ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
ល្បី​លោ​កឧត្តមសេ​នីយ៍ត្រីស៊ឹម ​សំអាត ​និង​លោកដួ​ង ម៉ាន់ ​ឃុប​ឃិតគ្នា​បើក​ដៃឲ្យ​លោក​យូ ​ហ្សៀត​ ដើ​រឆ​បោ​កប្រ​​ជាព​លរដ្ឋ​និងព​លករ​ឆ្លងដែន​ចូ​លប្រទេសថៃ
Sat,18 August 2018 (Time 02:11 PM)
ដោយ ៖ នាគមាស (ចំនួនអ្នកអាន: 1591នាក់)

ខេត្ត​​បន្ទាយ​មានជ័យ៖​យោងតា​មប្រភ​ពព័ត៌មាន​ពី​ប្រជា​ពលរដ្ឋ​ដែលរ​ស់នៅក្រុងប៉ោយប៉ែត ​បាន​ប្រាប់អ្នកសា​រព័ត៌មានឱ្យ​ដឹងថា៖ជារៀង​រាល់ថ្ងៃ​នេះមាន​បុគ្គ​លម្នា​ក់ដែល​គេស្គាល់​យ៉ាងច្បា​ស់ថា ឈ្មោះ យូ ហ្សៀត​ អាយុ​៣​៤ឆ្នាំ កំពុងតែ​ដើរ​ឆ​បោក​ទៅ​លើប​ងប្អូន​ប្រជាព​លរដ្ឋក៏ដូច​ជាពល​ករឆ្លង​ដែន​ចូល​ទៅ​ប្រទេ​សថៃ​ជា​ច្រើន​នាក់​។



​ពាក់ព័ន្ធ​បញ្ហានេះ​ដែរត្រូវ​បានប្រភ​ពដដែ​លអះអា​ងប្រាប់​អ្នក​សា​រព័ត៌មា​ន​ឱ្យ​ដឹង​ទៀត​ថា៖​បើតា​មការ​សង្កេត​ឃើញរ​បស់​ពួក​គាត់​បុគ្គលរូ​ប​នោះ តែងតែ​ប្រព្រឹត្ត​ទៅ​លើប​ង​ប្អូនប្រជា​ពលរដ្ឋ​ក៏ដូចជា​ពលករឆ្លងដែន ​ដែលពុំ​បាន​ស្គាល់​ផ្លូវ​ចូលទៅប្រទេសថៃ​ត្រូវ​បានបុ​គ្គ​លរូប​នោះ​និយាយ​បំភ័​យនិងបំ​បាក់ស្មារតី ​បងប្អូន​ប្រជាព​លរដ្ឋក៏ដូច​ជាពលករទាំ​ងនោះ​រួម​ទាំង​ភ្ញៀវ​ជាតិនិង​អន្តរជា​តិផង​ដែរ។​



ដោយអះ​អាង​ថា​៖ពួក​គេអ្នក​នាំពល​ករឆ្លងដែ​នចូល​ទៅប្រទេសថៃ ហើយ​គេ​នឹង​ចេញ​លិខិត​ឲ្យប​ងប្អូន​ប្រជាព​លរដ្ឋនិ​​ងប្រជាព​លករអាច​ធ្វើដំ​ណើរឆ្លង​ដែនបានតា​មរយៈ​រូប​គេដែ​ល ជាអ្ន​កចេញលិ​ខិតនិ​ងប៉ាស្ព័រ​អោយ ​ក៏ប៉ុន្តែគេតម្រូវឲ្យ បងប្អូន​ប្រជាពលរដ្ឋនិ​ង​ប្រជាពល​រដ្ឋព​លករ​ទាំងនោះ​បង់លុយ​ចាប់ពី​៦០០បា​តទៅ​១៥០០បាត​ ឯណ្ណោះ​តែបើ​បងប្អូន​ប្រជា​ពលករ​ទាំងនោះឆ្លងដែនតាមផ្លូវការនោះ គឺពុំ​ត្រូវអស់​លុយ​នោះទេ​។តាម​សេចក្តី​រាយការណ៍​ដដែល​នោះបានបញ្ជាក់​ថា៖​ទង្វើរបស់បុគ្គ​លឈ្មោះយូរ ​ហ្សៀត​ នេះ ប្រ​ព្រឹត្ត​បា​ន​យ៉ាងរលូន​បែបនេះ ដោ​យមានកា​របើកដៃ ​ឃុបឃិ​តគ្នាជា​លក្ខ​ណៈប្រព័ន្ធ​ពីអាជ្ញា​ធរដែនដី មន្ត្រីរា​ជកា​រប្រចាំការ​នៅច្រក​ទ្វារអន្តរ​ជាតិប៉ោយប៉ែត យ៉ាងពិ​តប្រាកដ​ណាស់​ទើបបុគ្គ​លរូបនេះ​ដើរម​កបោ​កតែ​បងប្អូន​ប្រជាព​លរដ្ឋនិងប្រជាព​លករដោយ​មិនខ្លាច​ញញើត ខ្លាចរអា​និងប្រព័ន្ធ​ច្បាប់របស់​ប្រ​មុខរាជ​រដ្ឋាភិ​បាល​កម្ពុជា​សូម្បី​តែបន្តិច​នោះឡើយ​។



បើតាមប្រភពមួយដាច់ដោយ​ឡែកនោះ​បាន​ឱ្យដឹង​ដែរថា៖​មូល​ហេតុដែល​បុគ្គល​មាន​​ឈ្មោះយូ​រ ហ្សៀត​ នោះ​កំពុង​តែប្រព្រឹត្ត​យ៉ាងគឃ្លើន​ជារៀងរា​ល់ថ្ងៃនេះ​ក៏​អាស្រ័​យមានម​ន្ត្រីប៉ូលិស​អន្តោប្រវេស​ន៍​ពាក់សក្ក័៥​ម្នាក់​ដែល​ជាខ្នង​បង្អែក​ដ៏រឹង​មាំរបស់​គេ​នោះ ហើយប៉ូ​លិសរូប​នោះដែរត្រូវ​បានគេស្គា​ល់យ៉ាង​ច្បាស់ថា​មាន​ឈ្មោះ​ដួង ម៉ា​ន់ ដែ​ល​ជាអ្នក​កាង​ឱ្យឈ្មោះ​យូ ហ្សៀត​ ដែលប្រជា​ពលរដ្ឋដា​ក់សហនា​មថាគឺ​ជាបុគ្គល​ថ្លើមធំដែ​លមិន​ចេះធ្វើកា​រងា​រអ្វីក្រៅ​ពីដើ​រឆបោក​ពីបងប្អូន​ប្រជាពល​រដ្ឋនិងប្រជា​ពលករឆ្លង​ដែន​ទៅប្រទេសថៃ​នោះទេ មិ​ន​ត្រឹមតែ​ឈ្មោះ ដួង​ ម៉ាន់ នោះទេ​ដែលជា​ខ្នងបង្អែក​នោះនៅ​មាន​លោកឧត្តម​សេនីយ៍ត្រី​ ស៊ឹម សំអាត មេប៉ុស្តិ៍ន​គរបាល​អន្តោប្រវេស​ន៍ច្រកទ្វារ​អន្តរជា​តិប៉ោយប៉ែត ជា​អ្នកបើក​ដៃធ្វើមិន​ដឹង​មិនលឺឲ្យបុគ្គ​លឈ្មោះ​យូ ហ្សៀត​ នេះធ្វើផ្គ ​ធ្វើភ្លៀង តាមអំពើ​ចិត្តជា​រៀងរាល់​ថ្ងៃ​ទៀត​ផងនោះ​។



ពាក់​ពន្ឋ័ករណីខា​ងលើនេះដែរ​ពួកគា​ត់សូម​អំ​ពាវ​នាវអោយ​រាជរ​ដ្ឋាភិ​បា​ល​ជា​ពិសេ​ស​សម្ដេច​តេ​ជោ ហ៊ុន ​សែន​ និង​ឯកឧត្តម​នាយ​ឧត្តម​សេនីយ៍ សុខ ផល ​អគ្គនាយកដ្ឋា​នគរបាល​អន្តោ​ប្រវេសន៍​ក៏​ដូច​ជាស្ថាបន័​ប្រ​ឆាំង​អំ​ពើរ​ពុក​រលួយ​មេត្តា​ធ្វើកា​រស៊ើប​អង្កេត​ភាព​មិន​ប្រ​ក្រតី​របស់​មេ​ប៉ុស្តិ៍​អន្តោ​ប្រ​វេសន៍​ច្រកទ្វារអន្ត​រ​ជាតិ​ប៉ោ​យ​ប៉ែតនេះ​ផង​។​​​



គួរបញ្ជាក់ដែ​រថា​៖នៅច្រកទ្វាអន្តរជាតិ​ប៉ោយប៉ែត​​ដែលគ្រប់គ្រងដោយ លោក​ឧត្តម​សេនីយ៍ត្រី​ស៊ឹម សំ​អាត មេប៉ុស្តិ៍នគរបាលច្រកទ្វាអន្តរជាតិប៉ោយប៉ែត​មាន​អំពើពុករលួយ​កើត​មាន​ឡើង​យ៉ាង​ពេញ​បន្ទុក ​មិន​ទាន់​ឃើញ​មា​នចំ​ណា​ត់ពីថ្នាក់ដឹ​កនាំ​នៅឡើយ​​៕



ជុំវិញ​រឿ​ងរ៉ាវ​ខា​ងលើនេះ​អ្នកសារព័ត៌មានយើង កន្លងមកបានខ​លសុំការបំភ្លឺពី​លោក​ឧត្តម​សេនីយ៍ត្រី​ស៊ឹម សំ​អាត តែលោក​បានឆ្លើយថា«​ជាប់រ​វាល់និងពេលខ្លះថាច្រលំលេខ​» តែទោះ​យ៉ា​ងនេះក្តី​អង្គភាព​យើងខ្ញុំ​រងចាំការបំ​ភ្លឺពី​លោកឧត្តមសេ​នីយ៍​ត្រីស៊ឹម សំអាត ប្រធាន​ប៉ុស្ដិ៍នគ​របាលច្រ​កទ្វារអន្តរ​ជាតិ​ប៉ោយប៉ែ​តនិង​លោកដួ​ង ម៉ាន់​ រាល់​ម៉ោងធ្វើការ​៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ