ថ្ងៃច័ន្ទ ទី១៩ ខែសីហា ឆ្នាំ២០៥០
ទំនាក់ទំនងចាង ហ្វាងការផ្សាយ៖ 017621982/0977007424
មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកោះ កុង បានរៀបចំពិធីអបអរសាទរុក្ខទិវា ៩កក្កដា
Fri,26 July 2019 (Time 10:34 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 38នាក់)

ខេត្តកោះកុង៖ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ឯក ឧត្តម យុទ្ធ ភូថង រដ្ឋលេខាធិការក្រ សួងកសិកម្ម រុក្ខាប្រ មាញ់ និងនេសាទ នឹងលោកជំទាវ មិថុនា ភូថង អភិ បាល នៃគណ:អភិ បាលខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងពិធីបុណ្យរុក្ខទិវា ៩កក្កដា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំ ទាវ អភិបាលរង ខេត្ត អភិបាលនៃគណះអភិបាលក្រុង លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពចំណុះរចនាសម្ព័ន្ធសាលា ខេត្ត មេបញ្ជាការ មេ បញ្ជាការរង កង កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្រ្តីរាជការ អាជ្ញាធរគ្រប់លំដាប់ សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហម ក្រុមកាយរឹទ្ធ និង ប្រជាពលរដ្ឋជាច្រើនកុះករ នៅវត្តអម្ពទិយារាម(ហៅវត្តព្រែកស្វាយ) ស្ថិតក្នុងសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។

លោកអុី ម៉េងលាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ថ្លែងថា ពិធីរុក្ខទិវាសម្រាប់ឆ្នាំ២០១៩នេះ ដោយមានការគាំទ្រពីលោកជំទាវ អភិបាលនៃគណះអភិបាលខេត្តកោះកុង មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង បានជ្រើសរើសយកទីតាំងតាមបណ្តោយផ្លូវលេខ៩៧៧ ស្ថិតនៅភូមិព្រែកស្វាយ ជាកន្លែងប្រារព្វពិធីរុក្ខទិវាលើកទី២៩ ដើម្បីដាំកូនឈើប្រភេទអាកាស្យា គគីរ ឈើទាលចំនួន៥០០០ដើម ក្នុងគោលគំនិតនៃការស្រឡាញ់ព្រៃឈើ និងផ្សព្វផ្សាយពីសារ:ប្រយោជន៍ព្រៃឈើ និងធ្វើឲ្យប្រសើរឡើងនូវសោភ័ណ្ឌភាពធម្មជាតិ និងបរិស្ថាននៅដងផ្លូវនេះផងដែរ ។

លោកជំទាវអភិបាលខេត្តបានលើកឡើងថាពិធីរុក្ខទិវានាថ្ងៃនេះ គឺជាការចូលរួមអបអរសាទរពិធីរុក្ខទិវាថ្នាក់ជាតិ ដែលបានប្រារព្ធឡើងនាពេលនេះ ក៏ជាការឆ្លុះបញ្ចាំងឲ្យឃើញ ពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលនិងកំពុងខិតខំអនុវត្តន៍ យ៉ាងសកម្មនូវគោលនយោបាយព្រៃឈើជាតិ ដោយដាំដើមឈើឡើងវិញក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងកាថែរក្សាការពារសម្បត្តិព្រៃឈើរបស់ជាតិ ព្រមទាំងការប្រើប្រាស់ឲ្យបានត្រឹមត្រូវ ប្រកបដោយវិចារណញ្ញាណ ។
ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឡើងនូវវិធានការផ្លូវច្បាប់មួយចំនួន សម្រាប់ជាយន្តការដើម្បីទប់ស្កាត់ និងលុបបំបាត់ការកាប់រានទន្ទ្រាន ដោយខុសច្បាប់គ្រប់រូបភាពដីព្រៃឈើដែលជាកម្មសិទ្ធរបស់រដ្ឋ ។

ឯកឧត្ដម យុទ្ធ ភូថង បានមានប្រ សាសន៍សំណេះសំ ណាល និងផ្តាំផ្ញើរដល់បងប្អូនពលរដ្ឋទាំងអស់ ជាពិសេសលោកប្រធានមន្ទីរ លោកអភិបាលក្រុង ស្រុក ចៅសង្កាត់ និងមេភូមិ ត្រូវជួយថែរក្សាការពារឲ្យបាន នូវអ្វីដែលយើងបានរួមគ្នាដាំកូនឈើដូចនៅថ្ងៃនេះ។

ការប្រារព្ធពិធីបុណ្យ រុក្ខទិវានាឱកាសនេះ ដែរ គឺមានអត្ថន័យទូលំទូលាយ និងមានសារៈសំខាន់ដ៏ជ្រាលជ្រៅ សម្រាប់បំផុស រំលឹកស្មារតី ព្រមទាំងកើនរំលឹកកាដាំដើមឈើទៅដល់បងប្អូន ប្រជាពលរដ្ឋនៃព្រះរាជាណាចក្រកម្ពុជាយើងផងដែរ ។ ដោយគន្ធី

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
337 នាក់
ម្សិលមិញ :
352 នាក់
សប្តាហ៍នេះ :
2808 នាក់
ខែនេះ :
16299 នាក់
3 ខែនេះ :
59888 នាក់
សរុប :
302858 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

វិញ្ញាសារប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៨ -២០១៩ ត្រូវបាន ឯកឧត្តម អភិបាលខេត្តបើកជាផ្លូវការនាព្រឹកថ្ងៃទី១៩ខែសីហានេះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កំលាំងអាវុធហត្ថចុះល្បាតនៅក្រុងប៉ោយប៉ែតប្រទះឃើញក្មេង១ក្រុមមាន៩នាក់ចេញធ្វើសកម្មភាពឃាត់ខ្លួនឆែករកឃើញថ្នាំញៀន និងសម្ភារៈសំរាប់សម្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 លោកអ៊ុំរាត្រីចូលយុទ្ធនាការ​ឲ្យប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យបរិភោគសាច់ជ្រូកឡើងវិញព្រោះជម្ងឺប៉េស្តជ្រូកអាហ្វ្រិចមិនឆ្លងដល់មុស្សទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ប្រាក់​ ប៉ូលី​ ប្រធាន​មន្ទីរ​សុរិយោដី​ខេត្តបន្ទាយមានជ័យ កំពុងរត់ការ និងចាយលុយទាំងដុំៗ ដើម្បីបិទបាំងរឿងអំពើពុករលួយ ចំណែកប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ក៏ល្បីខាងពុករលួយខ្លាំងដែរ (រឿងពន្ធដារនេះនិងផ្សាយលំអិតនៅថ្ងៃស្អែក) (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី ១ទទួលបន្ទុកជាតិគ្រោះមហត្តរាយ (សហការី)

វីដែអូ