ថ្ងៃច័ន្ទ ទី១៩ ខែសីហា ឆ្នាំ២០៥០
ទំនាក់ទំនងចាង ហ្វាងការផ្សាយ៖ 017621982/0977007424
ឯកឧត្តមអភិបាលខេត្តរតនគិរីជម្រុញឱ្យបងប្អូនប្រជាពលរដ្ឋ ព្រមទាំងមន្រ្តីរាជ ការតាមមន្ទីរអង្គភាពចូលរួមថែរក្សា សមិទ្ធផលរួមរបស់ជាតិ
Tue,23 July 2019 (Time 04:17 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 52នាក់)

ឯកឧត្តមអភិបាលខេត្តរតនគិរីជម្រុញឱ្យបងប្អូនប្រជាពលរដ្ឋ ព្រមទាំងមន្រ្តីរាជ ការតាមមន្ទីរអង្គភាពចូលរួមថែរក្សា សមិទ្ធផលរួមរបស់ជាតិ តាមរយៈការ មិនចោលសំរាមក្នុងលូតាមដងផ្លូវ និងមិនរំលោភលើចិញ្ចឹមផ្លូវសាធារណៈ ពលកម្មសំអាតអនាម័យ ព្រោះបញ្ហាអនាម័យបរិស្ថាន គឺជាកាតព្វកិច្ចចូលរួមរបស់ពលរដ្ឋម្នាក់ៗ

ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរីបានជម្រុញឱ្យបងប្អូនប្រជាពលរដ្ឋ ព្រមទាំងមន្រ្តីរាជការតាមមន្ទីរអង្គភាពចូលរួមថែរក្សា សមិទ្ធផលរួមរបស់ជាតិតាមរយៈ ការមិនចោលសំរាមក្នុងលូ តាមដងផ្លូវ និងមិនរំលោភលើចិញ្ចឹមផ្លូវសាធារណៈ ពលកម្មសំអាតអនាម័យព្រោះបញ្ហាអនាម័យបរិស្ថាន គឺជាកាតព្វកិច្ចចូលរួមរបស់ពលរដ្ឋ ម្នាក់ៗ។ ការជម្រុញរបស់អភិបាលខេត្តរតនគិរីបែបនេះក្នុងឳកាសដែលឯកឧត្តមអញ្ជើញ ជាអធិបតីភាពក្នុងពិធីសម្ពោធបើកការដ្ឋានស្ថាបនា ផ្លូវកៅស៊ូDBST ដាក់លូទឹក រៀបចំសួនច្បារ លើកំណាត់ផ្លូវលេខ៥០ និងផ្លូវលេខ៤៦ ស្ថិតនៅសង្កាត់បឹងកន្សែង ក្រុងបានលុង នាព្រឹកថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០១៩ ដែលពិធីនេះមានការអញ្ជើញ ចូលរួមជាអធិបតីភាពពីសំណាក់ឯកឧត្តម សុខ ហម សមាជិកក្រុមប្រឹក្សាខេត្ត និង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាព សិស្សានុសិស្ស ប្រជាពលរដ្ឋជាច្រើនរយនាក់។
ឯកឧត្តមបានបន្តថា ផ្លូវមួយខ្សែនេះជាសមិទ្ធផលក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តមព្រឹទ្ធាចារ្យ ប៊ូ ថង ដែលជាស្ថាបនិកទីក្រុងបានលុង ទោះបីពេលនេះឯកឧត្តម កំពុងសម្រាកព្យាបាលជំងឺ ប៉ុន្តែឯកឧត្តមតែងតែគិតគូរនិងផ្ញើរសេចក្តីនឹករលឹកជូនបងប្អូន ប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរី ជាពិសេសជានិច្ចកាលឯកឧត្តមព្រឹទ្ធាចារ្យ ប៊ូ ថង តែងតែណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់អោយបន្តធ្វើការអភិវឌ្ឍន៍ខេត្តរតនគិរី អោយមានការរីកចម្រើនលើគ្រប់វិស័យ ជាក់ស្តែងផ្លូវលេខ៥០ ដែលនឹងធ្វើការស្ថាបនា ក្រាលកៅស៊ូនេះ គឺជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តមព្រឹទ្ធាចារ្យផ្ទាល់ គឺដើម្បីលើកស្ទួយ សោភ័ណភាពទីរួមខេត្ត និងការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋមានភាពងាយស្រួល។ ហើយបន្ទាប់ពីបានស្ថាបនារួចរាល់ផ្លូវលេខ៥០ នេះនិងត្រូវប្រសិទ្ធនាម ” វិថីនាយឧត្តម សេនីយ៍ ប៊ូ ថង ’’ ដើម្បីតបស្នងសងគុណដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមព្រឹទ្ធាចារ្យ ប៊ូ ថង ដែលលោកធ្លាប់បានលះបង់អាយុជីវិតដ៏ថ្លៃថ្លា រួមបង្កើតចលនាតស៊ូរំដោះប្រទេសជាតិ មាតុភូមិកម្ពុជាចេញពីភ្នក់ភ្លើងសង្គ្រាមកាលពីអតីតកាល និងជាស្ថាបនិកទីក្រុងបានលុង នាពេលសព្វថ្ងៃនេះ ។
ឯកឧត្តមអភិបាលខេត្តក៏បានស្នើរដល់មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្ត ដែល ជាអ្នកទទួលអនុវត្តគម្រោង ចាំបាច់ត្រូវធ្វើការជួសជុល និងស្ថាបនាផ្លូវនេះអោយមានគុណ ភាពល្អ ស្របតាមគំនូសប្លង់ និងបទដ្ឋានបច្ចេកទេសដែលមានស្រាប់ ។
សូមបញ្ជាក់ថា កំណាត់ផ្លូវលេខ ៥០ ដែលនិងស្ថាបនាក្រាលកៅស៊ូប្រភេទ DBST នេះគឺចាប់ពីផ្លូវកែងលេខ ២៣ ដល់ផ្លូវលេខ ៧៨A មានប្រវែងសរុប ៩៥០ម ទទឹង ១៨,២ ម ក្នុងនោះមានជញ្ជើមផ្លូវបេតុងអាមេ ទទឹង ០,៨ម មានទំហណសរុប ១៨,៣២៩ម/ការ៉េ ។មានកប់លូមូលបេតុងអាមេ មានក្រាលការ៉ូឡាសងខាងផ្លូវ និងរៀបសួនច្បារកណ្តាល ទ្រូងផ្លូវប្រវែង ៥៤០ម ផងដែរ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
344 នាក់
ម្សិលមិញ :
352 នាក់
សប្តាហ៍នេះ :
2815 នាក់
ខែនេះ :
16306 នាក់
3 ខែនេះ :
59895 នាក់
សរុប :
302865 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

វិញ្ញាសារប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៨ -២០១៩ ត្រូវបាន ឯកឧត្តម អភិបាលខេត្តបើកជាផ្លូវការនាព្រឹកថ្ងៃទី១៩ខែសីហានេះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កំលាំងអាវុធហត្ថចុះល្បាតនៅក្រុងប៉ោយប៉ែតប្រទះឃើញក្មេង១ក្រុមមាន៩នាក់ចេញធ្វើសកម្មភាពឃាត់ខ្លួនឆែករកឃើញថ្នាំញៀន និងសម្ភារៈសំរាប់សម្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 លោកអ៊ុំរាត្រីចូលយុទ្ធនាការ​ឲ្យប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យបរិភោគសាច់ជ្រូកឡើងវិញព្រោះជម្ងឺប៉េស្តជ្រូកអាហ្វ្រិចមិនឆ្លងដល់មុស្សទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ប្រាក់​ ប៉ូលី​ ប្រធាន​មន្ទីរ​សុរិយោដី​ខេត្តបន្ទាយមានជ័យ កំពុងរត់ការ និងចាយលុយទាំងដុំៗ ដើម្បីបិទបាំងរឿងអំពើពុករលួយ ចំណែកប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ក៏ល្បីខាងពុករលួយខ្លាំងដែរ (រឿងពន្ធដារនេះនិងផ្សាយលំអិតនៅថ្ងៃស្អែក) (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី ១ទទួលបន្ទុកជាតិគ្រោះមហត្តរាយ (សហការី)

វីដែអូ