ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០៥០
ទំនាក់ទំនងចាង ហ្វាងការផ្សាយ៖ 017621982/0977007424
ទំនាស់ដីធ្លីដ៍រាំរ៉ៃច្រេីនឆ្នាំមកហេីយប្រជាពលរដ្ឋសូមអោយសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាចក្រកម្ពុជាជួយរកយុត្តិធ័មផង
Wed,26 December 2018 (Time 11:57 AM)
ដោយ ៖ សហការីដោយនាគមាស (ចំនួនអ្នកអាន: 376នាក់)

(ក្រុងប៉ោយប៉ែត)៖នៅព្រឹកថ្ងៃទី២៤ខែធ្នូឆ្នាំ២០១៨ប្រជាពលរដ្ឋ១០៨គ្រួសាររស់នៅភូមិស្ទឹងបត់/សង្កាត់ផ្សារកណ្តាល/ក្រុងប៉ោយប៉ែត/ខេត្តបន្ទាយមានជ័យ។ធ្វេីការតវ៉ានៅសាលាក្រុងប៉ោយប៉ែតសូមអោយជួយរកដំណោះស្រាយជាមួយលោកអ៊ូសុខានិងតូចមករាបានប្តឹងពួកគាត់ទៅតុលាការរឿងទំនាស់ដីធ្លីតំណាងអោយមនុស្ស១១នាក់បានប្តីទៅតុលាការទាមទារពីប្រជាពលរដ្ឋចំនួន២០៨គ្រួសារ
ដោយសំអាងមានបណ្ណ័សំគាល់សិទ្ឋិកាន់គាប់ប្រេីប្រាស់ដីធ្លីចំនួនប័ណ្ណចុះថ្ងៃទី០៧/០៩/១៩៩៩៣។

ហេតុការនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២៤ខែធ្នូ២០១៨ពួកគាត់បន្តដំណើរទៅសាលាក្រុងដើម្បីឲ្យអភិបាលក្រុងប៉ោយប៉ែតដឹងលឺនិងជម្រុយរកដំស្រាយឲ្យឆាប់ព្រោះថាការវិវាទដីធ្លីដ៏រាំរ៉ៃនេះអូសបន្លាយជាង១០ឆ្នាំហើយ ម្យ៉ាងការងារប្រកបរបចិញ្ចឹមជីវិរក៏មិនមានលក្ខណះស្រួលដូចឯពលរដ្ឋដទៃដែរ។

ពួកគាត់បញ្ជាក់ការរស់នៅក្នុងភូមិខាងលើតាំងពីឆ្នាំ១៩៩៧មកម្លេះដោយតំបន់ដែលគាត់រស់នៅគីជាតំបន់ព្រៃមឺនតែការរស់នៅក្នុងតំបន់នោះគ្មានបុគ្គលណាថាជាដីរបស់គេឡើយ ពេលនោះមានអាជ្ញាធរថ្នាក់ភូមិរហូតខេត្តបានបែងចែក និងនាំគ្នារស់នៅក្នុងតំបន់នោះ ហើយបានធ្វើសំណើរមួយច្បាប់ដល់អាជ្ញាធរស្នើដល់មន្រីជំនាញដោះមឺន។

លុះក្នុងឆ្នាំ១៩៩៩ក្រោយពីការដោះមឺនហើយបានប្រធានអភិវឍ្ឍន៍ជនបទខេត្តចុះមកថតតាមដីឡូត៍និមួយៗ ហើយនៅឆ្នាំ២០០១បានប្រគល់បណ័្ណពណ៏ផ្កាឈូកឲ្យពួកគាត់ជាពលរដ្ឋរស់នៅស្របច្បាប់។នៅក្នុងអំឡុងឆ្នាំ២០០២ទើបមានដេកាកោះហៅប្រជាពលរដ្ឋដោយថាពលរដ្ឋរស់នៅលើដីគេទៅវិញដោយមានប្លឹងស្លាបមាន់ក្នុងឆ្នាំ១៩៩៣
។ពួកគាត់សួថាក្នុងឆ្នាំ១៩៩៧ទីតាំខាងលើគីជាតំបន់មឺនតើប្លងកាន់កាប់របស់លោកអូ សុខានិងតួចមករាចេញដោយវិធីណា?

ក្រោយពីមានប្រតិកម្មរបស់ប្រជាពលរដ្ឋបានប្តឹងទៅក្រសួងយុត្តិធ័មចំនួន១០៨គ្រួសាររស់នៅភូមិស្ទឹងបត់សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យមានទំនាស់ដីធ្លីជាមួយឈ្មោះលោកអ៊ូសុខាពាក់ពន្ឋ័ប័ណ្ណកម្មសិទ្ឋចំនួន១១ប័ណ្ណហេីយត្រូវតុលាការកំពូលសំរេចជាសាលដីលេខ៥៩(ដ)ចុះថ្ងៃទី១៦-០២-២០០៩អោយប្រជាពលរដ្ឋចាញ់ក្តី។

ហេីយពាក់ពន្ឋនឹងប័ណ្ណ១១នេះមានភាពមិនប្រក្រតីប្រជាពលរដ្ឋបានដាក់បណ្តឹងពាក្យបសំុកិច្ចអន្តរាគមន៍គ្រប់ស្ថាប័នក្រសួងមហាផ្ទៃបានរកឃេីញថាប័ណ្ណកម្មសិទ្ឋនេះមិនត្រឹមត្រូវបានចេញលិខិតអោយអភិបាលខេត្តបឺឹងទៅតុលាការលុបប័ណ្ណនោះចោលព្រោះធ្វេីខុលនីតីវិធី៕ហេីថ្មីៗនេះក្រសួងរៀបចំដែនដីគរូនីយកម្មបានចាត់មន្រ្តីជំនាញចុះស្រាវជ្រាវលេីឯកសារនេផងដែរ។
តែមិនបានសំរេចប្រជាពលរដ្ឋក៏ដាក់ពាក្យបណ្តឹងសំុធ្វេីការជំនុំជំរះសារជាថ្មីនៅតុលាការកំពូលហេីយត្រូវបានតុលាការកំពូលទទួលយកទៅចាត់ការកាលពីថ្ងៃ២៦-០៣-២០០៩រួចហេីយ។ប្រជាពលរដ្ឋ១០៨គ្រួសារមានតែសម្តេចតេជោហ៊ុនសែនទេដែលជួយរកយុត្តិធ័មដក់ពួកបាន។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
396 នាក់
ម្សិលមិញ :
322 នាក់
សប្តាហ៍នេះ :
3230 នាក់
ខែនេះ :
19210 នាក់
3 ខែនេះ :
51311 នាក់
សរុប :
337238 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

កាំបិតខ្វែវកាប់មន្ត្រីយោធាម្នាក់ចំនួន៣កាំបិតបណ្តាលស្លាប់ ព្រោះរឿងគំនុំ នៅស្រុកអូរជ្រៅ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កំលាំងអាវុធហត្ថ១ក្រុមចេញប្រតិបត្តិការចុះល្បាតការពារសណ្តាប់ធ្នាប់និងសន្តិសុខនៅតាមទីវត្តអារាមនិងទីសាធារ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជំុកិច្ចរឹតចំណងមេត្រីភាព និងកិច្ចសហប្រតិបត្តិការ រវាងខេត្តទាំងពីរកម្ពុជា-ថៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក អាង ណារិទ្ធ .!!ប្រកាសចូល កាន់មុខ តំណែង ជាប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម ជំនួស លោក ប្រាក់ ប៉ូលី ទៅបំពេញភារកិច្ច នៅក្រសួង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តដឹកទំនិញចេញពីទឹកដីថៃចូលមកស្រុកខ្មែរបានបងប្រាក់អោយមន្ត្រីគយដោយមិនមានចេញវិក័យប័ត្រ (សហការី)

វីដែអូ