ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ឯកឧត្តម ញ៉ែម សំអឿន បានជំរុញដល់ស្រុកទាំង៣ ត្រូវរៀបចំគម្រោងអភិវឌ្ឍស្រុកអោយបានច្បាស់លាស់
Tue,18 January 2022 (Time 01:31 PM)
ដោយ ៖ (ចំនួនអ្នកអាន: 149នាក់)

(ខេត្តរតនគិរី):ឯកឧត្តម ញ៉ែម សំអឿន បានជំរុញដល់ស្រុកទាំង៣ ត្រូវរៀបចំគម្រោងអភិវឌ្ឍស្រុកអោយបានច្បាស់លាស់។ អភិបាលខេត្តរនគិរី ជំរុញអោយក្រុមការងារបច្ចេកទេស រៀបចំប្លង់គោលប្រើប្រាស់ដីធ្លីស្រុកចំនួន៣ សហការជាមួយអ្នកពាក់ព័ន្ធ ពន្លឿនឱ្យបានឆាប់រហ័សប្លង់គោលស្រុករបស់ខ្លួន
ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំដែនដីថ្នាក់ខេត្ត នាព្រឹកថ្ងៃ18ខែមករាឆ្នាំ2022នេះដើម្បីពិនិត្យសេចក្ដីព្រាងឯកសារប្លង់គោលប្រើប្រាស់ដី ស្រុកតាវែង អណ្ដូងមាស និងស្រុកអូរយ៉ាដាវដែលបានប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានជំរុញអោយក្រុមការងារបច្ចេកទេសរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីស្រុកទាំង៣ សហការជាមួយអ្នកពាក់ព័ន្ធពន្លឿនឱ្យបានឆាប់រហ័ស និងគ្រប់ជ្រុងជ្រោយទៅតាមបទដ្ឋានបច្ចេកទេស និងច្បាប់ជាមូលដ្ឋាន ដើម្បីដាក់ឆ្លងគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មស្រុក និងខេត្តដើម្បីបញ្ជូនសុំការសម្រេចពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យ និងសម្រេច។
ឯកឧត្តមបានបន្ថែមថា រាល់ការចេញប័ណ្ណកម្មសិទ្ធិដីធ្លី និងការអភិវឌ្ឍផ្សេងៗក្នុងស្រុកនីមួយៗ ត្រូវអនុលោមទៅតាមប្លង់គោលដែលបានពិនិត្យ និងកែសម្រួលរួចរាល់ក្នុងកិច្ចប្រជុំនាពេលនេះ រហូតដល់មានការប្រើប្រាស់នូវប្លង់គោលការប្រើប្រាស់ដីធ្លីក្នុងស្រុកទាំង៣ ជាផ្លូវការ។
ឯកឧត្តម ញ៉ែម សំអឿន បានជំរុញផងដែរដល់ស្រុកទាំង៣ ត្រូវរៀបចំគម្រោងអភិវឌ្ឍស្រុកអោយបានច្បាស់លាស់ ដែលក្នុងនោះរួមមានការអភិរក្សវិស័យទេសចរណ៍ធម្មជាតិ វប្បធម៌ និងអត្តសញ្ញាណវប្បធម៌ជនជាតិដើមភាគតិច ហេដ្ឋារចនាសម្ព័ន្ធ កិច្ចការពារបរិស្ថាន ការអភិវឌ្ឍបៃតង និងត្រូវថែរក្សាការពារអោយបាននូវសម្បត្តិធម្មជាតិអោយបានគង់វង្ស រួមមានរមណីយដ្ឋានធម្មជាតិនានា ក៏ដូចជាត្រូវរក្សាអោយបាននូវផ្លូវ ប្រវត្តិសាស្រ្ដ និងធនធានដែលនៅសល់ពីសម័យតស៊ូ ដែលឥស្សរជនខ្មែរពីមុនមកប្រើក្នុងសម័យសង្រ្គាមអោយបានល្អ ដើម្បីបង្កើតជាគោលដៅអេកូទេសចរណ៍មួយដែលទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្ដខេត្តយើងបានកាន់តែច្រើននៅថ្ងៃអនាគត់។ បន្ថែមពីនោះត្រូវកំណត់យុទ្ធសាស្រ្ដអភិវឌ្ឍរៀបចំដែនដី តម្រង់ទិសការអភិវឌ្ឍកសិ-ឧស្សាហកម្ម និងការកែច្នៃ គ្រប់គ្រងការពារ ប្រើប្រាស់ដីនិងធនធានធម្មជាតិទាំងនោះអោយមាននិរន្តរភាព៕ដោយនាគមាស

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ