ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
អាជ្ញាធរខេត្តបន្ទាយមានជ័យ ប្រារព្ធខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០០៧ - ២១ មិថុនា ២០២២
Tue,05 July 2022 (Time 06:16 PM)
ដោយ ៖ (ចំនួនអ្នកអាន: 148នាក់)

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួម ពិធីអបអរសាទរខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ថ្ងៃទី២១ មិថុនា ២០០៧ - ២១ មិថុនា ២០២២ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ និង ជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នៅមន្ទីរគណបក្សប្រជាជនកម្ពុជា សាខាខេត្តបន្ទាយមានជ័យ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន ជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោក លោកស្រី លោកតា លោកយាយ សមាជិក សមាជិការ អតីតយុទ្ធជនចំនួន៥០០នាក់។

ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការប្រារព្ធខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា នាឱកាសនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សំដៅធ្វើឲ្យប្រជាជនគ្រប់រូបចងចាំនូវ ពលិកម្មដ៏ធំធេង និង មិនអាចកាត់ថ្លៃបានរបស់យុវជន យុទ្ធនារី និងប្រជាជន ដែលបានលះបង់ អាយុជីវិត ដើម្បីបុព្វ
ហេតុជាតិនៅគ្រប់ដំណាក់កាល និង គ្រប់កាល:ទេស:។

ក្រោយបញ្ចប់ការសំណេះសំណាល ឯកឪត្តម គណអធិបតីក៏បានចែកអំណោយដល់អតីតយុទ្ធជនដែលចូលរួម ចំនួន៥០០នាក់ ក្នុង១នាក់ អង្ករ ២០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ី១យួរ និង ថវិការ៥ម៉ឺនរៀល។ ឧបត្ថម្ភគ្រួសារមរណ: និងពលី ១៦៨៧គ្រួសារ ក្នុង១គ្រួសារ ទទួលបានថវិការ៥ម៉ឺនរៀល។ឧបត្ថម្ភអតីតយុតជនទូទាំងខេត្ត ៤១៥៥នាក់ ក្នុង១នាក់ ទទួលបានថវិការ២ម៉ឺនរៀល។ សរុប: អតីតយុទ្ធជន ៦៣៤២នាក់ សរុបថវិការ ២៣០.៤៥០.០០០៛៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ