ថ្ងៃច័ន្ទ ទី១៩ ខែសីហា ឆ្នាំ២០៥០
ទំនាក់ទំនងចាង ហ្វាងការផ្សាយ៖ 017621982/0977007424
កម្លាំងរដ្ឋបាលប៉ុស្តិ៍នគរបាលសង្កាត់ផ្សារកណ្ដាល ចុះប្រតិបត្តិការបង្ក្រាបបាន ជនសង្ស័យចំនួន០២ នាក់ ក្នុងករណីជួញដូរគ្រឿងញៀន !!!!
Mon,15 July 2019 (Time 11:08 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 47នាក់)

(ខេត្តបន្ទាយមានជ័យ):ករណីគ្រឿងញៀន ដែលសព្វថ្ងៃនេះត្រូវបានសមត្ថកិច្ច ចុះបង្ក្រាបបានជាបន្តបន្ទាប់ដែលធ្វើអោយករណីជួញដូរ គ្រឿងញៀន ត្រូវបានថយចុះ ។ ករណីជាក់ស្តែង នៅក្នុងទឹកដី អាណាចក្រក្រុងប៉ោយប៉ែត កណ្ដាប់ដៃដែក របស់លោកវរសេនីយ៍ឯក ធិន ស៉ិនដេត និង ផ្នែកជំនាញគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បូករួមទាំងកម្លាំងប៉ុស្តិ៍ទាំងបី ការបង្ក្រាបគ្រឿងញៀននៅក្រុងប៉ោយប៉ែត ត្រូវបានមហាជនអបអរសាទរ ចំពោះការខិតខំប្រឹងប្រែង របស់សមត្ថកិច្ច ដែលជាមោទនភាពរបស់ នគរបាលជាតិយើង ។

ដូចជាករណី កាលពីនៅ ថ្ងៃ សុក្រ ១១កើត ខែ អាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែ កក្តដា ឆ្នាំ២០១៩ វេលាម៉ោង១០.៣០នាទី មានប្រជាពលរដ្ឋ រស់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត បានរាយការណ៍ថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចភូមិទំនប់ក៥។

ទទួលបានពត៍មាននេះហើយ ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាល ស្នើរសុំបទបញ្ចពិធពីលោកអធិការក្រុងប៉ោយប៉ែតបាន ចុះទៅចំណុចនោះដើម្បីបើកកិច្ចប្រតិបត្តិការ លុះពេលទៅដល់ចំណុចខាងលើលោកអនុសេនីយ៍ឯក ប្រិម សុផល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារកណ្តាលបានដឹកនាំ កម្លាំងចុះបង្ក្រាប ក៏បានឃើញជនសង្ស័យ២នាក់កំពុងធ្វើការដោះដូរគ្រឿងញៀន នៅលើផ្លូវលំ ពេលនោះកំលាំងសមត្ថកិច្ចក៏ធ្វើការបង្រ្កាបឃាត់ខ្លួនជនសង្ស័យបាន១នាក់ឈ្មោះសឿង សំណាង ហៅ ពេជ្រ ភេទប្រុស អាយុ២៦ឆ្មាំ រស់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ឆែកឆេរលើខ្លួន បានរកឃើញក្រាមពណ៌សចំនួន៥៥ថង់តូច ។

បន្ទាប់មកកម្លាំងប៉ុស្តិ៍ក៏បាននាំជនសង្ស័យមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាល ហើយជនសង្ស័យក៏បានឆ្លើយសារភាពថា ថ្នាំទឹញពីឈ្មោះ ត្រា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិក្បាលស្ពាន១សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ក្រោយពីបានព័ត៌មានពីចម្លើយសារភាព របស់ជនសង្ស័យរួចមក នៅវេលា ម៉ោង ១៩.៣០នាទី កម្លាំងប៉ុស្ត ក៍បាន សហការជាមួយ កំលាំងជំនាញផ្នែកគ្រឿងញៀននៃអធិការដ្ឋានក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ឯក ធិន ស៉ិនដេត អធិការ នគរបាល ក្រុងប៉ោយប៉ែត បានបន្តចុះឃាត់ខ្លួនឈ្មោះ ត្រា ភេទប្រុស អាយុ៣១ឆ្នាំ នៅចំណុចភូមិទំនប់ក៥ ហើយបានឆែកឆេរ រកឃើញវត្ថុតាង គ្រឿងញៀន ក្រាមពណ៌ស ចំនួន០១ថង់ធំ និង០២ថង់តូច ។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យរួចមក សមត្ថកិច្ចក៏ បាននាំខ្លួនមកសាកសួរ នៅប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាល បន្ទាប់មក ជនសង្ស័យ ក៏បានឆ្លើយសារភាព ថាខ្លួនពិតជាបាន ជួញដូរគ្រឿងញៀនពិតប្រាកដមែន។ ហើយជនសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ផ្សារកណ្ដាល បានបញ្ចូនជនសង្ស័យទៅកាន់ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីសាកសួរកសាងសំណុំរឿង បញ្ចូនទៅកាន់ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់វិធានការបន្តទៅតាមនិតិវិធីច្បាប់ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
406 នាក់
ម្សិលមិញ :
352 នាក់
សប្តាហ៍នេះ :
2877 នាក់
ខែនេះ :
16368 នាក់
3 ខែនេះ :
59957 នាក់
សរុប :
302927 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

វិញ្ញាសារប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៨ -២០១៩ ត្រូវបាន ឯកឧត្តម អភិបាលខេត្តបើកជាផ្លូវការនាព្រឹកថ្ងៃទី១៩ខែសីហានេះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កំលាំងអាវុធហត្ថចុះល្បាតនៅក្រុងប៉ោយប៉ែតប្រទះឃើញក្មេង១ក្រុមមាន៩នាក់ចេញធ្វើសកម្មភាពឃាត់ខ្លួនឆែករកឃើញថ្នាំញៀន និងសម្ភារៈសំរាប់សម្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 លោកអ៊ុំរាត្រីចូលយុទ្ធនាការ​ឲ្យប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យបរិភោគសាច់ជ្រូកឡើងវិញព្រោះជម្ងឺប៉េស្តជ្រូកអាហ្វ្រិចមិនឆ្លងដល់មុស្សទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ប្រាក់​ ប៉ូលី​ ប្រធាន​មន្ទីរ​សុរិយោដី​ខេត្តបន្ទាយមានជ័យ កំពុងរត់ការ និងចាយលុយទាំងដុំៗ ដើម្បីបិទបាំងរឿងអំពើពុករលួយ ចំណែកប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ក៏ល្បីខាងពុករលួយខ្លាំងដែរ (រឿងពន្ធដារនេះនិងផ្សាយលំអិតនៅថ្ងៃស្អែក) (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី ១ទទួលបន្ទុកជាតិគ្រោះមហត្តរាយ (សហការី)

វីដែអូ