សេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ មានកិត្តិយសសូមជម្រាបជូនព័ត៌មានដល់សាធារណជន ជុំវិញការបង្ហោះលើគណនីហ្វេសប៊ុក ឈ្មោះ ថាវរី មាសបង និងសារពត៌មានមួយចំនួន បានចុះផ្សាយជាបន្តបន្ទាប់ ពាក់ព័ន្ធលោកវរសេនីយ៍ឯក មាស ឬទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានធ្វើឲ្យសាធារណ:ជន អ្នកសារពត៌មាន អ្នកប្រើប្រាស់បណ្តាញសង្គម មានការភ័ន្តច្រឡំយ៉ាងធ្ងន់ធ្ងរចំពោះអង្គភាពយើងខ្ញុំ។ក្រោយស្រាវជ្រាវ អ្នកនាំពាក្យ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមបញ្ជាក់ថា ( ករណីរឿងលោក មាស ឬទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ និង ម្ចាស់ហ្វេសប៊ុកឈ្មោះ ថាវរី មាសបង ) គឺជារឿងស្នេហាបុគ្គលផ្ទាល់ខ្លួនរបស់អ្នកទាំងពីរតែប៉ុណ្ណោះ មិនជាប់ពាក់ព័ន្ធអង្គភាព ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យឡើយ។អាស្រ័យហេតុនេះ សូមសាធារណ:ជន មេត្តាជ្រាបជាពត៌មាន៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)
ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)
ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)
រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)
មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()
វីដែអូ