ថ្ងៃច័ន្ទ ទី១៩ ខែសីហា ឆ្នាំ២០៥០
ទំនាក់ទំនងចាង ហ្វាងការផ្សាយ៖ 017621982/0977007424
ប្រជាពលរដ្ឋនៅសង្កាត់ព្រះពន្លាសប្បាយចិត្តដោយទទួលបានផ្លូវ ចាក់បេតុង១ខ្សែមានប្រវែង១,០៧០ម៉ែត្រទទឺង៤ម៉ែត្រជាអំណោយរបស់លោកឧបនាយករដ្ឋមន្ត្រីកែគឹមយ៉ានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
Sat,06 July 2019 (Time 11:26 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 66នាក់)

(ខេត្តបន្ទាយមានជ័យ ):ប្រជាពលរដ្ឋនៅសង្កាត់ព្រះពន្លាពិសេសនៅក្នុងភូមិ១និងភូមិចក ក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
សប្បាយចិត្តយ៉ាងខ្លាំងដោយទទួលបានផ្លូវចាក់បេតុង១ខ្សែមានប្រវែង១,០៧០ម៉ែត្រទទឺង៤ម៉ែត្រជាអំណោយរបស់លោកឧបនាយករដ្ឋមន្ត្រីកែគឹមយ៉ានសមាជិកសភាមណ្ឌលខេត្តបន្ទាយមានជ័យនិងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមានជ័យ និង​លោក​ជំទាវ​ឧកញ៉ា​ម៉ៅម៉ា​ល័យកែគឹមយ៉ាន បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការដោយមានការចូលរួមមន្ត្រីជាន់ខ្ពស់ថ្នាក់ខេត្ត លោកអ៊ុំរាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកហុឹលរ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ ប្រធានមន្ទីរជុំវិញខេត្ត កងកំលាំងទាំង៣អង្កភាព ប្រជាពលរដ្ឋជាច្រើនរយនាក់នៅព្រឹក ថ្ងៃទី៦ ខែ កក្កដា ឆ្នាំ២០១៩នេះ។ក្នុងពិធីសម្ពោធផ្លូវនោះលោកអ៊ុំរាត្រីបានមានប្រសាសន៍ថាដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណូមពរ​របស់​អាជ្ញាធរ​ក៏​ដូច​ជា ប្រជាពលរដ្ឋនៅក្នុងសង្កាត់ព្រះពន្លានោះលោកឧបនាយករដ្ឋមន្ត្រីកែ គឹគឹមយ៉ានបានជួយស្ថាបនាផ្លូវ១ខ្សែដែលមានប្រវែង១,០៧០ម៉ែត្រទទឺង៤ម៉ែតឥដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​គាត់​ធ្វើ​ដំណើរ​បាន​ស្រួល​ក្នុង​ការ​ដឹក​ផលិតផល​ទៅ​កាន់​ទីផ្សារ​ក៏​ដូច​ជា សិស្ស​នុ​សិស្ស​ធ្វើ​ដំណើរ​ទៅ​កាន់​សាលារៀន និង​ដឹក​អ្នកជម្ងឺ​ទៅ​កងឺទៅកាន់មណ្ឌលសុខភាពបានទាន់ពេលវេលាផងដែរ ។លោកអ៊ុំរាត្រីបានបញ្ជាក់ឲ្យដឹងទៀតថាលោកបានអគុណដល់ប្រជាពលរដ្ឋ ធ្វើផ្លូវនេះមាន កការប៉ះពាល់ចេះចូលរួមសហការជាមួយក្រុមការងារស្ថាបនាផ្លូវ១ខ្សែនេះឲ្យបានរលូនព្រោះនេះ គឺ​ផលប្រយោជន៍​រួម​ទាំងអស់​គ្នា ។ ដោយក្តីរីករាយយ៉ាងក្រៃលែងនោះប្រជាពល​រដ្ឋក៏ដូចជា លោកមេភូមិ ទាំង២ និងលោកចៅសង្កាត់ព្រះពន្លា
បានថ្លែងអំណរគុណដល់លោកឧត្តមឧបនាយករដ្ឋមន្ត្រីកែគឹមយ៉ាននិងលោកជំទាវ ម៉ៅ ម៉ា​ល័យកកែគឹមយ៉ានដែល​បាន​ផ្តល់​ផ្លូវ​១​ខ្សែ​នេះ​ជូនពួកគាត់ព្រោះពី​មុន​មក​គាត់​ជួប​បញ្ហា​លំបាក​ជា​ច្រើន​ឆ្នាំ​មក​ហើយ ពិសេស គឺ​នា​រដូវវស្សា​ជួប​បញ្ហា​ខ្លាំង គឺ​សិស្សានុសិស្ស​ទៅ​សាលារៀន​មិន​ទាន់​ពេលវេលា ហើយ​ការ​ដឹក​អ្នកជម្ងឺ ឬ​ស្ត្រី​ឈឺពោះ​សម្រាល​ទៅ​កាន់​មណ្ឌល​សុខភាព ឬ​ក៏​មន្ទីរពេទ្យ​មានការ​យឺតយ៉ាវ។ពេល​នេះ​បាន​ផ្លូវ​ថ្មី​គាត់​ពិតជា​មាន​សេចក្តី​ត្រេកអរ​ខ្លាំង​ណាស់ ។ លោកអ៊ុំរាត្រីបានធ្វើការផ្តាំផ្ញើរដល់ប្រជាពលរដ្ឋដែលទទួលបានផ្លូវចាក់បេតុងថ្មីហើយត្រូវចេះជួយថែរក្សាឲ្យបានគង់វង់យូរអង្វែងសំរាប់កូនចៅជំនាន់ក្រោយបានធ្វើដំណើរបន្តព្រោះផ្លូវចាក់បេតុងនេះវាមានតំលៃថ្លៃណាស់ក្នុងការស្ថាបនាផ្លួវអស់១ខ្សែៗនោះហើយវាមានសារះសំខាន់ទៀតសំរាប់ប្រជាពលរដ្ឋ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
340 នាក់
ម្សិលមិញ :
352 នាក់
សប្តាហ៍នេះ :
2811 នាក់
ខែនេះ :
16302 នាក់
3 ខែនេះ :
59891 នាក់
សរុប :
302861 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

វិញ្ញាសារប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៨ -២០១៩ ត្រូវបាន ឯកឧត្តម អភិបាលខេត្តបើកជាផ្លូវការនាព្រឹកថ្ងៃទី១៩ខែសីហានេះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កំលាំងអាវុធហត្ថចុះល្បាតនៅក្រុងប៉ោយប៉ែតប្រទះឃើញក្មេង១ក្រុមមាន៩នាក់ចេញធ្វើសកម្មភាពឃាត់ខ្លួនឆែករកឃើញថ្នាំញៀន និងសម្ភារៈសំរាប់សម្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 លោកអ៊ុំរាត្រីចូលយុទ្ធនាការ​ឲ្យប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យបរិភោគសាច់ជ្រូកឡើងវិញព្រោះជម្ងឺប៉េស្តជ្រូកអាហ្វ្រិចមិនឆ្លងដល់មុស្សទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ប្រាក់​ ប៉ូលី​ ប្រធាន​មន្ទីរ​សុរិយោដី​ខេត្តបន្ទាយមានជ័យ កំពុងរត់ការ និងចាយលុយទាំងដុំៗ ដើម្បីបិទបាំងរឿងអំពើពុករលួយ ចំណែកប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ក៏ល្បីខាងពុករលួយខ្លាំងដែរ (រឿងពន្ធដារនេះនិងផ្សាយលំអិតនៅថ្ងៃស្អែក) (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី ១ទទួលបន្ទុកជាតិគ្រោះមហត្តរាយ (សហការី)

វីដែអូ