ថ្ងៃពុធ ទី២០ ខែវិច្ឆិការ ឆ្នាំ២០៥០
ទំនាក់ទំនងចាង ហ្វាងការផ្សាយ៖ 017621982/0977007424
អាជ្ញាធរខេត្តស្រះកែវ និងកងកម្លាំងទាំងអស់ ផ្តល់កិច្ចសហការយ៉ាងជិតស្និត ចូលរួមអនុវត្តយ៉ាងតឹងរឹង ការទប់ស្កាត់ បង្រ្កាបក្រុមឧទ្ទាមក្រៅច្បាប់
Wed,06 November 2019 (Time 09:13 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 53នាក់)

(ខេត្តបន្ទាយមានជ័យ):អភិបាលខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ឯកឧត្តម វរ៉ាផាន់ សុវាណុន Mr.WORAPHAN SUWANNUS បានទទួលសំណើរ និងសហការអនុវត្តន៍ ការទប់ស្កាត់មេក្រុមឧទ្ទាមក្រៅច្បាប់ និងបក្សពួក ដែលប្រកាសយកទឹកដីប្រទេសថៃ ដោយឡែកខេត្តស្រះកែវ ច្រកប៉ោយប៉ែតជាមូលដ្ឋាន ចូលមកកម្ពុជាក្នុងគោលដៅផ្តួលរលំរដ្ឋាភិបាលស្របច្បាប់ ។សំណើរបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបប្រជុំទ្វេភាគី រវាងអាជ្ញាធរ ខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ នាវេលាម៉ោង៥ល្ងាចថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅស្នាក់ការគយថៃ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយមានការចូលរួមពីលោកមេបញ្ជាការកងកម្លាំង គ្រប់កងឯកភាព និងអាជ្ញាធរក្រុង~ស្រុកជាប់ព្រំដែន នៃភូមិសាស្ត្រខេត្តទាំងពីរ ជាខេត្តសម្ព័ន្ធមេត្រីភាព សហប្រតិបត្តការ ។

ក្នុងជំនួបពិភាក្សាយ៉ាងយកចិត្តទុកដាក់រវាង ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម វរ៉ាផាន់ សុវាណុន អភិបាលខេត្តស្រះកែវ Mr.WORAPHAN SUWANNUS ក្នុងគោលបំណងរក្សាការពារសន្តិសុខ សុវត្ថិភាព ស្ថេរភាព នយោបាយ និងកិច្ចសហប្រតិបត្តិការនៅតាមបន្ទាត់ព្រំដែន ។
តាមរយៈសំណើរលើកឡើងរបស់ ឯកឧត្តម អ៊ុំ រាត្រី ដោយសូមឲ្យអាជ្ញាធរខេត្តស្រះកែវ កងកម្លាំងគ្រប់ប្រភេទរបស់ថៃ ជួយសហការផ្តល់ព័ត៌មានរហ័ស និងចូលរួមទប់ស្កាត់ ក្រុមឧទ្ទាមក្រៅច្បាប់ទាំងអស់ ដែលប្រកាសយកទឹកដីប្រទេសថៃ ដោយឡែកខេត្តស្រះកែវ ច្រកប៉ោយប៉ែតជាមូលដ្ឋាន ចូលមកកម្ពុជាក្នុងគោលដៅផ្តួលរលំរដ្ឋាភិបាលស្របច្បាប់ ។

ឯកឧត្តម វរ៉ាផាន់ សុវាណុន Mr.WORAPHAN SUWANNUS អភិបាលខេត្តស្រះកែវ បានបញ្ជាក់ថា ក្រោយទទួលព័ត៌មាន និងតាមរយៈសំណើរបស់ ឯកឧត្តម អ៊ុំ រាត្រី នាពេលនេះ លោកនឹងណែនាំដល់គ្រប់កងកម្លាំង អាជ្ញាធរស្រុក ជាប់ព្រំដែនទាំងអស់ឲ្យមានវិធានការតឹងរឹង ដើម្បីសហការផ្តល់ព័ត៌មាន និងទប់ស្កាត់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលសមត្ថកិច្ចកម្ពុជាបិទ និងបង្ហាញនៅតាមច្រកទ្វារព្រំដែន ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
192 នាក់
ម្សិលមិញ :
688 នាក់
សប្តាហ៍នេះ :
3988 នាក់
ខែនេះ :
19324 នាក់
3 ខែនេះ :
55108 នាក់
សរុប :
359271 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

មន្ទីរពេទ្យបង្អែកខេត្តកោះកុងសហការជាមួយក្រុមគ្រូពេទ្យបារាំងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ថៃបង្ក្រាបល្បែងអនឡញនៅស្រុកអារញ្ញប្រាថេត ក្រោយពីប្តូរទីតាំងចេញពីតំបន់ប៉ោយប៉ែត (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចំណាកស្រុកមកធ្វើសំណង់ ប្រ ពន្ធស្លាប់ អត់លុយធ្វើបុណ្យ ក៏មានសប្បុរសជនជាច្រើននាក់បានជួយឧបត្ថម្ភ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋរស់ជើង ភ្នំភូមិពិការមានការភ័យ តក់ស្លុតយ៉ាងខ្លាំង ដោយសារតែជើងភ្នំមាន ដីបាក់លាន់ដូចរន្ទះ សំដៅមកផ្ទះពួកគាត់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប៉ូលិសថៃបង្ហាញថ្នាំញៀនរាប់តោន ដែលសមត្ថកិច្ចបង្ក្រាបបានលើ៤ ករណី ធំៗ (សហការី)

វីដែអូ