ថ្ងៃច័ន្ទ ទី១៩ ខែសីហា ឆ្នាំ២០៥០
ទំនាក់ទំនងចាង ហ្វាងការផ្សាយ៖ 017621982/0977007424
ដើម្បីស្វែងយល់អំពីសុខទុក្ខរបស់ នាយទាហាន ពលទាហាន ដែលកំពុងបំពេញភារៈកិច្ច ក្នុងការការពារអធិបតេយ្យភាព បូរណៈភាពទឹកដីតាម បណ្តោយព្រំដែនកម្ពុជា-ថៃ មេបញ្ជាការត្រួវែចុះឲ្យដល់គោលដៅកន្លែងកូនចៅរស់នៅជាំក្សាន្ត
Sat,06 July 2019 (Time 11:09 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 40នាក់)

(ខេត្តព្រះវិហារ) :បន្ទាប់ពីបានជួបសំណេះសំណាលជាមួយមេបញ្ជាការរង កងពលនិងមេបញ្ជាការប្រចាំទិសប្រាសាទព្រះវិហារ រួចមក នៅវេលាម៉ោង១០ព្រឹកថ្ងៃ សុក្រ ៩ រោច ខែ អស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ។ឯកឧត្តម ឧត្តមសេនីយ៍ឯក សៀក សុជាតិ នាយរងសេនាធិការចម្រុះ នាយកទីចាត់ការការងារព្រំដែន អ.ប.ក បានដឹកនាំប្រតិភូ ទីចាត់ការការងារព្រំដែន ចុះសួរសុខទុក្ខ នាយទាហាន ពលទាហាន ដែលកំពុងបំពេញភារៈកិច្ចការពារ បូរណៈភាពទឹកដី ក្នុងតំបន់ព្រំដែនប្រសព្វបីប្រទេស កម្ពុជា-ថៃ-ឡាវ( មុំបី )និងបន្តចុះទៅ ច្រកព្រំដែន អានសេះ និង ច្រកតាថាវផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក សៀក សុជាតិ បានផ្តាំផ្ញើរ ក្រុមការងារទាំងអស់យកចិត្តទុក្ខដាក់ សហការរួមគ្នាជាមួយសមត្ថកិច្ចជំនាញ អាជ្ញាធម៌ដែនដី ទប់ស្កាត់និងបង្ក្រាបបទល្មើសនានានៅតាមព្រំដែន រួមគ្នា ចុះល្បាតនិងការពារថែរក្សារបង្គោលសីមាព្រំដែនដែលមាននៅក្នុងតំបន់ដែលខ្លួនទទួលខុសត្រូវ ឲ្យបានគង់វង្ស ត្រូវចេះទំនាក់ទំនង កិច្ចសហប្រតិបត្តិការជាមួយកងទ័ព ប្រទេសជិតខាងយើង ជាពិសេស ក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា -ថៃ ច្រក អានសេះ យកចិត្តទុកដាក់លើការទំនាក់ទំនងកិច្ចសហប្រតិបត្តិការឲ្យបានជិតស្និត ជាមួយសមត្ថថៃ ក្នុងការជួយសម្រួលដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ព្រំដែននៃប្រទេសយើងទាំងពីរកម្ពុជា-ថៃ ក្នុងការប្រកបរប អាជីវកម្ម ដើម្បីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃឲ្យបានល្អប្រសើរឡើងថែមទៀត។ចំពោះកងទ័ពដែលឈរជើងនៅតំបន់តាថាវ ត្រូវយកចិត្តទុក្ខដាក់កសាង ជំរុំជំរកស្នាក់នៅឲ្យបានសមរម្យ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការជាមួយកងទ័ពថៃដែលនៅទល់មុខគ្នាដើម្បីបង្កើនការលែងកីឡាជាមួយគ្នា មួយខែម្តងជាលក្ខណៈមិត្តភាព ដើម្បីពង្រឹងចំណងសាមគ្គីមិត្តភាព ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។
សូមបញ្ជាក់ថាប្រទេសកម្ពុជាយើងមានព្រំដែនគោកជាប់និងប្រទេសថៃប្រវែង ជាង ៨០០គីឡូម៉ែត្រ និងមានច្រកព្រំដែនចំនូន ២៤ច្រក ក្នុងនោះមានច្រកទ្វាព្រំដែនអន្តរជាតិចំនួន៧ច្រកផងដែរ។ដោយនាគមាស

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
335 នាក់
ម្សិលមិញ :
352 នាក់
សប្តាហ៍នេះ :
2806 នាក់
ខែនេះ :
16297 នាក់
3 ខែនេះ :
59886 នាក់
សរុប :
302856 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

វិញ្ញាសារប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៨ -២០១៩ ត្រូវបាន ឯកឧត្តម អភិបាលខេត្តបើកជាផ្លូវការនាព្រឹកថ្ងៃទី១៩ខែសីហានេះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កំលាំងអាវុធហត្ថចុះល្បាតនៅក្រុងប៉ោយប៉ែតប្រទះឃើញក្មេង១ក្រុមមាន៩នាក់ចេញធ្វើសកម្មភាពឃាត់ខ្លួនឆែករកឃើញថ្នាំញៀន និងសម្ភារៈសំរាប់សម្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 លោកអ៊ុំរាត្រីចូលយុទ្ធនាការ​ឲ្យប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យបរិភោគសាច់ជ្រូកឡើងវិញព្រោះជម្ងឺប៉េស្តជ្រូកអាហ្វ្រិចមិនឆ្លងដល់មុស្សទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ប្រាក់​ ប៉ូលី​ ប្រធាន​មន្ទីរ​សុរិយោដី​ខេត្តបន្ទាយមានជ័យ កំពុងរត់ការ និងចាយលុយទាំងដុំៗ ដើម្បីបិទបាំងរឿងអំពើពុករលួយ ចំណែកប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ក៏ល្បីខាងពុករលួយខ្លាំងដែរ (រឿងពន្ធដារនេះនិងផ្សាយលំអិតនៅថ្ងៃស្អែក) (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី ១ទទួលបន្ទុកជាតិគ្រោះមហត្តរាយ (សហការី)

វីដែអូ