ថ្ងៃច័ន្ទ ទី១៩ ខែសីហា ឆ្នាំ២០៥០
ទំនាក់ទំនងចាង ហ្វាងការផ្សាយ៖ 017621982/0977007424
រថយន្តបាឡែនបុកនិងរថយន្តដឹកត្រីប្រភេទកង់៦ បញ្ច្រាស់ទិសគ្នា លាន់ដូចរន្ទះបណ្តាលឲ្យស្លាប់២នាក់នៅនិងកន្លែងនិងរបួស២នាក់
Tue,04 December 2018 (Time 04:10 PM)
ដោយ ៖ សហការីនាគមាស (ចំនួនអ្នកអាន: 250នាក់)

(ខេត្តបន្ទាយមានជ័យ)៖មានករណីគ្រោះថ្នាក់ចរាចរណ៌ដ៏គួរឲ្យរន្ធត់មួយបានកើតឡើងរវាងរថយន្តបាឡែនបុកនិងរថយន្តដឹកត្រីប្រភេទកង់៦ បញ្ច្រាស់ទិសគ្នា លាន់ដូចរន្ទះបណ្តាលឲ្យស្លាប់២នាក់នៅនិងកន្លែងនិងរបួស២នាក់នៅវេលាម៉ោង ១១និង ៥ នាទីព្រឹកនៅថ្ងៃទី៤ ខែ ធ្នូ ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងកើតផ្លូវ៥០ ប្រហែល៥០០ម៉ែត្រ ស្ថិតក្នុងភូមិកូន ដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ត្រី ឈឿន ប៊ុនថា អធិការរង ទទួលបន្ទុកផ្នែកចរាចរណ៍ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថាមុនពេលកើតហេតុនោះមានរថយន្តធុនតូចបាឡែនបើកពីលិចទៅកើតក្នុងល្បឿនលើនលុះបើកមកដល់ចំណុចកើតហេតុស្រាប់តែឡើងវ៉ារថយន្តនៅពីមុខមិនផុតស្រាប់តែរេចង្កូតទៅបុកយន្តធុនធំដឹកត្រីពីមុខ បើកពីកើតមកលិចច្រាសទិសគ្នាពេញទំហឹងលាន់ដូចរន្ទះបណ្តាលឲ្យរថយន្តទាំង២ធ្លាក់ទៅស្នាមភ្លោះខ្ទេចអស់ទាំង២គ្រឿងបណ្តាលឲ្យមានមនុស្សស្លាប់គៀននិងរថយន្តពីនាក់និងរបួសធ្ងន់ធ្ងរ២នាក់។ លោកវរសេនីយ៍ត្រី ឈឿន ប៊ុនថា បានបញ្ជាក់ឲ្យដឹងទៀតថាក្រោយពីកើតហេតុហើយជនរងគ្រោះជាស្រ្តីពីរនាក់រងរបួសធ្ងន់ ត្រូវបានរថយន្ត របស់លោកនួន នីគីដា អ្នកជួយផ្នែកមនុស្សធម៌ ប្រចាំក្រុងប៉ោយប៉ែត ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ បង្អែកដីថ្មី២ ភ្លាមៗ។ចំណែកសពទាំង២នាក់សមត្ថកិច្ចបានប្រគល់ទៅឲ្យក្រុមគ្រួសារដឹកតាមរថយន្តយកទៅផ្ទះរៀងខ្លួនដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីចំណែករថយន្តសមត្ថកិច្ចកំពុងតែគាស់ឲ្យរថយន្តស្ទួចយកទៅទុកនៅអធិការក្រុងប៉ោយប៉ែតដើម្បីដោះស្រាយនៅពេលក្រោយដោយតែរឿងនេះតក់ក្រហលពេកភ្នាក់ងារអ្នកយកព័ត៌មានមិនអាចស្រង់ឈ្មោះអ្នកស្លាប់ និងអ្នករបួសបានឡើយ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
351 នាក់
ម្សិលមិញ :
352 នាក់
សប្តាហ៍នេះ :
2822 នាក់
ខែនេះ :
16313 នាក់
3 ខែនេះ :
59902 នាក់
សរុប :
302872 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

វិញ្ញាសារប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៨ -២០១៩ ត្រូវបាន ឯកឧត្តម អភិបាលខេត្តបើកជាផ្លូវការនាព្រឹកថ្ងៃទី១៩ខែសីហានេះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កំលាំងអាវុធហត្ថចុះល្បាតនៅក្រុងប៉ោយប៉ែតប្រទះឃើញក្មេង១ក្រុមមាន៩នាក់ចេញធ្វើសកម្មភាពឃាត់ខ្លួនឆែករកឃើញថ្នាំញៀន និងសម្ភារៈសំរាប់សម្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 លោកអ៊ុំរាត្រីចូលយុទ្ធនាការ​ឲ្យប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យបរិភោគសាច់ជ្រូកឡើងវិញព្រោះជម្ងឺប៉េស្តជ្រូកអាហ្វ្រិចមិនឆ្លងដល់មុស្សទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ប្រាក់​ ប៉ូលី​ ប្រធាន​មន្ទីរ​សុរិយោដី​ខេត្តបន្ទាយមានជ័យ កំពុងរត់ការ និងចាយលុយទាំងដុំៗ ដើម្បីបិទបាំងរឿងអំពើពុករលួយ ចំណែកប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ក៏ល្បីខាងពុករលួយខ្លាំងដែរ (រឿងពន្ធដារនេះនិងផ្សាយលំអិតនៅថ្ងៃស្អែក) (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី ១ទទួលបន្ទុកជាតិគ្រោះមហត្តរាយ (សហការី)

វីដែអូ