ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០៥០
ទំនាក់ទំនងចាង ហ្វាងការផ្សាយ៖ 017621982/0977007424
រដ្ឋមន្រ្តីក្រសួងកសិកម្មបា​ន អនុញ្ញាត​ឲ្យលោកស្រី SunniyaDurraniJamal និង​សហកា​រីចូលជួប ស​ម្តែងការគួរសម
Tue,13 November 2018 (Time 04:01 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 356នាក់)

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានអនុញ្ញាតឲ្យលោកស្រីSunniyaDurraniJamalនិងសហការីចូលជួបសម្តែងការគួរសម និងធ្វើការណែនាំខ្លួនដោយលោកស្រីទើប ត្រូវបានតែងតាំងជានាយក ប្រតិបត្តិធនាគារអភិវឌ្ឍអាស៊ី (ADB) ប្រចាំព្រះរាជាណាចក្រកម្ពុជា។នាឱកាសនេះ លោកស្រី Sunniya Durrani-Jamal បានកោតសរសើរចំពោះការវិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ពិសេសវិស័យកសិកម្មដែលជាចលករ មួយដ៏សំខាន់ជួយគាំទ្រប្រាក់ចំណូលក្នុងគ្រួសារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិដែលរាជរដ្ឋាភិបាលសម្រេចបាននាឆ្នាំកន្លងមក។ លោកស្រីក៏បានបញ្ជាក់ផងដែរថា វិស័យកសិកម្មគឺជាវិស័យមួយដែល ធនាគារអភិវឌ្ឍអាស៊ីផ្តល់អាទិភាពខ្ពស់ដោយបានដាក់បញ្ចូល នៅក្នុងគោលនយោបាយភាពជា ដៃគូរវាងប្រទេសកម្ពុជា និងធនាគារអភិវឌ្ឍអាស៊ីថ្មីសម្រាប់រយៈពេល៥ឆ្នាំ។ក្នុងឱកាសនៃបេសកកម្មរបស់ លោកស្រីនៅកម្ពុជាលោកស្រីបានសន្យាថានឹងផ្តល់កិច្ច សហប្រតិបត្តិនិងបន្តការគាំទ្រឲ្យអស់លទ្ធភាព ជាមួយក្រសួងធ្វើយ៉ាងណារួមចំណែក អភិវឌ្ឍវិស័យនេះឲ្យមានការរីកចម្រើន។មានមតិស្វាគមន៍ឯកឧត្តមរដ្ឋមន្រ្តីក្នុងនាម ឲ្យរាជរដ្ឋាភិបាលនិងក្នុងនាមក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះធនាគារ អភិវឌ្ឍអាស៊ីដែលកន្លងមកបាន ជួយគាំទ្រយ៉ាងក្នុងកិច្ចដំណើរការអភិវឌ្ឍប្រទេសកម្ពុជា ពិសេសបានជួយឧបត្ថម្ភទាំងបច្ចេកទេស និងថវិកាដើម្បីអនុវត្តគម្រោងនានាដែលពាក់ព័ន្ធវិស័យកសិកម្ម។ស្តែងចេញពីលទ្ធផលគម្រោងដែលសម្រេចបានបានរួមចំណែកធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់។តាមរយៈលោកស្រីឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមនិងជឿជាក់ថាធនាគារអភិវឌ្ឍអាស៊ី នឹងបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនបន្ថែមទៀត ជាពិសេសជួយឧបត្ថម្ភគាំទ្រលើវិស័យកសិកម្មទាំងក្នុងពេលបច្ចុប្បន្នក៏ដូចជាពេលអនាគត។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកយកប្រធានបទសំខាន់ៗដើម្បីដាក់ជូនលោកស្រីពិនិត្យលទ្ធភាព និងពិចារណាក្នុងការផ្តល់កិច្ចសហប្រតិបត្តិការ រួមមានទី១-វិធានការនានាដែលត្រូវឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុលើវិស័យកសិកម្ម ទី២-ពិនិត្យ និងធ្វើការសិក្សាពីការរៀបចំធ្វើផែនទីកំណត់តំបន់ដាំដុះ ទី៣-ជួយមានវិធានការនានាដែលឈាន ដល់ការទប់ស្កាត់ផលប៉ះពាល់លើផលិតកម្មដំឡូងមីដោយសារជំងឺម៉ូសាអ៊ិកដំឡូងមី និងផែនការគ្រប់គ្រងជំងឺ ទី៤-ជួយរិះរកវិធានការនានា ដែលឈានទៅដល់ការសហការបានពេញលេញពីស្ថាប័នពាក់ព័ន្ ក្នុងការធ្វើកសិម្មឲ្យទទួលបាន ទិន្នផលខ្ពស់និងកាត់បន្ថយការចំណាយឲ្យបានជា អតិប្បរិមាលើការងារគ្រប់គ្រងទឹកនិងដំណាំនិងទី-ផលិតភាពផលិតកម្មនិងទីផ្សារ កសិផលរបស់ប្រជាកសិករនិងសហគមន៍។ជាការឆ្លើយតបលោកស្រី បានឯកភាពទាំងស្រុងនូវរាល់ចំណុចសំខាន់ៗ ដែលឯកឧត្តមរដ្ឋមន្រ្តីបានលើក ឡើង និងយកចំណុច ទាំងនោះទៅ ពិភាក្សាជាមួយ ក្រុមការងារជំនាញដើម្បីពិនិត្យលទ្ធភាពក្នុងការផ្តល់ការគាំទ្រ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
404 នាក់
ម្សិលមិញ :
322 នាក់
សប្តាហ៍នេះ :
3238 នាក់
ខែនេះ :
19218 នាក់
3 ខែនេះ :
51319 នាក់
សរុប :
337246 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

កាំបិតខ្វែវកាប់មន្ត្រីយោធាម្នាក់ចំនួន៣កាំបិតបណ្តាលស្លាប់ ព្រោះរឿងគំនុំ នៅស្រុកអូរជ្រៅ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កំលាំងអាវុធហត្ថ១ក្រុមចេញប្រតិបត្តិការចុះល្បាតការពារសណ្តាប់ធ្នាប់និងសន្តិសុខនៅតាមទីវត្តអារាមនិងទីសាធារ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជំុកិច្ចរឹតចំណងមេត្រីភាព និងកិច្ចសហប្រតិបត្តិការ រវាងខេត្តទាំងពីរកម្ពុជា-ថៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក អាង ណារិទ្ធ .!!ប្រកាសចូល កាន់មុខ តំណែង ជាប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម ជំនួស លោក ប្រាក់ ប៉ូលី ទៅបំពេញភារកិច្ច នៅក្រសួង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តដឹកទំនិញចេញពីទឹកដីថៃចូលមកស្រុកខ្មែរបានបងប្រាក់អោយមន្ត្រីគយដោយមិនមានចេញវិក័យប័ត្រ (សហការី)

វីដែអូ