ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ឯកឧត្តម បោន ប៊ិន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមចុះមូលដ្ឋានស្រុកភ្នំស្រុក បានអញ្ជេីញ​សំណេះសំណាលការងារគណបក្សឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣!
Sun,04 December 2022 (Time 01:45 PM)
ដោយ ៖ (ចំនួនអ្នកអាន: 86នាក់)

ខេត្តបន្ទាយមានជ័យ​៖នៅព្រឹកថ្ងៃអាទិត្យ ១១កើត ខែមិគសិរ ឆ្នាំ ខាល ចត្វាស័ក ព.២៥៦៦ ត្រូវនឹងថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម បោន ប៊ិន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមចុះមូលដ្ឋានស្រុកភ្នំស្រុក បានអញ្ជេីញ​សំណេះសំណាលការងារគណបក្សឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ។

ពិធីសំណេះសំណាល ក៏មានការអញ្ជើញចូលរួម​ពីសំណាក់ ឯកឧត្តម ឃ្លោក នូយ សមាជិកគណៈកម្មាធិការគណបក្សខេត្ត និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក លោក ស៊ុន សម្បត្តិ អនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុក លោក លោកស្រី ក្រុមការងារគណបក្សខេត្ត ចុះមូលដ្ឋាន​ លោក ជូ បុត្រ ប្រធានគណៈកម្មាធិការគណបក្សស្រុក គណៈកម្មាធិការគណបក្សឃុំ សាខាបក្សភូមិ និងសមាជិក សមាជិកា បានចូលរួមចំនួន១៧៥នាក់ ដែលប្រារព្ធធ្វេីឡេីងនៅទីស្នាក់ការគណបក្សស្រុក​។

នាឱកាសនោះ​ដែរ ឯកឧត្តម​ បោន​ ប៊ិន​ ក៏បានពាំនាំប្រសាសន៍​ផ្តាំផ្ញេីរ សាកសួរសុខទុក្ខពី ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ ប្រធានក្រុមការងាចុះជួយខេត្តបន្ទាយមានជ័យ​ និងលោកជំទាវ​ ជូនដល់សមាជិក-សមាជិកា​ ដោយក្តីនឹករលឹក ដេីម្បីសម្រេចបានជោគជ័យថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នាពេលខាងមុខ​ ឯកឧត្តម​ បោន​ ប៊ិន​ ក៏បានណែនាំ​បន្ថែម ដល់ក្រុមការងារ​ ពិសេសសមាជិក-សមាជិកបក្ស​ឃុំ​ ត្រូវអនុវត្តតួនាទីរបស់ខ្លួន​ បម្រេីរប្រជាពលរដ្ឋឱ្យបានល្អ​ ត្រូវឆ្លេីយតបភ្លាមៗនូវតម្រូវការរបស់ពលរដ្ឋដោយគ្មានការរេីសអេីងបក្សនយោបាយណាឡេីយ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ