ខេត្តបន្ទាយមានជ័យ៖តាមសេចក្តីរាយការណ៍បានឲ្យដឹងថា៖នាវេលាម៉ោងប្រមាណជាង៥ល្ងាច ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨នេះ មានអគ្គីភ័យមួយបានឆាបឆេះតូបរបស់អាជីវករខ្មែរ ដែលលក់ដូរនៅនៅផ្សាររោងក្លឿ ប្រទេសថៃបង្កឲ្យមានការភ្ញាក់ផ្អើល។សូមជំរាបដែរថា៖ហេតុការណ៍នេះបានកើតឡើងនៅចំណុចអាគាB ផ្សារថ្មី ផ្សាររោក្លឿ ប្រទេសថៃ។តាមសេចក្តីរាយការណ៍ដដែរបន្តថា៖ករណីអគ្គីភ័យដែលលេបត្របាក់តូបរបស់អាជីវករខ្មែរអស់ប្រមាណជិត១០តូបនេះ រហូតមកដល់វេលាម៉ោង០៨យប់ទើបរលត់ជាស្ថាពរ ដោយមានការជួយអន្តរាគមន៍ ពីអាជ្ញាធររបស់ប្រទេសថៃ ដែលបាននាំយករថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង ព្រមទាំងយករថយន្តអេស្គាវើទ័រចំនួ២គ្រឿងមកកាយផ្តាច់ទើបបានរលត់។ពាក់ពន្ឋ័ទៅនឹងអគ្គីភ័យឆាបឆេះនេះដែរបើតាមប្រភពព័ត៌មានបានឲ្យដឹងដែរថា៖ការឆេះនេះមិនដឹងពីមូលហេតុនោះទេ ដោយដឹងថាកាឆេះនេះគឺផ្តើមចេញពីក្នុងតូបតែម្តង។បើតាមសមត្ថកិច្ចថៃប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា៖ការឆេះតូបរបស់អាជីវករខ្មែរមិនបណ្តាលឲ្យមនុស្សរងគ្រោះថ្នាក់នោះទេ តែឥវ៉ាន់ប្រមាណជិត១០តូបត្រូវអគ្គីភ័យឆាបឆេះអស់ទាំងស្រុង។ដោយឡែកទំហំនៃការខូចខាតនូវមិនទាន់ដឹងនៅឡើយ ជំនាញកំពុងតែធ្វើការពិនិត្យ៕
ព័ត៌មានគួរចាប់អារម្មណ៍
ផ្ទះមួយខ្នងត្រូវឆេះហ្មត់ ព្រោះប្តីខឹងប្រពន្ធមិនឲ្យដេកដុតផ្ទះចោល (សហការី)
សត្វស្វាកន្ទុយសរត្រូវព្រានព្រៃបាញ់សម្លាប់ ជនដៃដល់ត្រូវបានឃាត់ខ្លួន បញ្ចូនទៅសាលាតំបូងខេត្ត (សហការី)
កសិផលធម្មជាតិខ្មែរ ដែលដឹកយកលក់អោយថៃ ត្រូវបានគេកំណត់អោយ «បង់ភាសុី» (សហការី)
បុរសម្នាក់ ជិះម៉ូតូបន្លំយកលុយដុល្លារក្លែងក្លាយចាយ សមត្ថកិច្ចឃាត់ នៅពោធិ៍សាត់ (សហការី)
ព្រៃអង់តែនបានស្រែកទ្រហោយំដើម្បីស្វែងរកអ្នកការពារពិតប្រាកដ ()
វីដែអូ