ថ្ងៃច័ន្ទ ទី១៩ ខែសីហា ឆ្នាំ២០៥០
ទំនាក់ទំនងចាង ហ្វាងការផ្សាយ៖ 017621982/0977007424
មតិពលរដ្ឋជាច្រើន បានលើកឡើងថា ការចុះផ្អាករបស់អាជ្ញាធរនិងមន្ត្រីជំនាញទៅលើសកម្មភាពចាក់ដីលប់ចំណីព្រែកលោក សំ ភារ: ហាក់បីដូចពុំមានប្រសិទ្ធភាព
Tue,23 July 2019 (Time 08:09 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 49នាក់)

(ខេត្តកោះកុង )៖ បន្ទាប់ពីគណះកម្មការចម្រុះរបស់ខេត្តចុះផ្អាកកាលពីថ្ងៃទី២២ កុម្ភ: ២០១៧ទៅលើ ទីតាំងចាក់ដីលប់ចំ ណីព្រែកសាធា រណ:របស់រដ្ឋមួយកន្លែង ស្ថិតក្នុងភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មាន ជ័យ ក្រុងខេមរ ភូមិន្ទ ដែលគេស្គាល់ឈ្មោះថាលោក សំ ភារ: នោះថ្មីៗនេះដែរពលរដ្ឋបានឃើញទីតាំងដដែលខាងលើនេះ មានការដឹកដីដឹកថ្មលបលួចចូលចាក់លប់បំពានទៅលើចំណីព្រែកជាបន្តទៀតហើយ។

មតិពលរដ្ឋជាច្រើនបានលើកឡើងថា ដីព្រៃកោងកាងជា ច្រើនហិត្តានៅតាមបណ្តោយព្រែក ភូមិស្មាច់មានជ័យ ស ង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ បានកំពុងរងការរិចរិលបាត់បង់បន្តិចម្តងៗជិតអស់ហើយ ដោយសារអ្នកមានលុយ និងអ្នកមានអំណាចមួយចំនួន។ ព្រោះថាតាមមើលឃើញជាក់ស្តែងរបស់ពលរដ្ឋ នៅទីតាំងនោះមានបោះបង្គោលខ្វាត់ ខ្វែងនៅតាមបណ្តោ យព្រែក និងព្រៃកោ ងកាងមួយចំនួន យ៉ាងអនាធិបតេយ្យ មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ។

ប្រភពដដែលលើក ឡើងទៀតថាកន្លង មកទីតាំងនោះអាជ្ញា ធរ និងមន្ត្រីជំនាញពាក់ព័ន្ធបានចុះទៅធ្វើការហាមឃាត់ម្តងរួចមកហើយ ។ ស្រាបតែថ្មីៗនេះដែរ លោក សំ ភារ: បានយកអាអ៊ិចមកកាយដីលប់ទៅលើចំណីព្រែកសាធារណ: របស់រដ្ឋខាងលើនេះទៀត។ ហើយនៅថ្ងៃទី១៦ -១៧ កក្ក ដាឆ្នាំ២០១៩នេះដែរ ស្រាបតែមានរថយន្តដឹកថ្មមកចាក់លប់រំលោភ បំពានទៅលើចំណីព្រែកបន្ថែមទៀត ហាក់ដូចជាគ្មានញញើតច្បាប់បន្តិចសោះ។
ហើយការអនុវត្តច្បាប់របស់អាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធ កន្លងមកទៅលើទីតាំងរបស់លោក សំ ភារ: នោះហាក់ ដូចជាគ្មានប្រសិទ្ធិភាពសោះ ។

ពាក់ព័ន្ធរឿងរ៉ាវលើកឡើងរបស់ពលរដ្ឋខាងលើ លោក ឡាង គីរី ប្រ ធានការិយាល័យ ជល់ផលខេត្តកោះ កុង បានថ្លែងប្រាប់ថា រឿងនេះលោក ពុំដឹងនោះទេ សួរទៅខាងអាជ្ញាធរទៅ ។

ចំណែក លោក ម៉ន ផល្លា ប្រធានមន្ទីរបរិស្ថានខេត្តកោះ កុងវិញ លោកបានថ្លែងប្រាប់ថា រឿងនេះសូមទំនាក់ទំនងសួរទៅខាងអាជ្ញាធរមូលដ្ឋានទើបដឹង ។

ដោយឡែក លោក ញ៉ែម យឺ ចៅសង្កាត់រងទី១ សង្កាត់ស្មាច់ មានជ័យ បានថ្លែង ប្រាប់ភ្នាក់ងារយើងថា រឿងរ៉ាវចាក់ដីខាងលើនេះ បន្ទាប់ ពីលោកទទួលបានព័ត៌មាន លោកបានចាត់ឲ្យមេភូមិចុះទៅធ្វើការហាមឃាត់ហើយ ដោយលោកជាប់រង្វល់កាយប្រព័ន្ធទឹក តែចំពោះម្ចាស់ដីនោះ លោកបានសួរនាំហើយ គេឆ្លើយថា លោក លឹមធ្វើទេ ហើយលោកចៅសង្កាត់រងបានសង្កត់ថាបើធ្វើឲ្យប៉ះពាល់ពិតជាមានរឿងហើយ ។

គួររំលឹកថា ទីតាំងចាក់ដីនិងចាក់ថ្មលប់ទៅលើចំណីព្រែកខាងលើនេះ នៅថ្ងៃ២២ ខែកុម្ភ: ឆ្នាំ២០១៧ ដោយមានគណ: កម្មការចម្រុះរបស់ខេត្ត ចុះទៅពិនិត្យរួចបញ្ឈប់ធ្វើការឈូសឆាយនិងចាក់ដីបន្ត ។ដោយ គន្ធី

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
370 នាក់
ម្សិលមិញ :
352 នាក់
សប្តាហ៍នេះ :
2841 នាក់
ខែនេះ :
16332 នាក់
3 ខែនេះ :
59921 នាក់
សរុប :
302891 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

វិញ្ញាសារប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៨ -២០១៩ ត្រូវបាន ឯកឧត្តម អភិបាលខេត្តបើកជាផ្លូវការនាព្រឹកថ្ងៃទី១៩ខែសីហានេះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កំលាំងអាវុធហត្ថចុះល្បាតនៅក្រុងប៉ោយប៉ែតប្រទះឃើញក្មេង១ក្រុមមាន៩នាក់ចេញធ្វើសកម្មភាពឃាត់ខ្លួនឆែករកឃើញថ្នាំញៀន និងសម្ភារៈសំរាប់សម្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 លោកអ៊ុំរាត្រីចូលយុទ្ធនាការ​ឲ្យប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យបរិភោគសាច់ជ្រូកឡើងវិញព្រោះជម្ងឺប៉េស្តជ្រូកអាហ្វ្រិចមិនឆ្លងដល់មុស្សទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ប្រាក់​ ប៉ូលី​ ប្រធាន​មន្ទីរ​សុរិយោដី​ខេត្តបន្ទាយមានជ័យ កំពុងរត់ការ និងចាយលុយទាំងដុំៗ ដើម្បីបិទបាំងរឿងអំពើពុករលួយ ចំណែកប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ក៏ល្បីខាងពុករលួយខ្លាំងដែរ (រឿងពន្ធដារនេះនិងផ្សាយលំអិតនៅថ្ងៃស្អែក) (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី ១ទទួលបន្ទុកជាតិគ្រោះមហត្តរាយ (សហការី)

វីដែអូ