ថ្ងៃច័ន្ទ ទី១៩ ខែសីហា ឆ្នាំ២០៥០
ទំនាក់ទំនងចាង ហ្វាងការផ្សាយ៖ 017621982/0977007424
អភិបាលខេត្តរតនគិរីជម្រុញអោយអាជ្ញាធរគ្រប់ស្រុកប្រារព្ធទិវាដាំកូនឈើដើម្បីបង្កើនគម្របព្រៃឈើបៃតងឡើងវិញ
Tue,16 July 2019 (Time 10:37 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 59នាក់)

នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩៛ដ្ឋបាលខេត្តរតនគិរី បានប្រារព្ធពិធីរុក្ខទិវា៩កក្កដា នៅរមណីយដ្ឋានធម្មជាតិបឹងយក្ខឡោម។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ណាប់ ប៊ុនហេងប្រធានក្រុមប្រឹក្សាខេត្តនិង ឯកឧត្តម ថង សាវុន អភិបាលខេត្ត។ ក្នុងឪកាសប្រារព្ធធ្វើបុណ្យរុក្ខទិវា៩កក្កដា ខ័ណ្ឌរដ្ឋបាលព្រៃ
ឈើខេត្តរតនគីរីបាននាំយកកូនឈើចំរុះជាង ២០០០ដើម ដាំក្នុងតំបន់រមណីយដ្ឋានធម្មជាតិមួយនេះ។

ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគីរី បានមានប្រសាសន៍ ជម្រុញអោយអជ្ញាធរគ្រប់ស្រុកប្រារព្ធពិធីរុក្ខទិវាអោយបានគ្រប់ៗស្រុកដើម្បីបង្កើនគម្របព្រៃឈើបៃតងឡើងវិញហើយ មន្ត្រីរាជការ និងកម្លាំងមានសមត្ថកិច្ចទាំងបីប្រភេទ និងបងប្អូនប្រជាពលរដ្ឋយើងក្នុមូលដ្ឋាននិមួយៗត្រូវចូលរួមជួយថែរក្សាដើមឈើ និងកូនឈើដែលដាំរួចអោយមានការលូតលាស់បានល្អ ។
ឯកឧត្តម បន្តថា ប្រជាពលរដ្ឋក្នុងខេត្ត និងកម្លាំងសមត្ថកិច្ច ទាំងបីប្រភេទចូលរួមដាំដើមឈើ ឲ្យបានគ្រប់ៗគ្នា និងគ្រប់ទី
កន្លែង ដើម្បីចូលរួមបង្កើន គម្របពណ៌បៃ
តង និងជួយបន្ថយការប្រែប្រួលអាកាស
ធាតុ នៃភពផែនដី រួមទាំងបរិស្ថាន និងធនធានធម្មជាតិ ឲ្យមាននិរន្តរភាសម្រាប់
កូនចៅយើងជំនាន់ក្រោយ។
ឯកឧត្តមអភិបាលខេត្តបានបន្តថា «ការប្រារព្ធពិធីរុក្ខទិវា៩កក្តដានេះគឺជាការ
ឆ្លុះបញ្ចាំងឲ្យឃើញ នូវការខិតខំប្រឹងប្រែង
យ៉ាងសកម្ម របស់រាជរដ្ឋាភិបាល ក្នុងការចាត់វិធានការយ៉ាងម៉ឹងម៉ាត់ដើម្បីគ្រប់គ្រង
អភិរក្សធនធានព្រៃឈើ ធនធានធម្មជាតិជីវចម្រុះ ដើម្បីជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី កាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ កាត់បន្ថយគ្រោះធម្មជាតិនានា និងការស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស។
ឯកឧត្តមមានជំនឿយ៉ាងមុតមាំថា ប្រជាពលរដ្ឋទាំងអស់ ត្រូវចាប់ផ្ដើមដោយមិនបង្អែរបង្អង់នូវផែនការសា្ដរព្រៃឈើ និងដាំឈើឡើងវិញ ដើម្បីរក្សាបាននូវលំនឹងបរិស្ថាន ធម្មជាតិ និងភោគសម្បត្ដិឲ្យកាន់តែមានសម្រស់ស្រស់បំព្រង សម្រាប់សង្គមជាតិទាំងមូល៕
នៅថ្ងៃដដែលនេះដែរកូនត្រីចម្រុះចំនួន
២០.០០០ក្បាល ត្រូវបានលែងចូលបឹងទំនប់វារីអគ្គីសនីអូរជុំទី១ ខេត្តរតនគិរីដើម្បីអបអរសាទរទិវាមច្ឆាជាតិ១កក្កដា ឆ្នាំ២០១៩ ដែលនៅក្នុងភូមិសាស្រ្តភូមិ
អូរជុំ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី​។​ ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីអបអរសាទរទិវាមច្ឆាជាតិ ០១ កក្កដា ដោយខ័ណ្ឌរដ្ឋបាលជលផលខេត្ត។
ការលែងកូនត្រីរាជនេះ ក្រោមការផ្តួចផ្តើមរបស់ឯកឧត្តម ណាប់ ប៊ុនហេងប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាល ខេត្តរតនគិរី។
ឯកឧត្តម​ ថង​ សាវុន​ បានគូសបញ្ជាក់ពីគោលបំណងដ៏សំខាន់នៃទិវាមច្ឆាជាតិគឺ៖ ១.បំផុសនិងលើកទឹកចិត្តឲ្យប្រ​ជា​ពល
រដ្ឋ យល់ដឹងពីសារៈសំខាន់នៃធនធានជលផល ចូលរួមថែរក្សាអភិរក្សពូជត្រីសំខាន់ៗ ដែលជិតផុ​ត​ពូ​ជ​ និងជីវៈចម្រុះ​គ្រប់ប្រភេទឲ្យបានគង់វង្ស។
២. បង្កើនធនធានជលផល នៅតាមបឹង,
ស្ទឹង,ទន្លេ,ព្រែក,ស្រះសហគមន៍,ត្រពាំង
ដើម្បីធានានិរន្តរភាពនៃ​កា​​រនេសាទ បែបធម្មជាតិ ការនេសាទជាលក្ខណៈគ្រួសារ សម្រាប់ផ្គត់ផ្គង់ជីវភាពធានាសន្តិសុខស្បៀង និងបង្កើនកម្រិតជីវភាពប្រជានេសាទ ឲ្យកាន់តែប្រសើរឡើង។
ឯកឧត្តមបានបន្តថា ការគោរពច្បាប់ជលផលគឺជាការចូលរួម ស្រឡាញ់ធនធានមច្ឆាជាតិរបស់យើងទាំងអស់គ្នា ដូចនេះ អ្នកនេសាទទាំងអស់ត្រូវឈប់នេសាទដោយប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់លួចលាក់បន្តទៀត។ហើយការថែរក្សា និងអភិរក្សពូជត្រីសំខាន់ៗនៅតាមទន្លេឫបឹងធម្មជាតិនានានៃខេត្តរតនគិរីយើងនេះ មន្ទីរកសិកម្ម និងផ្នែកជលផលត្រូវបង្កើតឲ្យមានវារីវប្បកម្មនៅតាមសហគមន៍ និងនៅក្នុងមូលដ្ឋានឲ្យបានច្រើន ដើម្បីជាប្រយោជន៍ជួយដល់ប្រជាពលរដ្ឋ នៅជុំវិញតំបន់រស់នៅផង និងជួយកាត់បន្ថយពីការពឹងផ្អែកទៅលើត្រីធម្មជាតិបានទៀតផង​៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
399 នាក់
ម្សិលមិញ :
352 នាក់
សប្តាហ៍នេះ :
2870 នាក់
ខែនេះ :
16361 នាក់
3 ខែនេះ :
59950 នាក់
សរុប :
302920 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

វិញ្ញាសារប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៨ -២០១៩ ត្រូវបាន ឯកឧត្តម អភិបាលខេត្តបើកជាផ្លូវការនាព្រឹកថ្ងៃទី១៩ខែសីហានេះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កំលាំងអាវុធហត្ថចុះល្បាតនៅក្រុងប៉ោយប៉ែតប្រទះឃើញក្មេង១ក្រុមមាន៩នាក់ចេញធ្វើសកម្មភាពឃាត់ខ្លួនឆែករកឃើញថ្នាំញៀន និងសម្ភារៈសំរាប់សម្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 លោកអ៊ុំរាត្រីចូលយុទ្ធនាការ​ឲ្យប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យបរិភោគសាច់ជ្រូកឡើងវិញព្រោះជម្ងឺប៉េស្តជ្រូកអាហ្វ្រិចមិនឆ្លងដល់មុស្សទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ប្រាក់​ ប៉ូលី​ ប្រធាន​មន្ទីរ​សុរិយោដី​ខេត្តបន្ទាយមានជ័យ កំពុងរត់ការ និងចាយលុយទាំងដុំៗ ដើម្បីបិទបាំងរឿងអំពើពុករលួយ ចំណែកប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ក៏ល្បីខាងពុករលួយខ្លាំងដែរ (រឿងពន្ធដារនេះនិងផ្សាយលំអិតនៅថ្ងៃស្អែក) (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី ១ទទួលបន្ទុកជាតិគ្រោះមហត្តរាយ (សហការី)

វីដែអូ