ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរងទទួលផែននគរបាល ការពារព្រំដែនគោគ ដឹកនាំកម្លាំងចុះត្រួតពិនិត្យ តាមបន្ទាត់ព្រំដែន កម្ពុជា ថៃ!
Tue,26 July 2022 (Time 04:04 PM)
ដោយ ៖ (ចំនួនអ្នកអាន: 136នាក់)

បន្ទាយមានជ័យ ៖ដោយគោរព និងអនុវត្តន៍ យ៉ាងម៉ឹងម៉ាត់តាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំបញ្ជាដោយផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរងទទួលផែននគរបាល ការពារព្រំដែនគោគ ថ្ងៃអង្គារ ១៣ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ July 26, 2022 បានដឹកនាំកម្លាំងក្រោមឱវាទ ចុះត្រួតពិនិត្យ តាមអង្គភាពវរសេនាតូចទាំង៤និង តាមបណ្ដាប៉ុស្ដិ៍ទាំង៣២ប៉ុស្ត៏ ត្រូវទប់ស្កាត់រាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ការលួចឆ្លងដែនខុសច្បាប់ បទល្មើសគ្រឿងញៀន និងបានណែនាំដល់កងកម្លាំង ត្រូវមានការសហប្រតិបត្តិការជាមួយអង្គភាពផ្សេងៗ ជាពិសេសជាមួយថៃ។

លោកបញ្ជាក់ថា “ត្រូវទប់ស្កាត់រាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ការលួចឆ្លងដែនខុសច្បាប់ បទល្មើសគ្រឿងញៀន កងកម្លាំង ត្រូវមានការសហប្រតិបត្តិការជាមួយអង្គភាពផ្សេងៗ ជាពិសេសជាមួយថៃ”

គួរបញ្ជាក់ថា បន្ទាប់ពីកម្ពុជា និង ថៃ បានបើកអោយដំណើរការ ព្រំដែន ឡើងវិញ ប្រជាពលរដ្ឋមានការសប្បាយចិត្ត ពន់ពេក តែក៏គេនៅសង្កេតឃើញមានជន ឆ្លៀតឱកាសខ្លះ ជាមេខ្យល់ ជាអ្នកនាំទំនេញគេចពន្ធ ធ្វើលំហូ តាមបន្ទាត់ព្រំដែន កម្ពុជា ថៃ ខុសច្បាប់ នៅតែមាន ដែលនេះជាការធ្វើអោយបាត់បង់ចំណូលរដ្ឋ ។

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ