ថ្ងៃច័ន្ទ ទី១៩ ខែសីហា ឆ្នាំ២០៥០
ទំនាក់ទំនងចាង ហ្វាងការផ្សាយ៖ 017621982/0977007424
បទល្មើសនេសាទប្រើឧបករណ៌ខុសចប្បាប់កាន់តែកើនឡើងដោយមានការឃុបឃិតគ្នារួចទៅហើយ
Tue,04 December 2018 (Time 09:17 AM)
ដោយ ៖ សហការីនាគមាស (ចំនួនអ្នកអាន: 212នាក់)

(ខេត្តកំពង់ធំ )៖ តាមសេចក្ដីរាយការណ៌ពីប្រជាពលរដ្ធ នឹងមន្ដ្រីមួយបានបង្ហើបឲ្យដឹងថា៖បច្ចុប្បន្ន​នេះ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ក្នុង​តំបន់​បឹង​ទន្លេសាប​ស្ថិតក្នុង​ស្រុក​ស្ទោង ក្នុង​ឃុំ​ពាម​បាង​និង​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​កក្រើក​ផ្ទៃ​ទឹក​ខណៈ​ប្រជា​នេសាទ​អំពាវនាវ​ឲ្យ​ចាត់វិធានការ​បង្ក្រាប​។ 

គួរបញ្ជាក់ពី ​ប្រជាពលរដ្ឋ​នេសាទ​បាន​លើកឡើង​ថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​ជំនាញ​ទេនោះ គឺ​ក្រុម​ជនល្មើស​មិន​ហ៊ាន​ប្រើ​ឧបករណ៍​ខុសច្បាប់​ប្រភេទ​ឆ្នុក​ភ្លើង​ពណ៌ និង​យ៉ាំង​កាវ យ៉ាង​រាលដាល​ដូច​សព្វថ្ងៃនេះ​ទេ​។ ចំណែក​លោក ធី​វ វណ្ណ​ធីរ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ធំ​និង​លោក​យ៉ាន់ វិសាក់ ហៅ​សែ ក្នុងនាម នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​ផាត់​សណ្តា​យ ត្រូវបាន​មជ្ឈដ្ឋាន​នានា​រិះគន់ថា ជា​អ្នក​ឃុបឃិត​ឲ្យមាន​បទល្មើស​កើតឡើង​យ៉ាង​រាលដាល​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។​

​ប្រភព​ពី​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​នៅ​ក្នុង​ឃុំ​ពាម​បា​ង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ បានឲ្យដឹង​ថា​មួយរយៈ​នេះ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​កំពុង​កើតឡើង​យ៉ាង​រាលដាល​ដោយ​សារ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​។ ចំណែក​លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​នេសាទ​ក្នុង​តំបន់​បឹង​ទន្លេសាប​នៃ​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ឲ្យបាន​ទាន់​ពេលវេលា​នោះ​ឡើយ​។ បញ្ហា​នេះ​ហើយ​ដែល​មន្ត្រី​រដ្ឋបាល​ជលផល​ក្នុងស្រុក​ស្ទោង ខេត្ត​កំពង់ធំ ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​តែ​ឃុបឃិត​ឲ្យ​ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​យ៉ាង​មហន្តរាយ​ហើយ​ពួកគេ​បែរជា​គាបសង្កត់​យ៉ាងខ្លាំង​មកលើ​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​នៅ​ក្នុង​មូលដ្ឋាន​ទៅ​វិញ​។​

​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​បឹង​ទន្លេសាប​នៃ​ខេត្ត​កំពង់ធំ បានឲ្យដឹងថា បច្ចុប្បន្ន​បទល្មើស​ប្រើ​ឆ្នុក​ភ្លើងពណ៌​បៃតង​និង​បទល្មើស​ប្រើរ​បាំងសាច់​អួន​ក្រឡា​ញឹក​ដែលមាន​ប្រវែង​បណ្ដោយ​រាប់ពាន់​ម៉ែត្រ​កំពុង​កើតឡើង​ព្រោងព្រាត​ពេញ​ផ្ទៃ​បឹង​ទន្លេសាប​នៃ​ឃុំ​ពាម​បា​ង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ​។ 

​ប្រភព​បានឲ្យដឹង​ទៀតថា ប្រសិនបើ​គ្មាន​ការបើក​ដៃ​ពី​សំណាក់​លោក ហួន ផល នាយ​សង្កាត់​រដ្ឋបាល​ជ​ល​ផល​ពាម​បា​ង ទេ​នោះ​គឺ​គ្មាន​ជនល្មើស​ណា​អាច​ប្រព្រឹត្ត​បទល្មើស​ដូច​សព្វថ្ងៃនេះ​ទេ​។ អាចនិយាយបាន​ថា លោក ហួន ផល លោក​យ៉ាន់ វិសាក់ ហៅ​សែ ក្នុងនាម នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​ផាត់​សណ្តា​យ ជា​មេខ្លោង​នៅ​ពីក្រោយ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ទើប​បទល្មើស​កើតឡើង​យ៉ាងគំហុក​។ ដូច្នេះ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋបាល​ជ​ល​ផល គួរ​ពិនិត្យ​ឡើងវិញ​ចំពោះ​បញ្ហា​ខាងលើ​នេះ​ព្រោះ​មន្ត្រីរដ្ឋបាល​ជលផល​ក្នុងស្រុក​ស្ទោង ខេត្ត​កំពង់ធំ ជា​អ្នក​ឃុបឃិត​ឲ្យមាន​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​កើតឡើង​យ៉ាង​អនាធិបតេយ្យ​។​

​តាម​ការកត់សម្គាល់រ​បស់​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​នៅ​ក្នុង​ឃុំ​ពាម​បា​ង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ បានឲ្យដឹងថា លោក ហួន ផល និង​លោក​យ៉ាន់ វិសាក់ ហៅ​សែ ក្នុងនាម នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​ផាត់​សណ្តា​យ គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​យ៉ាង​សុខ​ស្រួល ហើយ​ឃុបឃិត​ឲ្យមាន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​កើតឡើង​កាន់តែ​ច្រើន​។ 

​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា បច្ចុប្បន្ន​បទល្មើស​ប្រើ​ឆ្នុក​ភ្លើងពណ៌​និងរ​បាំងសាច់​អួន​ក្រឡា​ញឹក កំពុង​កើតឡើង​យ៉ាង​រាលដាល​នៅ​ចំណុច​សាន​ក្រង បាក់​ដាវ ពេជ្រ​ក្រី ដូន​ស្ដើង ពៅ​វើយ និង​តំបន់​បាឡ​ត ឃុំ​ពាម​បា​ង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ហើយ​សូម្បី​តែ​ក្នុង​តំបន់​អភិរក្ស​ក៏​មាន​បទល្មើស​កើតឡើង​យ៉ាងគំហុក​ផងដែរ​។ មជ្ឈដ្ឋាន​ខ្លះ​មាន​ការសង្ស័យ​ថា​លោក ធី​វ វណ្ណ​ធីរ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ធំ និង​លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ ប្រហែល​ទទួលបាន​ផលប្រយោជន៍​ពី​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​នៅក្នុង​តំបន់​បឹង​ទន្លេសាប នៃ​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ផង​ដែរ​ទើប​បណ្ដោយ​ឲ្យ​បទល្មើ​សកើត​ឡើង​យ៉ាង​រាលដាល​នៅមូលដ្ធានរបស់ខ្លួនទៅវិញ..?។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
389 នាក់
ម្សិលមិញ :
352 នាក់
សប្តាហ៍នេះ :
2860 នាក់
ខែនេះ :
16351 នាក់
3 ខែនេះ :
59940 នាក់
សរុប :
302910 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

វិញ្ញាសារប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៨ -២០១៩ ត្រូវបាន ឯកឧត្តម អភិបាលខេត្តបើកជាផ្លូវការនាព្រឹកថ្ងៃទី១៩ខែសីហានេះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កំលាំងអាវុធហត្ថចុះល្បាតនៅក្រុងប៉ោយប៉ែតប្រទះឃើញក្មេង១ក្រុមមាន៩នាក់ចេញធ្វើសកម្មភាពឃាត់ខ្លួនឆែករកឃើញថ្នាំញៀន និងសម្ភារៈសំរាប់សម្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 លោកអ៊ុំរាត្រីចូលយុទ្ធនាការ​ឲ្យប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យបរិភោគសាច់ជ្រូកឡើងវិញព្រោះជម្ងឺប៉េស្តជ្រូកអាហ្វ្រិចមិនឆ្លងដល់មុស្សទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ប្រាក់​ ប៉ូលី​ ប្រធាន​មន្ទីរ​សុរិយោដី​ខេត្តបន្ទាយមានជ័យ កំពុងរត់ការ និងចាយលុយទាំងដុំៗ ដើម្បីបិទបាំងរឿងអំពើពុករលួយ ចំណែកប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ក៏ល្បីខាងពុករលួយខ្លាំងដែរ (រឿងពន្ធដារនេះនិងផ្សាយលំអិតនៅថ្ងៃស្អែក) (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី ១ទទួលបន្ទុកជាតិគ្រោះមហត្តរាយ (សហការី)

វីដែអូ