ខេត្តឧត្ដរ មានជ័យ ៖ ថៅកែបនល្បែងមាន់ជល់តាមអនឡាញ កុំពុងរីកមុខដូចគ្រាប់ជី ខណៈអាជ្ញាធរនិងសម្ថកិច្ច មិនទាន់ហ៊ានធ្វេីការបង្រាប ព្រោះតែ....$ ហេីយមេីលទៅ។#នៅក្នុងទីរួមស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ ល្បែងសុីសងអនឡាញ ខុសច្បាប់មាន់ជល់ ជ្រកក្រោម នៅតាមហាងកាហ្វេនានា នៅស្រុកអន្លង់វែង កុំទទួលបាននៅការចាប់អារម្មណ៍ ពីណាក់អ្នកញៀនល្បែងយ៉ាងកោះករ។#តាមប្រភពបានអោយដឹងថា ទីតាំងល្បែងសុីសងមាន់ជល់ តាមអនឡាញមាន បួនកន្លែង ទីមួយនៅ ខាងលិចរង្វង់មូលអន្លង់វែង ទី២ នៅជាប់លូរបី ទី៣ នៅទួលទ្រាស ទី៤ នៅខាងត្បូងផ្សារអន្លង់វែង ។ កន្លែងបនល្បែងទាំងអស់នេះត្រូវបានអាជ្ញាធរ និងសម្ថកិច្ចស្រុកអន្លង់វែង ខេត្ដឧត្ដមានជ័យ អភិរក្សទុក មិនបង្រាប។ប្រភពបានបន្តទៀតថា ល្បែងសុីសងអនឡាញ ទាំងបួនកន្លែនេះ ត្រូវបានបេីករាប់ខែមកហេីយ ហាក់បីដូច មានអាជ្ញាធរនិងសម្ថកិច្ចជាខ្នងបង្អែករបស់ពួកគេអញ្ចឹង ដំណេីរការដោយរលូន មិនដែលរំខានដល់សម្ថកិច្ចនិងអាជ្ញាធរស្រុកខេត្តឡេីយ។#ប្រជាពលរដ្ឋកុំពុងមានការព្រូយបារម្ភ ចំពោះសន្តិសុខនៅក្នុងមូលដ្ថានរបស់ពួកគាត់ ព្រោះពោពេញទៅដោយល្បែងសុីងជាហេតុអាចបង្ករអោយ មានអំពេីរ ចារកម្ម ឆក់ ប្លន់ លួច គ្រឿងញៀននិងអំពេីហឹង្សារក្នុងគ្រួរសារជាដេីម ។#មហាជនលោកសួរថាតេីឯណាទៅគោលនយោបាយ ភូមិឃុំមានសុវត្តភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជាបានដាក់អោយមន្ត្រីក្រោមឲ្យវាទ អោយអនុវត្ត ដេីម្បី ការពារ ធានានូវសុវត្តិភាពជួនប្រជាពលរដ្ឋនោះ?។#មហាជនក៏ដូចជាមន្ត្រីរាជការ សំុំណូមពរ ដល់ លោក ពុទ្ធសារ៉ាន់ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្ត ឧត្ដរមានជ័យ និងលោកហោជិនវរយុទ្ធ អភិបាលស្រុកអន្លង់វែង ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពស្រុកអន្លង់វែង និងលោក ងួនទ្ធិរឹទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថ ស្រុកអន្លង់វែង មេត្តា ជួយ ទប់ស្កាត់ និងបង្រាប វង្សល្បែងសុីសងមាន់ជល់ អនឡាញ ខុសច្បាប់ ខាងលេីនេះផងទាន? ព្រោះប្រជាពលរដ្ឋ បាត់ម៉ូតូច្រេីនណាស់ក្នុងស្រុកអន្លង់វែង ដោយសារមានល្បែងសុីសងច្រេីនក្នុងមូលដ្ឋានរបស់ពួកគាត់។#ជុំវិញព័ត៌មានខាងលើអង្គភាពយេីងខ្ញុំរងចាំបកស្រាយបំភ្លឺឡេីងវិញរាងរាល់ម៉ោងធ្វេិការ ប្រសិនបើយល់ឃើញថាការផ្សាយនេះមិនមានភាពសុក្រឹតនិងយុត្តិធម៌។
ព័ត៌មានគួរចាប់អារម្មណ៍
លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)
ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)
ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)
រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)
មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()
វីដែអូ