ថ្ងៃច័ន្ទ ទី១៩ ខែសីហា ឆ្នាំ២០៥០
ទំនាក់ទំនងចាង ហ្វាងការផ្សាយ៖ 017621982/0977007424
អាជ្ញាធរក្រុងប៉ោយប៉ែតសន្យានិងជួយដោះស្រាយរឿងលោកផ្កាយ៣យឹមសំណាងនិងឈ្មោះឈឹមជួនដែលជំទាស់មិនអោយចេញប័ណ្ណកម្មសិទ្ធ!
Fri,15 February 2019 (Time 09:09 PM)
ដោយ ៖ សហការីដោយនាគមាស (ចំនួនអ្នកអាន: 217នាក់)

(ខេត្តបន្ទាយមានជ័យ)៖ សម្រែកប្រជាពលរដ្ឋជាង២០០គ្រួសារនៅភូមិសាមគ្គីមានជ័យ ដែលត្រូវបានបុគ្គល២នាក់ក្នុងនោះមានលោកផ្កាយ៣ នៃក្រសួងមហាផ្ទៃ ម្នាក់ប្តឹងទាស់មិនអោយសុរិយោដីចេញប្លង់កម្មសិទ្ធអោយពួកគាត់ដោយពួកគាត់អះអាងថា៖ ពួកគាត់សង់ផ្ទះរស់នៅជាង២០ឆ្នាំមកហើយស្រាប់តែមកដល់ដីមានហាងឆេងខ្ពស់លុះគណកម្មការចម្រុះចុះវាស់វែងជាលក្ខណះប្រព័ន្ធទើបផ្ទុះរឿងតែម្តង។

ហេតុការណ៍នៃការផ្ទុះការតវ៉ានេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៥ខែកុម្ភះឆ្នាំ២០១៩ នៅចំណុច ដីភូមិ សាមគ្គីមានជ័យសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

តាមការអះអាងរបស់តំណាងពលរដ្ឋជាង១០០គ្រួសារដែលរងភាពអយុត្តិធម៌ដោយសារតែ លោកផ្កាយ៣យឹមសំណាងនិងឈ្មោះឈឹមជួន

ដែលជំទាស់មិនអោយចេញប័ណ្ណកម្មសិទ្ធកាលពីសុរិយោដីវាស់វែងដីធ្លី

ជាលក្ខប្រព័ន្ធ នោះពួកគាត់បានអះអាងថា៖ពួកគាត់កើតទុក្ខមិនសុខចិត្តដោយសារតែនៅពេលថ្មីៗនេះស្រាប់តែចេញមុខលោកទាំងពីខាងលើមក

ប្តឹងទាស់មិនអោយមន្ត្រីសុរិយោដីចេញលិខិតកាន់កាប់ដីធី្លជូនពួកគាត់ទៅវិញ។ ពួកគាត់បញ្ជាក់ថា៖ ក្រោយពីបញ្ចប់ទំនាស់ក្នុងឆ្នាំ២០០៤ដោយសម្តេច អគ្គសេនាបតីតេជោហ៊ុនសែនបានចេញ ស.ជ.ណ ប្រគល់ដីជូនពលរដ្ឋចំនួន ៥៨៩គ្រួសារដើម្បីកាន់កាប់និងគ្រប់គ្រងកម្មសិទ្ធដីធ្លីក្នុងភូមិកក្បាលស្ពាន ឃុំប៉ោយប៉ែតស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យពីក្បាលដី

លោក ថាច់ ថៃ រហូតដល់ដីលោកម៉ាន់ ណូរី។ មានផ្ទៃដីសរុប១០៣ហិតាចាប់ពីចំណុចសាមគ្គីមានជ័យរហូត ដល់ផ្លូវសានស៊ានហូ ខាងលិចទល់និងទំនប់ កុក អាន ខាងកើតទល់នឹងផ្លូវZ.O.A មានទីតាំងស្ថិតនៅក្នុងភូមិ ក្បាលស្ពាន ឃុំប៉ោយប៉ែតស្រុកអូរជ្រៅមកអោយខាងប្រជាពលរដ្ឋ ។ក្រោយរស់នៅសុខសាន្តអស់រយះពេលជាយូរឆ្នាំមកហើយដោយមានការទទួលស្គាល់ចេញលិខិតកាន់កាប់ពីអាជ្ញាធរ ភូមិឃុំរហូតដល់ក្រុងប៉ោយប៉ែត

ដែលពួកគាត់បានសាងសង់សំណង់រឹងមាំទៀតផង។ហើយពុំមានបុគ្គលណាមកជំទាស់ឡើយ។ ស្រាប់តែលេចមុខលោកផ្កាយ៣យឹមសំណាងមកប្តឹងទាស់មិនអោយសុរិយោដីចេញប័ណ្ណកម្មសិទ្ធជូនពលរដ្ឋ៧០គ្រួសារដែលកំពុងកាន់កាប់លើដីទំហំ៤៥០០០ម៉ែត្រការ៉េនៅក្នុងភូមិសាមគ្គីមានជ័យដោយអាងអំណាចរំលោភលើស.ជ.ណ សម្តេចតេជោហ៊ុនសែនទៅវិញ។

ដោយរឿងនេះមិនទាន់ដោះស្រាយផងនៅថ្ងៃទី១៣ខែកុម្ភះឆ្នាំ២០១៩នេះស្រាប់តែមានបុគ្គលម្នាក់ទៀតឈ្មោះឈឹមជួនមកបានមកប្តឹងជំទាស់មួយករណីទៀតដោយមិនអោយសុរិយោដីចេញប័ណ្ណ កម្មសិទ្ធិដីធ្លី ចំនួន

៤៥០០០ម៉ែត្រការ៉េទៀតដែលប៉ះពាោល់លើប្រជាពលរដ្ឋជាង១០០គ្រួសារថែមទៀត។

ដែលទង្វើបែបនេះបានធ្វើអោយប្រជាពលរដ្ឋ កើតទុក្ខមិនសុខចិត្តនឹងបានលើកគ្នាទៅកាន់សាលាក្រុងប៉ោយប៉ែតដើម្បី អាជ្ញាធរជួយអន្តារគមន៍ព្រោះពួកគាត់រស់នៅជិត២០ឆ្នាំមកហើយ តាំងពីសម័យគ្រាប់ផ្លោងម្លេះ!ហើយតស៊ូកាប់ឆ្ការុករានតាំងពីដីនោះនៅមានមីនហើយតស៊ូក្នុងទំនាស់រហូតមាន ស.ជ.ណ របស់សម្តេចហ៊ុនសែនដែលប្រគល់ដីនេះជូនពួកគាត់ហើយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទទួលស្គាល់ថែមទៀត។ពួកគាត់រស់នៅតាំងពីដីព្រៃផ្ទះតូចរហូតដល់មានផ្ទះថ្មដល់ពេលមានផ្លូវល្អដីមានហាងឆេងស្រាប់តែលេចមុខជនទាំង២មកប្តឹងទាស់តែម្តង។ទោះជាយ៉ាងជុំវិញបញ្ហានេះក្រុមអ្នកយកព័ត៌មានយើងមិនអាចទំនាក់ទំនងលោកផ្កាយ៣យឹមសំណាងនិងឈ្មោះឈឹមជួនដែលជំទាស់មិនអោយចេញប័ណ្ណកម្មសិទ្ធនេះនៅឡើយទេ។

ប៉ុន្តែ លោកទូចមុន្នី អភិបាលរងក្រុងប៉ោយប៉ែតបានបញ្ជាក់ថា៖ អាជ្ញាធរក្រុងប៉ោយប៉ែត នឹងព្យាយាមរកដំណោះស្រាយជូនពួកគាត់ដោយកោះប្រជុំនិងរកដំណោះស្រាយមិនអោយលើសពី២ថ្ងៃខាងមុខនេះទេ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
331 នាក់
ម្សិលមិញ :
352 នាក់
សប្តាហ៍នេះ :
2802 នាក់
ខែនេះ :
16293 នាក់
3 ខែនេះ :
59882 នាក់
សរុប :
302852 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

វិញ្ញាសារប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៨ -២០១៩ ត្រូវបាន ឯកឧត្តម អភិបាលខេត្តបើកជាផ្លូវការនាព្រឹកថ្ងៃទី១៩ខែសីហានេះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កំលាំងអាវុធហត្ថចុះល្បាតនៅក្រុងប៉ោយប៉ែតប្រទះឃើញក្មេង១ក្រុមមាន៩នាក់ចេញធ្វើសកម្មភាពឃាត់ខ្លួនឆែករកឃើញថ្នាំញៀន និងសម្ភារៈសំរាប់សម្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 លោកអ៊ុំរាត្រីចូលយុទ្ធនាការ​ឲ្យប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យបរិភោគសាច់ជ្រូកឡើងវិញព្រោះជម្ងឺប៉េស្តជ្រូកអាហ្វ្រិចមិនឆ្លងដល់មុស្សទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ប្រាក់​ ប៉ូលី​ ប្រធាន​មន្ទីរ​សុរិយោដី​ខេត្តបន្ទាយមានជ័យ កំពុងរត់ការ និងចាយលុយទាំងដុំៗ ដើម្បីបិទបាំងរឿងអំពើពុករលួយ ចំណែកប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ក៏ល្បីខាងពុករលួយខ្លាំងដែរ (រឿងពន្ធដារនេះនិងផ្សាយលំអិតនៅថ្ងៃស្អែក) (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី ១ទទួលបន្ទុកជាតិគ្រោះមហត្តរាយ (សហការី)

វីដែអូ