឋបងលុយរាប់ពាន់ រាប់មុឺនដុល្លា ដែលសុំផ្ទេរកម្មសិទ្ធិដីធ្លី និងការឃុបឃិត​ឲ្យ​មាន​សំណង់​ខុសច្បាប់ សំណង់​អនាធិបតេយ្យ​កើតឡើង​ព្រោងព្រាត​នៅ​ក្រុង​ប៉ោយប៉ែត និង​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។

​ចំពោះទង្វើ​របស់​ លោក​ ប្រាក់​ ប៉ូលី​ មិនអាចរំលងខ្សែភ្នែកថ្នាក់ដឹកនាំក្រសួងដែនដីបានទេ​ ជាពិសេស​ លោក ជា​ សុផារ៉ា​ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ ACU ដែលជាថ្នាក់ដឹកនាំ​ទទួលបាន​ការគាំទ្រ​ គោរព​ស្រឡាញ់​ ពី​ប្រជាពលរដ្ឋ​ច្រេីន​ មិនគឬអោយប្រជាពលរដ្ឋ​ក្រុង​ប៉ោយប៉ែត​ និង​ ខេត្ត​បន្ទាយមានជ័យ​ ខកបំណងឡេីយ​ ។ ព្រោះ​ទង្វើ​អាក្រក់​របស់លោក ​ប្រាក់​ ប៉ូលី​ ប្រជាពលរដ្ឋ​ នៅ​ប៉ោយប៉ែត​ និង​ ខេត្ត​បន្ទាយមានជ័យ​ ដឹងលឺច្បាស់ណាស់​ ។

ប្រភពពីមន្ត្រីរាជការ​នៅក្នុង​មន្ទីរ​រៀបចំ​ដែនដី​ខេត្តបន្ទាយមានជ័យ មួយចំនួន​បាន​ឲ្យ​ដឹងថា ដោយសារ​ខ្លាច​អំណាច​របស់លោក ប្រាក់ ប៉ូ​លី ទើប​មន្ត្រី​មួយចំនួន​សុខចិត្ត​ផ្ដិតមេដៃ​លើ​លិខិត​គាំទ្រ​លោក ប្រាក់ ប៉ូ​លី ព្រោះ​លោក ប្រាក់ ប៉ូ​លី តែង​ប្រើ​ឈ្មោះ​មន្ត្រី​ធំៗ​នៅ​ក្រសួង​រៀបចំ​ដែនដី​ធ្វើជា​បង្អែក​ដើម្បី​គំរាម​មន្ត្រីក្រោមឱវាទ​។ មន្ត្រី​នៅក្នុង​មន្ទីរ​រៀបចំ​ដែនដី​ខេត្តបន្ទាយមានជ័យ បាន​វាយតម្លៃថា ការស៊ើបអង្កេត​របស់​ក្រុមមន្ត្រី​អធិការកិច្ច​នៃ​ក្រសួង​រៀបចំ​ដែនដី​មកលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក ប្រាក់ ប៉ូ​លី អាច​ក្លាយជា​រឿង​ឥតន័យ ព្រោះ​មន្ត្រី​ទាំងនោះ​អាច​មើលឃើញ​ស្រោមសំបុត្រ​ធំ​ជាង​អំពើពុករលួយ​របស់លោក ប្រាក់ ប៉ូ​លី ទៅទៀត​។

ករណីនេះលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគររូបនីយកម្ម​ និង​សំណង់ ក៏ដូចជា​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ។ ព្រោះ​មួយរយៈ​កន្លងទៅនេះ​លោក ប្រាក់ ប៉ូ​លី និង​បក្ខពួក​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព​យ៉ាង​គឃ្លើន ហើយក៏​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ប្រធាន​សាខា​ពន្ធដារ​ខេត្តបន្ទាយមានជ័យ ផងដែរ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន។

ប្រភព​បាន​បន្តទៀតថា លោក​ប្រាក់ ប៉ូ​លី ប្រធាន​មន្ទីរ​សុរិយាដី ​និង​សំណង់ ខេត្តបន្ទាយមានជ័យ រូបនេះ​ទោះ
បី​មិនមែន​មាន​គោ​រម្យ​ងារ​ជា​ឧកញ៉ា​ ដែល​គេ​ហៅថា ​សេដ្ឋី​ក៏ដោយ​តែ​លោក​មានទ្រព្យ​សម្បត្តិ​មិន​ណ​យ​ដែរ​។​ លោក​បាន​សង់​សំណង់​ភូមិគ្រឹះ​តម្លៃ​មួយ​មានតម្លៃ​ជិត​ ១​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ នៅ​ភូមិ​បា​លិ​លេ​យ្យ​១ ទល់មុខ​និង​ផ្សារ​ថ្មី​ប៉ោយប៉ែត ដើម្បីអោយ​សត្វ​ត្រចៀកកាំ​នៅ ។ ក្រៅពី​សំណង់​ដ៏​ធំ​ស្គឹ​ម​ស្គៃ​នោះ លោក​ ប្រាក់​ ប៉ូ​លី ក៏បាន​ទិញ​ដី​តម្លៃ​រាប់លាន​ដុល្លារ​នៅ​ប្លុក​កាស៊ីណូ​ស្តារ​វើ​ហ្គាស ក្រុង​ប៉ោយប៉ែត ស្ថិតនៅ​ភូមិ​សាមគ្គី​មានជ័យ ដី​នោះ​ដាក់ឈ្មោះ​ប្រពន្ធ ឈ្មោះ សុះ រី​ណា​ ដើម្បី​គេច​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក ស៊ើប​អ​ង្គេ​ត ។ ​ប្រជាពលរដ្ឋ​សួរថា តើ​លោក ​ប្រាក់ ​ប៉ូល​លី ទទួលបាន​ប្រាក់ខែ​ប៉ុន្មាន ក្នង​១​ខែៗ ទើប​មាន​លុយ​វាល់​លាន​ដុល្លារ​បែបនេះ ? ។​មិនដឹងថា​តើ​លោក​ឱម​យិនទៀង អាច​ពិនិត្យមើល​កញ្ចប់​ថវិកា​របស់លោក​ប្រាក់​ប៉ូ​លី​បានដែរ​ឬ​អត់​ព្រោះ​មិនដឹងថា​តើ​គាត់​ត្រូវ​ស្ថិតក្នុង​ច្បាប់​ប្រកាស​ទ្រព្យសម្បត្តិ​ដែរ​ឬ​អត់​នោះទេ​? ។

ចំពោះការចុះបញ្ជីរ​ដីធ្លី​ ​លក្ខណៈ​ជា​ប្រព​ន្ធ័​ ដែល​នឹងត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០២៣ វិញ​ គឺ​ឃើញថា មានការ​ឃ្លីងឃ្លោង​យ៉ាងខ្លាំង​បង្ក​អោយ​ពលរដ្ឋ​ទើសចិត្ត​ ប៉ះពាល់​ដល់​គោលនយោបាយ​ថ្នាក់ជាតិ​ទៀតផង។ ជាក់ស្តែង​ដី​នៅ​ចំណុច​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត​ ដី​ពលរដ្ឋ​ត្រង់​ក្បែរ​ទំនប់​ក​ ៥​ពលរដ្ឋ​ថា ដី​ពួកគាត់​មិន​ត្រូវបាន​ក្រុមការងារ​ចុះបញ្ជី​ដីធ្លី​ចេញ​ប្លង់​ប្រព​ន្ធ័​អោយ​នោះទេ ។ ចំណែក​ដី​របស់លោក​ទៀ​ចាង មន្ត្រី​យោធា ផ្កាយ​ពីរ ដែល​នៅ​ទីតាំង​ដូចគ្នា​នោះដែរ​បែ​ជា លោក ​ប្រាក់ ប៉ូ​លី ចេញ​ប្លង់​អោយបាន​យ៉ាងរ​លួ​ន​ដែល ជាហេតុ​ធើ​អោយ​ពលរដ្ឋ​កើ​តម​ន្ទឹ​លពីរ​ការ​អនុ​វ្តន៍​ស្តង់ដារ​ពីរ​របស់លោក ​ប្រាក់​ ប៉ូ​លី និង​អស់ជំនឿ​លើ​មន្ត្រី​របស់​ស្ថាប​ន័​រដ្ឋ​ ដោយសារ​ការអនុវត្ត​ន៏​ការងារ​មិន​ប្រក្រតី​បែបនេះ ។

​​ប្រភពព័ត៌មាន បាន​អោយដឹងថា ​គ្រាន់តែ​ក្រុង​ប៉ោយប៉ែត សំណង់ផ្ទះ​ល្វែង​ជាច្រើន ចាប់ពី​កំពស់​១​ជាន់​ឡើងទៅ ខ្នាតតូច និង​ខ្នាត​ធំ គឺមាន​ខ្ទង់​៧០%​ដែលជា​ប្រភេទ​សំណង់​មិន​រៀបរយ​ដែល​បាន​សាងសង់ ។​ប្រភព​បាន​បន្តទៀតថា សំណង់​មិនទាន់​រៀបរយ​ខាងលើ​គេ​មិន​ជឿថា​លោក​ប្រាក់​ ប៉ូ​លី ​មិនដឹង​នោះទេ ព្រោះថា​រាល់​សំណង់​ទាំងនោះ បើ​មិន​ន​បាន​ឆ្លងកាត់​លោក ប្រាក់ ប៉ូ​លីន ដែលជា​បងប្រុស​បង្កើត របស់​ប្រធាន​មន្ទីរ​ខាងលើ​នោះទេ​គឺ​កុំ​ស្រ​ម៉ៃ​ថា​អាចធ្វើ​អ្វី​បាន​អោយសោះ​!? ។

​ប្រភព​ដដែល​ថា ក្រៅពី​សំណង់​ដ៏​ធំ​ស្គឹ​ម​ស្គៃ​នោះ លោក​ប្រាក់​ប៉ូ​លី ក៏បាន​ទិញ​ដី​តម្លៃ​រាប់លាន​ដុល្លារ​នៅ​ប្លុក​កាស៊ីណូ​ស្តារ​វើ​ហ្គាស ក្រុង​ប៉ោយប៉ែត ស្ថិតនៅ​ភូមិ​សាមគ្គី​មានជ័យ ដី​នោះ​ដាក់ឈ្មោះ​ប្រពន្ធ ឈ្មោះ សុះ រី​ណា​ ដើម្បី​គេច​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក ស៊ើប​អ​ង្គេ​ត ។ ​ប្រជាពលរដ្ឋ​សួរថា តើ​លោក​ប្រាក់​ប៉ូល​លី ទទួលបាន​ប្រាក់ខែ​ប៉ុន្មាន ក្នង​១​ខែៗ ទើប​មាន​លុយ​វាល់​លាន​ដុល្លារ​បែបនេះ ? ។​មិនដឹងថា​តើ​លោក​ឱម​យិនទៀង អាច​ពិនិត្យមើល​កញ្ចប់​ថវិកា​របស់លោក​ប្រាក់​ប៉ូ​លី​បានដែរ​ឬ​អត់​ព្រោះ​មិនដឹងថា​តើ​គាត់​ត្រូវ​ស្ថិតក្នុង​ច្បាប់​ប្រកាស​ទ្រព្យសម្បត្តិ​ដែរ​ឬ​អត់​នោះទេ​? ។

សូមរំលឹកថា នៅថ្ងៃទី​៣០​ ខែកក្កដា ​២០១៩ ឯកឧត្ដម ជា សុផារ៉ា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគររូបនីយកម្ម​ និង​សំណង់ បាន​បង្កើត​គណកម្មកា​រ​អធិការកិច្ច​មួយ​ដើម្បី ស៊ើប​អ​ង្គេ​ត​លើ ​លោក ​ប្រាក់​ ប៉ូ​លី​ ប្រធាន​មន្ទីរ​សុរិយោដី​ និង​សំណង់ ខេត្តបន្ទាយមានជ័យ​ ដែល​ល្បីល្បាញ​ខាង​ប្រ​ព្រឹ​ត​អំពើ​ពុករលួយ និងភាពមិនប្រក្រតី
ជាច្រើន ​​ ជុំវិញ​ការអនុវត្ត​ន៏​ផែនការ ​ការងារ​ចុះបញ្ជី​ដីធ្លី​ ជា​លក្ខណ​ប្រព​ន្ធ័ ការផ្ទេកម្មសិទ្ធិដីធ្លី នៅ​ខេត្តបន្ទាយមានជ័យ​ ។​ ​គណកម្មកា​រ​អធិការកិច្ច​នេះ មានសមាជិក​ ៩​ រូប​ដឹកនាំដោយ​ ឯលោក​ ស​រ​ សុវណ្ណ​ រដ្ឋលេខាធិការ​ ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្ម​ និង​សំណង់​ជា​ ប្រធាន​ និង​ លោកប៉ែន​ ច័ន្ទ​ សុខ ខេមរា​ ជាអនុប្រធាន​ ។

គួរបញ្ជាក់ថា​ លោក​ ប្រាក់​ ប៉ូលី​ ឡេីងមកកាន់តួនាទី​ ជា​ ប្រធាន​មន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ ខេត្តបន្ទាយមានជ័យ​ នេះ​ បានបង្ករអោយមានការរិះគន់ជាខ្លាំង​ ព្រោះ​លោកឡេីងផ្លោះពី​ ប្រធាន​ការិយាល័យ​ភូមិបាល​ក្រុង​ប៉ោយប៉ែត​ មកជា​ប្រធាន​មន្ទីរ។ហើយថែមទាំងទុកតំណែងជា​ប្រធាន​ការិយាល័យ​ភូមិបាល​ក្រុង​ប៉ោយប៉ែត​
អោយបងប្រុសលោកគឺលោក ប្រាក់ ប៉ូ​លីន ទៀតផង​៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
391 នាក់
ម្សិលមិញ :
352 នាក់
សប្តាហ៍នេះ :
2862 នាក់
ខែនេះ :
16353 នាក់
3 ខែនេះ :
59942 នាក់
សរុប :
302912 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

វិញ្ញាសារប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៨ -២០១៩ ត្រូវបាន ឯកឧត្តម អភិបាលខេត្តបើកជាផ្លូវការនាព្រឹកថ្ងៃទី១៩ខែសីហានេះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កំលាំងអាវុធហត្ថចុះល្បាតនៅក្រុងប៉ោយប៉ែតប្រទះឃើញក្មេង១ក្រុមមាន៩នាក់ចេញធ្វើសកម្មភាពឃាត់ខ្លួនឆែករកឃើញថ្នាំញៀន និងសម្ភារៈសំរាប់សម្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 លោកអ៊ុំរាត្រីចូលយុទ្ធនាការ​ឲ្យប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យបរិភោគសាច់ជ្រូកឡើងវិញព្រោះជម្ងឺប៉េស្តជ្រូកអាហ្វ្រិចមិនឆ្លងដល់មុស្សទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ប្រាក់​ ប៉ូលី​ ប្រធាន​មន្ទីរ​សុរិយោដី​ខេត្តបន្ទាយមានជ័យ កំពុងរត់ការ និងចាយលុយទាំងដុំៗ ដើម្បីបិទបាំងរឿងអំពើពុករលួយ ចំណែកប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ក៏ល្បីខាងពុករលួយខ្លាំងដែរ (រឿងពន្ធដារនេះនិងផ្សាយលំអិតនៅថ្ងៃស្អែក) (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី ១ទទួលបន្ទុកជាតិគ្រោះមហត្តរាយ (សហការី)

វីដែអូ