ថ្ងៃច័ន្ទ ទី១៩ ខែសីហា ឆ្នាំ២០៥០
ទំនាក់ទំនងចាង ហ្វាងការផ្សាយ៖ 017621982/0977007424
កាកបាទក្រហមកម្ពុជាខេត្តរតនគិរីប្រកាសទទួលស្គាល់គណៈកិត្តិយស គណៈកម្មាធិការអនុសាខាស្រុកលំផាត់
Tue,23 July 2019 (Time 04:22 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 52នាក់)

នៅព្រឹកថ្ងៃទី ២៣ ខែកក្កដាឆ្នាំ២០១៩ នេះ សាខាកាកបាទក្រហមកម្ពុជា រតនគិរី បានរៀបចំពិធីប្រកាសទទួលស្គាល់គណៈកិត្តិយស គណៈកម្មាធិការអនុសាខា កាកបាទក្រហមកម្ពុជា ស្រុកលំផាត់ ក្រោមអធិបតីភាព ឯកឧត្តម គិត ទ្រី អនុប្រធានគណៈកម្មាធិការសាខា និងជាតំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិកាសាខា កាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ដោយមានការ អញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខា និងអង្គភាពពាក់ព័ន្ធ សរុបប្រមាណ ៤៨នាក់ ស្រី០៨នាក់។

ក្នុងឱកាសនោះ លោក ស៊ឹង សុខនី អនុប្រធានគណៈកម្មាធិការអុនសាខា បានថ្លែងថា ពិធីប្រកាសតែងតាំងគណៈកិត្តិយសសាខា និងគណៈកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកលំផាត់នៅថ្ងៃនេះ សរុបចំនួន ១៩ នាក់ ស្រី ០១នាក់ រួមមាន គណៈកិត្តិយសសាខាអនុសាខា ៧ នាក់ និង គណៈកម្មាធិការ អនុសាខា ១១ នាក់ ក្នុងនោះអនុសាខាក៍បានរៀបចំអោយមានក្រុមកាកបាទក្រហម ចំនួន ៣០នាក់ ស្រី ០៥ នាក់ ក្នុង០៦ឃុំនៃស្រុកលំផាត់។ ពិធីប្រកាសនាពេលនេះ គឺជាពិធីមួយដែលមានអត្ថន័យលើកកម្ពស់តួនាទីរបស់អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកក្នុងការបំពេញការងារមនុស្សធម៌ជួយជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗនៅតាមមូលដ្ឋានអោយកាន់តែមានភាពល្អប្រសើរឡើង ។ ទន្ទឹមនឹងនោះ លោកបានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំថា "បន្តគាំទ្រ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម ថង សាវុនជាប្រធានគណៈកម្មាធិកាសាខាខេត្ត នៅអាណត្តិក្រោយៗទៀត ដើម្បីបានបន្តដឹកនាំបេសកកម្មមនុស្សធម៌ឱ្យកាន់តែរីកចម្រើនថែមទៀត និងគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍គ្រឹះទាំង ៧ នៃចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម គឺ ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម គិត ទ្រី អនុប្រធានគណៈកម្មាធិការសាខាបានពាំនាំនូវប្រ
សាសន៍ផ្ដាំផ្ញើសួរសុខទុក្ខការកោត
សរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅ
ពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទ
ក្រហមកម្ពុជា, ឯកឧត្តមប្រធានគណកម្មា
ធិកាសាខាជូនចំពោះសមាជិកសមាជិកាសាខា-អនុសាខា អង្គភាពនានា អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ ទាំងអស់ដែលតែង
តែផ្តល់នូវការយកចិត្តទុកដាក់និងផ្តល
កិច្ចសហប្រតិបត្តិការជួយសម្រួគ្រប់បែប
យ៉ាងដល់សកម្មភាពរបស់សាខាកាកបាទ
ក្រហមកម្ពុជា ខេត្ត និងអនុសាខា ។
ជាមួយគ្នានោះ ឯកឧត្តម បានផ្តាំផ្ញើជូនគណៈអភិបាលអនុសាខាគ្រប់ជាន់
ថ្នាក់សូមមេត្តាបន្តរក្សាពង្រឹងសាមគ្គីភាព
ឱ្យបានជិតស្និទ្ធ និងសុខដុមនីយកម្ម រវាងសាខា អនុសាខា និងអង្គភាពពាក់ព័ន្ធននា ដើម្បីរក្សាបាននូវកម្លាំងសរុប និងមធ្យោបាយសរុប បន្តដឹកនាំសាខា អនុសាខា អនុវត្តសកម្មភាព សម្រាលរាល់ទុក្ខលំបាករបស់ជនរងគ្រោះ និងងាយរងគ្រោះ តាមវិស័យមនុស្សធម៌ អោយទទួលបានជោគជ័យ ពោលគឺផ្តល់នូវភាពកក់ក្តៅដល់ជនរងគ្រោះនិងងាយរងគ្រោះ
ស្របតាម ប្រធានបទ "កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោលឡើយ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
376 នាក់
ម្សិលមិញ :
352 នាក់
សប្តាហ៍នេះ :
2847 នាក់
ខែនេះ :
16338 នាក់
3 ខែនេះ :
59927 នាក់
សរុប :
302897 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

វិញ្ញាសារប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៨ -២០១៩ ត្រូវបាន ឯកឧត្តម អភិបាលខេត្តបើកជាផ្លូវការនាព្រឹកថ្ងៃទី១៩ខែសីហានេះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កំលាំងអាវុធហត្ថចុះល្បាតនៅក្រុងប៉ោយប៉ែតប្រទះឃើញក្មេង១ក្រុមមាន៩នាក់ចេញធ្វើសកម្មភាពឃាត់ខ្លួនឆែករកឃើញថ្នាំញៀន និងសម្ភារៈសំរាប់សម្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 លោកអ៊ុំរាត្រីចូលយុទ្ធនាការ​ឲ្យប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យបរិភោគសាច់ជ្រូកឡើងវិញព្រោះជម្ងឺប៉េស្តជ្រូកអាហ្វ្រិចមិនឆ្លងដល់មុស្សទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ប្រាក់​ ប៉ូលី​ ប្រធាន​មន្ទីរ​សុរិយោដី​ខេត្តបន្ទាយមានជ័យ កំពុងរត់ការ និងចាយលុយទាំងដុំៗ ដើម្បីបិទបាំងរឿងអំពើពុករលួយ ចំណែកប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ក៏ល្បីខាងពុករលួយខ្លាំងដែរ (រឿងពន្ធដារនេះនិងផ្សាយលំអិតនៅថ្ងៃស្អែក) (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី ១ទទួលបន្ទុកជាតិគ្រោះមហត្តរាយ (សហការី)

វីដែអូ