ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
អាជ្ញាធរខេត្តកោះកុងរៀបចំកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពិតហើយផែនការការងារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ក្នុងវេទិកាទេសចរណ៍លើកទី៤០
Mon,17 January 2022 (Time 07:00 PM)
ដោយ ៖ (ចំនួនអ្នកអាន: 158នាក់)

កោះកុង÷ នៅថ្ងៃចន្ទទី១៧ ខែមករា ឆ្នាំ២០២២នេះ អាជ្ញាធរខេត្តកោះកុង រៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពិនិត្យផែនការការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ក្នុងវេទិកាទេសចរណ៍អាស៊ាន លើកទី៤០

យោងតាមសេចក្តីសម្រេចលេខ ៨៨សសរ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំវេទិកាទេសចរណ៍អាស៊ានលើក៤០ ឆ្នាំ២០២២ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការ ដើម្បីពិនិត្យផែនការការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ក្នុងវេទិកាទេសចរណ៍អាស៊ាន លើកទី៤០ (The 40th ASEAN Tourism Forum) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ និងខេត្តកោះកុង។

ជាសភាពការណ៍រួម គណៈប្រតិភូជាតិ អន្តរជាតិ និងភ្ញៀវកិត្តិយស នឹងអញ្ជើញចូលរួមក្នុងវេទិកាទេសចរណ៍អាស៊ាន លើកទី៤០ ប្រមាណ ៤០០នាក់។ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ក្នុងវេទិកាខាងលើប្រព្រឹត្តទៅប្រកបដោយជោគជ័យ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់ចេញនូវផែនការជាក់ស្តែង រួមមាន៖

១.គោលដៅការពារ សរុបមានចំនួន ៣គោលដៅ
-តំបន់ "ក" ទីលានវាយកូនហ្គោល ចំណតយានយន្ត កំពង់ផែតារាសាគរ
-តំបន់ "ខ" ចំណុចខ្ពស់នៅខាងក្រៅទីលានវាយកូនហ្គោលតារាសាគរ
-តំបន់ "គ" កំណាត់ផ្លូវជាតិលេខ៤ និងលេខ ៤៨)
២.ត្រៀមប្រើប្រាស់មធ្យោបាយ សរុបចំនួន ៥១គ្រឿង (រថយន្ត ១៧គ្រ. រថយន្តអគ្គីភ័យ ៣គ្រ. រថយន្តចល័តកម្លាំង ២២គ្រ. រថយន្តគិលានសង្រ្គោះ ៤គ្រ. នាវាមារីន ២គ្រ. អូប័រ ៦គ្រ. និងម៉ូតូ ៧៧គ្រ.)
៣.ត្រៀមប្រើប្រាស់កម្លាំង ចំនួន ៨១៦នាក់។

ជាលទ្ធផល បន្ទាប់ពីបានពិនិត្យ និងទទួលផែនការ លោកជំទាវអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការ បានណែនាំឲ្យអាជ្ញាធរមូលដ្ឋានក្រុង ស្រុក និងបណ្តាអង្គភាពពាក់ព័ន្ធ ត្រូវអនុវត្តនូវផែនការខាងលើតាមភារកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់ ដើម្បីធានាឲ្យដំណើរប្រព្រឹត្តទៅ នៃវេទិកាខាងលើប្រព្រឹត្តទៅដោយជោគជ័យ ជាមោទនភាពរបស់ព្រះរាជាណាចក្រកម្ពុជា លើឆាកជាតិ អន្តរជាតិ​ និងតំបន់៕ ដោយ សុគន្ធី

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ