ថ្ងៃពុធ ទី២០ ខែវិច្ឆិការ ឆ្នាំ២០៥០
ទំនាក់ទំនងចាង ហ្វាងការផ្សាយ៖ 017621982/0977007424
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥បានដឹកនាំគណៈប្រតិភូ ជួបសំណេះសំណាល ពង្រឹងសម្ព័ន្ឋមេត្រីភាព ជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ថាំម៉ាក់នួន វិធី មេបញ្ជាការភូមិភាគទី១ ថៃ នៅលើស្ពានមិត្តភាព កម្ពុជា-ថៃ ខ្លងឡឹក ប៉ោយប៉ែត
Tue,05 November 2019 (Time 07:16 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 44នាក់)

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥បានដឹកនាំគណៈប្រតិភូ ជួបសំណេះសំណាល ពង្រឹងសម្ព័ន្ឋមេត្រីភាព ជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ថាំម៉ាក់នួន វិធី មេបញ្ជាការភូមិភាគទី១ ថៃ នៅលើស្ពានមិត្តភាព កម្ពុជា-ថៃ ខ្លងឡឹក ប៉ោយប៉ែត នារសៀលថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន ក្នុងនាមមេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានការទទួលស្វាគមន៍បដិសណ្ឋារកិច្ចពីប្រតិភូកងទ័ពភូមិភាគទី១ថៃ ដែលបានជួបសម្ដែងការគួរសម និងពិភាក្សា ការងាររាជការរវាងថ្នាក់ដឹកនាំរបស់កងកម្លាំងយោធភូមិភាគទី៥ ជាមួយថ្នាក់ដឹកនាំកងកម្លាំងភូមិភាគទី១ នាឱកាសនេះ។
ការអញ្ជើញជួបសម្តែងការគួរសម រវាងថ្នាក់ដឹកនាំរបស់ភូមិភាគទាំងពីរ និងប្រតិភូ នាពេលនេះ គឺជាការចូលរួមចំណែកក្នុងការពង្រឹងចំណងមិត្តភាព សាមគ្គីភាព សម្ព័ន្ធមេត្រីភាព ដើម្បីជាប្រយោជន៍រួម និងរក្សាបាននូវសន្តិភាព សន្តិសុខ ស្ថិរភាពនៃភាគីយើងទាំងពីរ ដែលមានភូមិផងរបងជាមួយគ្នា ។
កន្លងមកថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានរួមសហការគ្នាជាបន្តបន្ទាប់ដើម្បីរក្សាសន្តិភាពស្ថិរភាព និងការអភិវឌ្ឍ ជាពិសេសជួយសម្រួលដល់ប្រជាជនដែលរស់នៅតាមបណ្ដោយព្រំដែននៃភាគីទាំងពីរប្រកបដោយភាពសុខសាន្ត ។
ឆ្លើយតបទៅនឹងអ្នកសារព័ត៌មានថៃ លោកឧត្តមសេនីយ៍ទោ ថាំម៉ាក់នួន វិធី មេបញ្ជាការកងទ័ពភូមិភាគទី១ ថៃ បានបញ្ជាក់ពីជំហរយ៉ាងច្បាស់ថាប្រទេសថៃមិនអនុញ្ញាតឲ្យក្រុម ទណ្ឌិត សមរង្ស៊ី ប្រើប្រាស់ប្រទេសរបស់ខ្លួនដើម្បីឆ្លងកាត់ឡើយ ហើយរឿងក្រុមពលករនៅ ស្រះកែវ និងនៅទីក្រុងបាងកក ដែលចាំទទួល លោកទណ្ឌិត សមរង្សី ក៏ខ្លួន នឹងទប់ស្កាត់មិនឲ្យកើតមានចលនាណាមួយលើទឹកដីថៃដែរ ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
185 នាក់
ម្សិលមិញ :
688 នាក់
សប្តាហ៍នេះ :
3981 នាក់
ខែនេះ :
19317 នាក់
3 ខែនេះ :
55101 នាក់
សរុប :
359264 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

មន្ទីរពេទ្យបង្អែកខេត្តកោះកុងសហការជាមួយក្រុមគ្រូពេទ្យបារាំងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ថៃបង្ក្រាបល្បែងអនឡញនៅស្រុកអារញ្ញប្រាថេត ក្រោយពីប្តូរទីតាំងចេញពីតំបន់ប៉ោយប៉ែត (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចំណាកស្រុកមកធ្វើសំណង់ ប្រ ពន្ធស្លាប់ អត់លុយធ្វើបុណ្យ ក៏មានសប្បុរសជនជាច្រើននាក់បានជួយឧបត្ថម្ភ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋរស់ជើង ភ្នំភូមិពិការមានការភ័យ តក់ស្លុតយ៉ាងខ្លាំង ដោយសារតែជើងភ្នំមាន ដីបាក់លាន់ដូចរន្ទះ សំដៅមកផ្ទះពួកគាត់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប៉ូលិសថៃបង្ហាញថ្នាំញៀនរាប់តោន ដែលសមត្ថកិច្ចបង្ក្រាបបានលើ៤ ករណី ធំៗ (សហការី)

វីដែអូ