ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដឹកនាំមន្ត្រីនគរបាលប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅបន្តសម្រាប់ឆមាសបន្ទាប់
Mon,11 July 2022 (Time 03:49 PM)
ដោយ ៖ (ចំនួនអ្នកអាន: 152នាក់)

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាល ប្រជាបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំឆមាសទី១ ឆ្នាំ២០២២ (គិតចាប់ពីថ្ងៃទី២០ ខែវិច្ឆិការ ឆ្នាំ២០២១ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២) និងលើកទិសដៅអនុវត្តការងារសម្រាប់ឆមាសបន្ទាប់។

កិច្ចប្រជុំនេះត្រូវបានប្រាព្ធធ្វើឡើង នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ មានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យជំនាញទាំង៣១ លោកអធិការក្រុង-ស្រុកទាំង៩ មេបញ្ជាការទាំង៤ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦៧ឃុំ-សង្កាត់។

លោកឧត្តមសេនីយ៍ត្រី ផាត ផល្លី ស្នងការរង បានឡើងអានរបាយការណ៍ បូកសរុបលទ្ធផលការងារដែលនគរបាលសម្រេចបាន ក្នុងឆមាសទី១ ឆ្នាំ២០២២។ លោកបានលើកពីចំនុចខ្លាំង ចំនុចខ្សោយ ត្រួតពិនិត្យ និង វាយតម្លៃ ដើម្បីដាក់ចេញនូវផែនការសម្រាប់អនុវត្តន៍បន្តនៅឆមាសបន្ទាប់។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានក្រើនរំលឹកដល់គ្រប់នគរបាលប៉ុស្តិ៍ទាំងអស់ ត្រូវមានឥរិយាបថទន់ភ្លន់ ទាំងកាយវិការ និងពាក្យសម្តី ពេលផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋ។ ក្រៅពីនេះនគរបាលចរាចរណ៍ត្រូវអនុវត្តន៍ច្បាប់ឲ្យបានល្អ និងបន្តផ្សព្វផ្សាយពីច្បាប់និងគ្រោះថ្នាក់ចរាចរណ៍ឲ្យបានទូលំទូលាយ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់និងស្លាប់។ កម្លាំងនគរបាលការពារព្រំដែនត្រូវទប់ស្កាត់ឲ្យបានរាល់បទល្មើសទំនិញគេចពន្ធគ្រប់ប្រភេទ ពលករឆ្លងដែនខុសច្បាប់ និងបទល្មើសគ្រឿងញៀនជាដើម។

លោកឧត្តមសេនីយទោស្នងការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្លាំងនគរបាលគ្រប់ជំនាញពាក់ពន្ធ័។ លោកបានអំពាវនាវឲ្យកងកម្លាំងនគរបាលទាំងអស់ត្រូវគោរពបទបញ្ជា០០៦ឲ្យបានម៉ឺងម៉ាត់ ត្រូវអនុវត្ត តួនាទី ភារកិច្ច ត្រៀមកម្លាំងសម្រាប់អន្តរាគមន៍២៤ម៉ោងលើ២៤ម៉ោង។ លើសពីនេះទៀត តាមស្រុកនីមួយៗគោលដៅស្មុគស្មាញត្រូវជម្រុញឲ្យពលរដ្ឋដាក់កាំម៉េរ៉ាសុវត្ថិភាព ដើម្បីឲ្យជំនាញងាយក្នុងការស៉ើបអង្គេត បង្ការ បង្ក្រាប បទល្មើសដែលកើតឡើងជាយថាហេតុ សំដៅធានាឲ្យបានសន្តិសុខសុវត្ថិភាព១០០%ជូនពលរដ្ឋក្នុងមូលដ្ឋាន៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ