ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
អធិការន​គរបាលក្រុងប៉ោយប៉ែត បដិសេធរាល់ការ​ចេញផ្សាយ​នៅលើ​បណ្តា​ញសង្គមហ្វេសប៊ុក ដែល​បា​ន​ចោទរូប​លោក និង​អភិ​បា​លក្រុង ​រឿង​កា​ស៊ីណូ យីហោ«​ ហ្គូដវើល​ដ៍ រឺស្រះទឹក »បើ​ក​លេង​ល្បែង​ស៊ី​សង​ឲ្យខ្មែរចូល​លេង
Fri,25 November 2022 (Time 11:37 AM)
ដោយ ៖ (ចំនួនអ្នកអាន: 108នាក់)

ខេត្តបន្ទាយមានជ័យ៖ក្រោយពីស​ង្គេតឃើញនៅលើបណ្តាញសង្គមហ្វេសប៊ុកFacebook បានធ្វើកា​រផ្សព្វ​ផ្សាយ ចោទប្រកា​ន់ទៅលើអធិការដ្ឋាន​នគរបាលក្រុងប៉ោយប៉ែត និង​លោក​ គាត ហ៊ុល អភិបា​ល​ក្រុងប៉ោយប៉ែត ពាក់ព័ន្ធ​ករណីកា​ស៊ីណូ យីហោ​ «ហ្គូដវើ​ល​ដ៍ រឺស្រះទឹក បើ​ក​លេង​ល្បែង​ស៊ី​សង​ឲ្យខ្មែរ​ចូល​លេង» ​នោះ លោកវរសេ​នីយ៍ឯក សៅ សារឿន អធិការនគរបា​លក្រុង​ប៉ោយ​ប៉ែត បាន​ធ្វើកា​រច្រានចោល​ទាំង​ស្រុង ចំពោះការផ្សព្វផ្សាយដោយគ្មា​នការ​ពិត និង​គ្មាន​ធ្វើប​ទសម្ភា​សួរនាំ​ឲ្យបា​នត្រឹមត្រូវតាមវិជ្ជាជីវៈ ជាហេតុធ្វើ​ឲ្យប៉ះ​ពាល់ដល់កិត្តិយស និងសេចក្តីថ្លៃ​ថ្នូ ពិសេ​សអង្គភាព​នគរបាល ដែលកំពុងតែ​ខិតខំបំ​ពេញភារកិច្ចយ៉ា​ងមមាញឹកទាំងយប់ទាំង​ថ្ងៃ ជូន​ប្រជាពលរដ្ឋ និង​ជាតិ ។​

លោកវរសេ​នីយ៍ឯក សៅ សារឿន អធិការនគ​របា​លក្រុង បាន​​ឲ្យដឹងថា រយះ​ការកន្ល​ងមកនេះ​ពោ​ល​គឺបន្ទាប់ពីទទួល​បានបទបញ្ជា​ដ៏ខ្ពង់ខ្ពស់របស់សម្តេ​ចតេ​ជោ នាយករដ្ឋមន្ត្រី​នៃកម្ពុជា និង​លោ​កឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងកា​រនៃស្នងកា​រដ្ឋានន​គរបាលខេត្តបន្ទាយ​មានជ័យ លោក​បាន​ដឹកនាំ​កម្លាំង​ចុះត្រួត​ពិនិត្យ និង​ណែនាំគ្រប់​ម្ចា​ស់ទីតាំ​ង​ដែល​កំពុងបើក​ដំ​ណើការ និង​មានការ​សង្ស័​យ​ទាំង​អស់​បញ្ជា​​ឲ្យបិត និង​ធ្វើ​កិច្ចសន្យា​មិន​អនុញ្ញាត​បន្ត ចំពោះម្ចាស់​អាជីវ​កម្មដែល​មានច្បាប់​ដូច​ជាកាស៊ីណូ​ជាដើមគឺមិនអ​នុញ្ញាត​ឲ្យជន​ជាតិខ្មែរចូល​លេងជាដាច់ខាត ។ម្យ៉ាងវិញទៀត​ លោក​តែងតែណែ​នាំ​ឲ្យកម្លាំងជំនាញរ​បស់​លោក​ចុះធ្វើការស៊ើបអង្គេត​ ស្រាវជ្រាវ​ជាប្រចាំដូចភ្លៀងរលឹម ព្រម​ទាំងបិត​លេខទូរសព្ទ​ទាន់​ហេតុកា​រណ៍​ នៅគ្រប់ទី​សា​រធារណៈ ទីប្រជុំជន​ ភោជនីដ្ឋាន​ ហាង​គុយទាវ ​ផ្ទះជួល ផ្ទះសំណាក់ សណ្ឋាគារ។ល។ ដើម្បី​ជាការងាយស្រួលសម្រាប់ប្រជា​ពល​រដ្ឋរាយការណ៍​បានទា​ន់ពេលវេលា និងពេ​លមានហេតុការ​ណ៍ ឬបទល្មើសអ្វីមួយ​កើតឡើង​នៅក្នុងភូមិ​សាស្ត្រក្រុង​ប៉ោយប៉ែត​ទៀតផង ។

ដោយឡែកសម្រាប់កាស៊ីណូ ឈ្មោះ «ហ្គូដវើល រឺស្រះទឹក» នោះកម្លាំងជំនាញរបស់លោក​បានធ្វើកា​រស៊ើប​អង្គេត និងបាន​ចុះទៅដល់គោលដៅមិនឃើញមានអ្វីដូចការចោទប្រកាន់របស់បណ្តាញ​សង្គមមួយចំនួននោះដែរ ហើយកម្លាំងបានបន្តធ្វើការណែនាំនិងធ្វើកិច្ចសន្យាមិន​ឲ្យមាន​ការបើ​កល្បែង​ស៊ីសង ដោយ​ឲ្យជនជាតិខ្មែរចូល​លេងហើយដែរ។ ដូច្នេះលោក​បានស្នើ​ឲ្យម្ចាស់​គ្រប់គ្រង​ការផ្សព្វផ្សាយ​បញ្ឈប់កា​រផ្សព្វផ្សាយ​ខុស​ពីការពិត និងបែបញុះញ៉ុងបន្ត ​ជាហេតុនាំ​ឲ្យ​មហាជ​ន​គ្រប់​មជ្ឈដ្ឋានមា​នការ​ភា​ន់ច្រឡំ បើពុំដូច្នោះទេអង្គភាពនគរបាលនិងអនុវត្តតាមនិតិវិធីច្បាប់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ