ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
តំណាងអយ្យការ រួមនិងប៉ូលិសសេដ្ឋកិច្ច ឆ្មក់ចូលទីតាំងស្តុកបារី និងស្រា ខុសច្បាប់សម្រាប់នាំចេញទៅប្រទេសថៃ
Tue,19 July 2022 (Time 02:08 PM)
ដោយ ៖ (ចំនួនអ្នកអាន: 170នាក់)

ខេត្តបាត់ដំបង ÷ទីតាំងល្មើសច្បាប់ចំនួន២កន្លែង ដែលសំងំស្តុកទំនិញខុសច្បាប់រាប់ឆ្នាំ យ៉ាងមានក្តីសុខដើម្បីលួចលាក់ឆ្លងដែនទៅកាន់ប្រទេសថៃ ត្រូវបានកម្លាំងប៉ូលិសសេដ្ឋកិច្ច ដឹកនាំដោយតំណាងអយ្យការ ចូលក្តោបយ៉ាងស្ងៀមស្ងាត់។

   កិច្ចប្រតិបត្តិការនេះ បានធ្វើឡើងកាលពី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ដែលមានការដឹកនាំដោយលោក ក្រឡាបញ្ជី គឹម ប៊ុនធឿន និងអមដំណើរដោយលោក យី យក់សាន នាយការិយាល័យប៉ូលិសបង្ក្រាបបទល្មើសសេដ្ឋកិច្ច និងមានការសហការពីមន្ត្រីនគរបាលស្រុកផងដែរ។

   ការចុះឆែកឃ្លាំងចំនួន២ទីតាំងដែលសង្ស័យថាមានស្តុប ស្រា បារី សំរាប់នាំចូលប្រទេសថៃ គឺបានធ្វើឡើងលើ២ទីតាំង ក្នុងពេលតែមួយ គឺទីតាំងទី១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៩ ចូលទៅកាន់ច្រកទ្វារអន្តរជាតិគីឡូ១៣(ភ្នំដី)ស្ថិតក្នុងភូមិគីឡូ១៣ ឃំុសន្តិភាព ស្រុកសំពៅលូន ដែលជាកម្មសិទ្ធរបស់ឈ្មោះ សិដ្ឋ និង

ទីតាំងពី២ តាមបណ្តោយផ្លូវលេខ៥៧ ស្ថិតក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ជាកម្មសិទ្ធរបស់អ្នកស្រី វី ។

   សុំបញ្ជាក់ថាទីតាំងចំនួន២ខាងលើដែលកម្លាំងសមត្ថកិច្ចសហការធ្វើការត្រួតពិនិត្យនោះគឺជាទីតាំងដែលសមត្ថកិច្ចសង្ស័យថាមានការស្តុកនូវទំនិញខុសច្បាប់ដូចជាស្រាបារីសម្រាប់ធ្វើការនាំឆ្លងដែនចូលទៅប្រទេសថៃដោយខុសច្បាប់។

   ដោយយោងតាមប្រភពមួយចំនួនបាននិយាយថា ទីតាំងទាំង២នេះ ធ្លាប់ផ្តល់របបប្រចាំខែ ដល់សមត្ថកិច្ច ៤ អង្គភាព ដែលឈរជើងនៅក្នុងភូមិសាស្ត្រក្បែព្រំដែននោះផងដែរ ប៉ុន្តែមិនដឹងថា មានការច្រណែន និន្ទា ឬក៏ចែកផលប្រយោជន៍គ្នាមិនត្រូវ យ៉ាងណានោះឡើយ ទើបរឿងនេះត្រូវបានបែកធ្លាយ រហូតមានការបង្ក្រាបតែម្តង ព្រោះបើតាមគេដឹង គឺមានការសំងំលួចលាក់រកសុីជាយូរមកហើយ។

   ជួបជាមួយអ្នកសារព័ត៌មាន តាមរយ:ទូរស័ព្ទ អ្នកស្រី វី បានទទួលស្គាល់ថា ទំនិញរបស់អ្នកស្រីពិតជាមានមួយចំនួនខុសច្បាប់ពិតប្រាកដ ។ ដោយឡែកលោក យី យក់សាន នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ក៏បានបញ្ជាក់ផងដែរថា លោកមិនទាន់កំណត់ជារបាយការណ៍អោយបានច្បាស់លាស់នៅឡើយទេអំពីទំនិញដែលខុសច្បាប់ ដោយសារតែទំនិញមានច្រើន ហើយកម្លាំងរបស់លោកកំពុងពិនិត្យ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ