ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០៥០
ទំនាក់ទំនងចាង ហ្វាងការផ្សាយ៖ 017621982/0977007424
ពិធីបំពាក់ឋានន្តរសក្តិដល់មន្ត្រីនគរបាល៦៤រូបប្រកាសផ្ទេមុខតំណែង១៩រូបនិងប្រគល់ម៉ូតូប្រដេញ១០គ្រឿង រថយន្តសុីរ៉ែន៣គ្រឿង
Wed,31 July 2019 (Time 08:22 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 84នាក់)

(ខេត្តបន្ទាយមានជ័យ):ល្ងាច ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០១៩នេះនៅសាលប្រជុំស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានធ្វើពិធីបំពាក់ឋានន្តរសក្តិដល់មន្ត្រីនគរបាលចំនួន៦៤រូបក្នុងនោះមានវរសេនីយ៍ទោ២៧រូប វរសេនីយ៍ត្រីចំនួន៣៣រូប វរសេនីយ៍ឯក២រូប និងអនុសេនីយទោ២រូប ប្រកាសផ្ទេមុខតំណែងដល់មន្ត្រីនគរបាលចំនួន១៩រូបនិងប្រគល់ម៉ូតូប្រដេញ១០គ្រឿង រថយន្តសុីរ៉ែន៣គ្រឿងដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់របស់អគ្គស្នងការជាតិ លោកនាយឧត្តមសេនីយ៍ ប៉ែនវិបុលអគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលឹក លោកអោមចន្ថា អភិបាលរងខេត្តតំណាងឲ្យលោកអ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ ទោអាត់ខែមស្នងការនគរបាលខេត្ត ស្នងការរង និងនគរបាលចូលរួមជាង២០០នាក់។ក្នុងនោះលោកនាយឧត្តមសេនីយ៍ ប៉ែនវិបុលបានធ្វើការផ្ទេរភារកិច្ចការងារស្នងការរងចំនួន៥រូបមានលោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា មកកាន់ស្នងការរងផែនការងារសណ្តាប់ធ្នាប់សាធារណៈ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរះ ស្នងការរងផែនការងារនាយសេនាធិការដ្ឋាន លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល មកកាន់ការងារព្រំដែន លោកវរសេនីយ៍ទោ អេង លីហួរ ស្នងការរងផែនការងារអន្តោប្រវេសន៍ លោកវរសេនីយ៍ឯក នូ ជីវ័ន្ត ទទួលការងារអនុវត្តនីតិវិធី។ក្រោយពីផ្ទេរភារកិច្ចការងារស្នងការរងចំនួន៥រូបរួចមកលោកបានមានប្រ
បានមានប្រសាសន៍ផ្តាំផ្ញើរដល់មន្ត្រីទាំង៥រូបនេះក្រោយពីប្រកាសផ្ទេរភារកិច្ចការងាររួចមកត្រូវយកចិត្តទុកដាក់ខ្ពស់ និងត្រូវប្រឹងប្រែងបង្កើនសមត្ថភាព ក្នុងកិច្ចបំពេញតួនាទីភារកិច្ច ប្រកបដោយឆន្ទៈស្មោះត្រង់ និងជាតិមាតុភូមិ និងខិតខំគោរពច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានិងចូលរួមថែរក្សាការពារអធិបតេយ្យបូរណភាពទឹកដី អនុវត្តច្បាប់ស្តីពីការគ្រប់គ្រងរបស់ស្នងការនគរបាលខេត្តនិងខិតខំបំពេញភារកិច្ចដោយអនុលោមតាមគោលការណ៍លិខិតបទដ្ឋានពាក់ព័ន្ធរបស់អគ្គស្នងការនគរបាលជាតិឲ្យមានប្រសិទ្ធភាពខ្ពស់និងខិងខំពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរផងដែរ។ក្នុងនោះលោកឧត្តមសេនីយ៍ ទោអាត់ខែមបានឲ្យកំលាំងនគរបាលទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ត្រូវប្រឹងប្រែងកសាងខ្លួន បង្កើនសមត្ថភាព ហ្វឹកហ្វឺនរៀនសូត្រ ក្នុងកិច្ចបំពេញតួនាទីភារកិច្ច ប្រកបដោយឆន្ទៈស្មោះត្រង់ យកចិត្តទុកដាក់ខ្ពស់ និងត្រូវប្រឹងប្រែងកសាងខ្លួន បង្កើនសមត្ថភាព ហ្វឹកហ្វឺនរៀនសូត្រ ក្នុងកិច្ចបំពេញតួនាទីភារកិច្ច ប្រកបដោយឆន្ទៈស្មោះត្រង់។ និងកិច្ចការពារ ថែរក្សាសន្តិសុខសណ្តាប់និងត្រូវក្តាប់ព័ត៌មាននិងទប់ស្កាត់ការញុះញង់ឲ្យប្រជាពលរដ្ឋចង់ទៅទទួលទណ្ឌិត សមរង្សីចង់វិលចូលស្រុកមិនវិញមិនថានៅតាមច្រករបៀងណាត្រូវតាមចាប់ឲ្យបាននិងចាត់កំលាំងប្រចាំការ ប្រចាំបញ្ជា ត្រៀមកម្លាំងអន្តរាគមន៍២៤លើ២៤ម៉ោង ត្រូវតាមចាប់ទណ្ឌិត សមរង្សីឲ្យទាល់តែបានទោះបីប្រាស់មធ្យោបាយណាក៏ដោយ។ចំណែកមន្ត្រីនគរបាលយុត្តិធម៌វិញត្រូវទប់ស្កាត់បង្រ្កាបរាល់មុខសញ្ញាបទល្មើសដែលកើតមានឡើងក្នុងភូមិសាស្រ្តរបស់ខ្លួននិងត្រូវត្រួតពិនិត្យមធ្យោបាយ គ្រឿងអាវុធត្រួតពិនិត្យឳ្យបានហ្មត់ចត់ពេលចេញប្រតិ្តបត្តការម្តងៗ។នៅទីបញ្ចប់លោកនាយឧត្តមសេនីយ៍ ប៉ែនវិបុលបានប្រគល់ម៉ូតូប្រដេញចំនួន១០គ្រឿងនិងរថយន្តសុីរ៉ែនចំនួន៣គ្រឿងរបស់អគ្គស្នងការនគរបាលជាតិដល់ស្នងការនគរខេត្តបន្ទាយមានជ័យដើម្បីយកទៅប្រកបការងារក្នុងការិយាល័យនគរបាលចរាចរណ៍ជើងគោកតាមតម្រូវការផងដែរ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
455 នាក់
ម្សិលមិញ :
322 នាក់
សប្តាហ៍នេះ :
3289 នាក់
ខែនេះ :
19269 នាក់
3 ខែនេះ :
51370 នាក់
សរុប :
337297 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

កាំបិតខ្វែវកាប់មន្ត្រីយោធាម្នាក់ចំនួន៣កាំបិតបណ្តាលស្លាប់ ព្រោះរឿងគំនុំ នៅស្រុកអូរជ្រៅ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កំលាំងអាវុធហត្ថ១ក្រុមចេញប្រតិបត្តិការចុះល្បាតការពារសណ្តាប់ធ្នាប់និងសន្តិសុខនៅតាមទីវត្តអារាមនិងទីសាធារ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជំុកិច្ចរឹតចំណងមេត្រីភាព និងកិច្ចសហប្រតិបត្តិការ រវាងខេត្តទាំងពីរកម្ពុជា-ថៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក អាង ណារិទ្ធ .!!ប្រកាសចូល កាន់មុខ តំណែង ជាប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម ជំនួស លោក ប្រាក់ ប៉ូលី ទៅបំពេញភារកិច្ច នៅក្រសួង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តដឹកទំនិញចេញពីទឹកដីថៃចូលមកស្រុកខ្មែរបានបងប្រាក់អោយមន្ត្រីគយដោយមិនមានចេញវិក័យប័ត្រ (សហការី)

វីដែអូ