ថ្ងៃច័ន្ទ ទី១៩ ខែសីហា ឆ្នាំ២០៥០
ទំនាក់ទំនងចាង ហ្វាងការផ្សាយ៖ 017621982/0977007424
នៅសាលមហោស្រពខេត្តកោះកុង មាន រៀបចំពិធីប្រកាសផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងថ្មីនៃអយ្យការអមសាលាដំបូង
Thu,15 November 2018 (Time 09:22 AM)
ដោយ ៖ សហការីដោយនាគមាស (ចំនួនអ្នកអាន: 259នាក់)

(ខេត្តកោះកុង) ៖ នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលមហោស្រពខេត្តកោះកុង បាន រៀបចំពិធីប្រកាសផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងថ្មីនៃអយ្យការអមសាលាដំបូងខេត្តកោះកុងដោយត្រូវតែងតាំងលោក រស់ សារាំ ជាព្រះរាជអាជ្ញាថ្មីនៃអយ្យការអមសាលាដំបូងខេត្តកោះកុងជំនួយលោក ប៊ូ ប៊ុនហាង ដែលត្រូវបានប្តូរទៅកាន់ ជាព្រះរាជអាជ្ញានៃសាលាដំបូងខេត្តព្រៃវែងវិញ ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ឯកឧត្តម ប្លង់ឆ្លាម សមាជិកឩត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ឯកឧត្តម អ៊ិត រ៉ាឌី សមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ឯកឧត្តម សំ ប្រជាមានិត អគ្គលេខាធិការឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំង៣ស្ថាប័ន រួមទាំងមន្ត្រីអង្គភាពនានាជុំវិញខេត្តកោះកុងផងដែរ ។
លោក រស់ សារាំ ព្រះរាជអាជ្ញាថ្មីនៃអយ្យការអមសាលាដំបូងខេត្តកោះកុង បានប្តេជ្ញាពង្រឹងចំណងសាមគ្គី ក្នុងជួរដឹកនាំអយ្យការ និងសាលាដំបូង រូមនិងមន្ត្រីទាំងអស់ ក្នុងគោលបំណងផ្តល់សេវាកម្មវិស័យយុត្តាធិការ អោយបានកាន់តែប្រសើរជាលំដាប់ យកចិត្តទុកដាក់សហការជាមួយថ្នាក់ដឹកនាំអាជ្ញាធរខេត្ត អង្គភាព និងស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត ក្នុងការពង្រឹងការអនុវត្តច្បាប់ ប្តេជ្ញាចូលរួមយ៉ាងសកម្ម ក្នុងកិច្ចដំណើរការអនុវត្តស្មារតីក្រមនិតិវិធីព្រហ្មទណ្ឌ ក្រមព្រហ្មទណ្ឌ និង ច្បាប់នានា យកចិត្តទុកដាក់ការពារផលប្រយោជន៍សារធារណះ សណ្តាប់ធ្នាប់សង្គម បន្តខិតខំពង្រឹងសមត្ថភាពតាមរយះការបណ្តុះបណ្តាល ការសិក្សាស្រាវជ្រាវ ដើម្បីធានាការអនុវត្តច្បាប់អោយមានសង្គតិភាព និង ភាពរលូនរវាងច្បាប់ដែលពាក់ព័ន្ធជាមួយការអនុវត្តដោយជាក់ស្តែង ដើម្បីពង្រឹង និង អភិវឌ្ឍន៍ប្រព័ន្ធយុត្តិធម៍អោយកាន់តែប្រសើរតាមរយះការអនុវត្តមុខងារប្រកបដោយវិជ្ជាជីវះ និងគោលការណ៍ច្បាប់ គតិយុត្តិធម៌ អនុលោមតាមបទដ្ឋានគតិយុត្តិ ក្នុងគោលដៅបង្កើតជំនឿទុកចិត្តពីមជ្ឈដ្ឋាននានាចំពោះស្ថាប័នតុលាការ ដែលជាកត្តាដ៏សំខាន់ក្នុងដំណើរការទ្រទ្រង់ និងពង្រឹងនិតិរដ្ឋ ។
ឯកឩត្តម អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងថាការផ្លាស់ប្តូរ ការតែងតាំងនិងផ្ទេរភារកិច្ចរបស់ចៅក្រម ឬ ព្រះរាជអាជ្ញាគឺក្នុងគោលបំណងដើម្បីធានា និង បង្កើននូវប្រសិទ្ធិភាពក្នុងកិច្ចដំណើរការការងារអោយកាន់តែប្រសើរឡើងតាមរយះការផ្លាស់ប្តូរបទពិសោធន៍និងស្នាដៃក្នុងការអនុវត្តតួនាទីការងារពីកន្លែងមួយទៅកន្លែងមួយ ។
ជាចុងក្រោយឯកឩត្តម ក៏បានក្រើនរំលឹកទៅដល់ព្រះរាជអាជ្ញាដែលចូលកាន់តំណែងថ្មីនាពេលនេះ អោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជជីវះ និង ត្រូវជៀវវាងអោយផុតនូវអក្តិទាំង៤ ដែលជាគ្រឿងបំផ្លាញដល់កិត្តិយស និងសេចក្តីថ្លៃថ្នូខ្លួនឯងផ្ទាល់ ក៏ដូចជាវិស័យយុត្តិធម៌ទាំងមូលផងដែរ ។ ដោយលោក ញុឹប សន ខេត្តកោះកុង

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
329 នាក់
ម្សិលមិញ :
352 នាក់
សប្តាហ៍នេះ :
2800 នាក់
ខែនេះ :
16291 នាក់
3 ខែនេះ :
59880 នាក់
សរុប :
302850 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

វិញ្ញាសារប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៨ -២០១៩ ត្រូវបាន ឯកឧត្តម អភិបាលខេត្តបើកជាផ្លូវការនាព្រឹកថ្ងៃទី១៩ខែសីហានេះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កំលាំងអាវុធហត្ថចុះល្បាតនៅក្រុងប៉ោយប៉ែតប្រទះឃើញក្មេង១ក្រុមមាន៩នាក់ចេញធ្វើសកម្មភាពឃាត់ខ្លួនឆែករកឃើញថ្នាំញៀន និងសម្ភារៈសំរាប់សម្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 លោកអ៊ុំរាត្រីចូលយុទ្ធនាការ​ឲ្យប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យបរិភោគសាច់ជ្រូកឡើងវិញព្រោះជម្ងឺប៉េស្តជ្រូកអាហ្វ្រិចមិនឆ្លងដល់មុស្សទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ប្រាក់​ ប៉ូលី​ ប្រធាន​មន្ទីរ​សុរិយោដី​ខេត្តបន្ទាយមានជ័យ កំពុងរត់ការ និងចាយលុយទាំងដុំៗ ដើម្បីបិទបាំងរឿងអំពើពុករលួយ ចំណែកប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ក៏ល្បីខាងពុករលួយខ្លាំងដែរ (រឿងពន្ធដារនេះនិងផ្សាយលំអិតនៅថ្ងៃស្អែក) (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី ១ទទួលបន្ទុកជាតិគ្រោះមហត្តរាយ (សហការី)

វីដែអូ