បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី ០២ ខែ សីហា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ លោក ឧត្តមសេនីយ៍ត្រី ផាត ផល្លី ស្នងការរង លោក វរសេនីយ៍ឯក យី ប៊ុនរឿង ស្នងការរង បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ លោក គីម ឌី ដែលជារាមច្បងបានចូលនីវត្តន៍ មានជម្ងឺប្រចាំកាយ និងសម្រាកព្យាបាលនៅផ្ទះ ភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានមានប្រសាសន៍ថា ទោះបីជាអំណោយយកមកជូនថ្ងៃនេះមានចំនួនតិចតួចក៏ដោយ តែវាអាចជួយសម្រួលដល់ការហូបចុកប្រចាំថ្ងៃនិងជីវភាពការរស់នៅរបស់បងបានរយះក្នុងអំឡុងពេលកំពុងសម្រាកព្យាបាល ជាពិសេសសូមបន្តថែរក្សាសុខភាពឱ្យបានល្អ ។លោក គីម ឌី សូមថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅបំផុតចំពោះ លោក ឧត្តមសេនីយ៍ទោ ស្នងការ រួមទាំងសហការី សូមទទួលបានសុខភាពល្អរួមទាំងក្រុមគ្រួសារ និងជួបពុទ្ធពរ ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពៈលៈ កុំបីឃ្លៀងឃ្លាតឡើយ ។អំណោយដែលចុះសួរសុខទុក្ខរួម មាន ថវិកា ចំនួន ១.០០០.០០០ រៀល(១លានរៀល) អង្ករ ១០០គីឡូក្រាម (២ការ៉ុង) និងទឹកត្រជាក់កាំចំនួន១កន្ត្រក ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)
ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)
ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)
រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)
មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()
វីដែអូ